កីឡា
កូនអ្នកបន្ទាយមានជ័យ ស៊ឹម ម៉ៃសំ តស៊ូរហូតបង្ហាញខ្លួនយ៉ាងល្អ ឲ្យក្រុមនារីកម្ពុជា
កីឡាការិនី ស៊ឹម ម៉ៃសំ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនដែលចង់ជាប់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា សម្រាប់ការបង្ហាញខ្លួនលើឆាកអន្តរជាតិ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» កាលពីខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ លីគនារីកម្ពុជា ស៊ឹម ម៉ៃសំ បានរៀបរាប់ថា កញ្ញាមានដើមកំណើតនៅខេត្តបន្ទាយមានជ័យ។ កញ្ញាបានចាប់ផ្តើមលេងបាល់ទាត់តាំងពីក្មេងនៅពេលរៀនសាលាបឋមសិក្សា រហូតដល់អនុវិទ្យាល័យ។
ក្រោយមក កីឡាការិនីបាល់ទាត់រូបនេះបានបោះបង់ចោលមួយរយៈពេលធំ ដោយសារមិនសូវមានសកម្មភាពបាល់ទាត់ផ្នែកនារីនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណា នៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំឲ្យមានការប្រកួតលីគនារី ហើយមានក្រុមជាច្រើនត្រូវកីឡាការិនីចូលរួម កញ្ញាក៏បានសម្រេចលេងបាល់ទាត់ឡើងវិញ។

ស៊ឹម ម៉ៃសំ បានប្រាប់ថា នៅឆ្នាំ២០២០ កញ្ញា បានចាប់ផ្តើមលេងបាល់ទាត់វិញ បន្ទាប់ពីឃើញមានសកម្មភាពកីឡាបាល់ទាត់ផ្នែកនារីច្រើន។ ដំបូងឡើយ កញ្ញាបានលេងឲ្យក្រុមសាលា Best នៅខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ ២០២០- ២១ កញ្ញាបានចូលរួមជាមួយក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំងសម្រាប់ការចូលរួមប្រកួតលីគនារីកម្ពុជា។ រដូវកាល ២០២១-២២ កញ្ញាបានទៅចូលរួមជាមួយក្រុមបាល់ទាត់នារីខេត្តសៀមរាប សម្រាប់ការប្រកួតលីគនារីកម្ពុជា។ ក្រោយបង្ហាញខ្លួនបានយ៉ាងល្អឲ្យក្រុមនារីខេត្តសៀមរាប គ្រូបង្វឹកក្រុមនារី វិសាខា បានចូលមកលេងកាលពីដើមឆ្នាំ ២០២៤។
ការចូលរួមជាមួយក្រុមនារី វិសាខា កីឡាការិនីរូបនេះបង្ហាញខ្លួនបានល្អក្នុងលីគនារីកម្ពុជា រដូវកាល ២០២៤-២៥។ កញ្ញាបានជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ២។ អ្វីដែលកាន់តែពិសេស កញ្ញា បានឈ្នះពានកីឡាការិនីល្អប្រចាំព្រឹត្តិការណ៍លីគនារីកម្ពុជា និង ពានស្បែកជើងមាស ក្នុងនាមជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេ។

ស៊ឹម ម៉ៃសំ បាននិយាយថា ៖«ខ្ញុំធ្លាប់ឈ្នះពានថ្នាក់ខេត្ត តែនៅលីគធ្លាប់បានលេខ៣ ឲ្យក្លិបនារីខេត្តសៀមរាប។ បន្ទាប់មក ខ្ញុំចូលរួមជាមួយក្រុម វិសាខា បានលេខ២ក្នុងលីគនារីកម្ពុជា រដូវកាល ២០២៤-២៥»។
សមិទ្ធផល និងការបង្ហាញសមត្ថភាពបានល្អជាមួយក្រុមនារី វិសាខា បានបើកផ្លូវឲ្យកីឡាការិនី ស៊ឹម ម៉ៃសំ ធ្វើតេស្តជាប់គ្នាក្នុងក្រុមបាល់ទាត់ជម្រើសជាតិនារីជាលើកដំបូងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមជម្រើសជាតិនារី ហ្គាំ និងការប្រកួតជម្រុះក្នុងពូលពាននារីអាស៊ី AFC Women’s Asian Cup 2026 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជម្រុះពូល G។

កីឡាការិនី ស៊ឹម ម៉ៃសំ បានបង្ហាញខ្លួនជាផ្លូវការលើទីលានជាលើកដំបូងឲ្យក្រុមជម្រើសជាតិនារី កម្ពុជា ក្នុងវគ្គទី២ នៅពេលក្រុមនារីកម្ពុជា បានយកឈ្នះក្រុមនារី ហ្គាំ ដោយលទ្ធផល ១-០ ។ បន្ទាប់មក កញ្ញា ត្រូវបានប្តូរចូលលេងក្នុងវគ្គទី២ ជាលើកទី២ នៅពេលក្រុមនារីកម្ពុជា បានស្មើជាមួយ ក្រុមនារីខ្លាំង ហុងកុង ដោយលទ្ធផល ១-១ ។
អ្នកគាំទ្របានមើលឃើញពីរបៀបលេងដ៏ល្អនៅតំបន់ប្រយុទ្ធរបស់ក្រុមនារី កម្ពុជា សម្រាប់ការប្រកួតជាមួយក្រុមនារី ហុងកុង បន្ទាប់ពីប្តូរចូលកីឡាការិនី ស៊ឹម ម៉ៃសុំ កីឡាការិនី ពឿន គន្ធា និង កីឡាការិនី វឿន សុថាន។

តាមរយៈការបង្ហាញខ្លួនទាំងពីរលើកនេះបានផ្តល់ឲ្យកញ្ញា ស៊ឹម ម៉ៃសំ កាន់តែមានទំនុកចិត្តលើខ្លួនឯង និងសប្បាយរីករាយសម្រាប់បំណងប្រាថ្នាជាប់ជម្រើសជាតិបានសម្រេច។ ជាពិសេសការបង្ហាញខ្លួនលើទីលានទាំងពីរលើកបានទាក់ចិត្តគ្រូបង្វឹកគឺលោក ឃួន ឡាប៊ូរ៉ាវី និង Conor Nestor កាន់តែច្រើន៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


