កីឡា
ចេញហើយ! កម្មវិធីប្រកួតរបស់ក្រុមបាល់ទះកម្ពុជា ក្នុងពាន SEA V. League
កាលវិភាគនៃការប្រកួតបាល់ទះជើងឯកអាស៊ាន SEA V. League ឆ្នាំ២០២៥ បានចេញជាផ្លូវការហើយដែលធ្វើការប្រកួតពីរដំណាក់កាលនៅប្រទេសហ្វីលីពីន និង ឥណ្ឌូណេស៊ី។

ការប្រកួតដែលប្រជុំដោយក្រុមខ្លាំងលំដាប់កំពូលទាំង ៥ ប្រចាំតំបន់អាស៊ាន គឺដំណាក់កាលទី១ ចាប់ពីថ្ងៃទី ១១ ដល់ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ ប្រកួតនៅប្រទេស ហ្វីលីពីន និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែកក្កដា ឆ្នាំ២០២៥ ប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។

ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និង វៀតណាម សុទ្ធតែបានចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ី AVC Men’s Nations Cup ឆ្នាំ២០២៥ ហើយ ថៃ និង ហ្វីលីពីន បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ខណៈ ឥណ្ឌូណេស៊ី និង វៀតណាម បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

ជុំទី១ នៅប្រទេសហ្វីលីពីន របស់ក្រុមជម្រើសជាតិកម្ពុជា
- កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី១០ កក្កដា
- កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី១១ កក្កដា
- កម្ពុជា ប៉ះ ហ្វីលីពីន ថ្ងៃទី១២ កក្កដា
- កម្ពុជា ប៉ះ ថៃ ថ្ងៃទី១៣ កក្កដា

ជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី របស់ក្រុមជម្រើសជាតិកម្ពុជា
- កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី១៦ កក្កដា
- កម្ពុជា ប៉ះ ថៃ ថ្ងៃទី១៧ កក្កដា
- កម្ពុជា ប៉ ហ្វីលីពីន ថ្ងៃទី១៨ កក្កដា
- កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី១៩ កក្កដា


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


