កីឡា
ក្រុមបាល់ទាត់ Wild Cats ក្លាយជាជើងឯក CamEd Women’s Futsal 2025
ក្រោយចំណាយពេលប្រហែលមួយខែមកនេះពានរង្វាន់បាល់ទាត់ក្នុងសាល CamEd Women’s Futsal Tournament 2025 រកឃើញម្ចាស់ជើងឯកហើយគឺលើក្រុម Wild Cats បន្ទាប់ពីយកឈ្នះវគ្គផ្ដាច់ព្រ័ត្រលើក្រុម Xiongmei FT។

ទិដ្ឋភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ
តំណាងក្រុម Wild Cats និស្សិត ឃុន ចន្ទរ៉ូសិកា បានឲ្យដឹងថា ពិតជារីករាយដែលបានចូលរួមប្រកួតពានរង្វាន់Futsal តាំងពីប្រកួតដំបូងរហូតវគ្គផ្ដាច់ព្រ័ត្រនេះ។ ចំណុចដែលខ្លួនចាប់អារម្មណ៍ការលេងពានមួយនេះគឺការយល់ចិត្ត និងភាពសហការគ្នាបើទោះជាសមាជិកក្រុមខ្លះមិនដែលបានលេងកីឡានោះក៏ដោយ ប៉ុន្តែពួកគេខំប្រឹងព្យាយាមរហូតអាចឈ្នះពាន។

ទិដ្ឋភាពបញ្ចប់ការប្រកួត
ចំណែកសមាជិកក្រុមផ្សេងទៀតលើកឡើងដែរថា ការប្រកួតពានរង្វាន់មួយនេះបានធ្វើឲ្យរូបគេបានជម្នះចំពោះខ្លួនឯងផង និងជាមួយអ្នកដទៃផង។ លើសពីនេះបានបង្កើនមិត្តភាព និងស្គាល់មិត្តភ័ក្ដិថ្មីៗដែលរៀននៅសាលាជាមួយគ្នាថែមទៀត។

ក្រុម Wild Cats
បញ្ជាក់ដែរថា ពានរង្វាន់ CamEd Women’s Futsal Tournament 2025 ផ្នែកនារីដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ បានបិទបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ។ ក្រុមឈ្នះជើងឯកបានទៅលើ Wild Cats ចំណាត់ថ្នាក់លេខ២ បានលើក្រុម Xiongmei FT លេខ៣ បានលើក្រុម Powerpuff Girls និងលេខ៤ បានលើក្រុម Supernova៕

ទិដ្ឋភាពបញ្ចប់ការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


