Connect with us

កីឡា

ជ័យជម្នះរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា លើប្រទេសហ្គាំ ១-០ បានសាងជាប្រវត្តិសាស្ត្រថ្មី សម្រាប់កម្ពុជា និងអ្នកគាំទ្រ

បានផុស

នៅ

កាន់តែអស្ចារ្យ កាន់តែធ្វើឱ្យពិភពបាល់ទាត់នៅក្នុងតំបន់អាស៊ី ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានកំពុងចាប់អារម្មណ៍ពីកម្រិតលេងរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ដែលបានសាងប្រវត្តិសាស្ត្រជាថ្មីម្តងទៀតជូនប្រទេសជាតិ ក៏ដូចជាអ្នកគាំទ្រកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពម្សិលមិញ

ចំពោះប្រកួតយប់មិញនេះ ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាធ្វើបានល្អណាស់ ទាំងទម្រេង់លេង និងបច្ចេកទេស ក្នុងការគ្រប់គ្រងបាល់ ដោយទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិហ្គាំ ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតបាល់ទាត់មិត្តភាពនារីអន្តរជាតិ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតពានរង្វាន់ក្នុងតំបន់អាស៊ីវគ្គជម្រុះ AFC WOMEN ASIAN CUP AUSTRALIA 2026។

ទិដ្ឋភាពម្សិលមិញ

មិនខុសពីកម្មវិធីរាល់ដង យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ ចំពោះការប្រកួត វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers វត្តមានរបស់ក្រុមហ៊ុន វឌ្ឍៈ ក៏បានបន្តឧបត្ថម្ភដល់ការប្រកួតពានរង្វាន់លំដាប់អាស៊ីមួយនេះ បន្តរីករាយជាមួយអ្នកគាំទ្រ។

ទិដ្ឋភាពម្សិលមិញ

អ្នកគាំទ្រកម្ពុជា ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទម្រង់លេងរបស់ក្រុមជម្រើជាតិនារីកម្ពុជា នេះក៏ជាការឆ្លុះបញ្ចាំមួយឱ្យឃើញថា បាល់ទាត់នារីកម្ពុជា កំពុងឡើងកម្រិតនៃការលេង  ដែលធ្វើឱ្យនៅក្នុងពិភពបាល់ទាត់ក្នុងតំបន់អាស៊ី មិនអាចមើលស្រាលបាន ហើយក៏ជាការសាងប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់បាល់ទាត់នារីកម្ពុជា ក្នុងការយកឈ្នះគូប្រកួតនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដ៏អស្ចារ្យមួយនេះ។

ទិដ្ឋភាពម្សិលមិញ

សម្រាប់ការប្រកួតដែលនៅសល់៦ប្រកួត នាថ្ងៃខាងមុខនេះ យើងរំពឹងថា បងប្អូនអ្នកគាំទ្រទាំងអស់គ្នា នឹងចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។

ទិដ្ឋភាពម្សិលមិញ

គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ហើយជួបគ្នានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ នៅពហុកីឡដ្ឋានជាតិ {អូឡាំពិក} លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕

ទិដ្ឋភាពម្សិលមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម