កីឡា
និស្សិតឆ្នាំទី២ កែវ ជីងអ៊ី កីឡារួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង និងធ្វើឲ្យមានសុខភាពមាំមួន
កែវ ជីងអ៊ី និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានខេមអេដ ថាកីឡាបានរួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង ធ្វើឲ្យម្នាក់ៗមានសុខភាពមាំមួន និងបានជួបជុំផងដែរ។

និស្សិត កែវ ជីងអ៊ី
ថ្លែងក្នុងក្រោយបើកការប្រកួតបាល់ទាត់ CamEd Women’s Futsal Tournament 2025 យុវតី កែវ ជីងអ៊ី នេះជាលើកទី១ ដែលបានប្រកួតលើទីលានហ្វូតសាល និងជាលើកទី១ ដែលចូលប្រកួតប្រជែងបាល់ទាត់ជាផ្លូវការបែបនេះ។

ក្រុម Supernova
និស្សិតឆ្នាំទី២ ខាងលើនេះបន្ថែមទៀតថា សាលាបានរៀបចំកម្មវិធីបាល់ទាត់នេះឡើងគឺមានសារប្រយោជន៍ច្រើនដល់សិស្សទាំងផ្នែកស្មារតី និងរាងកាយ។ ខាងផ្នែកស្មារតីគឺម្នាក់ៗមានភាពរឹងមាំ និងកាត់បន្ថយភាពតានតឹងពីការសិក្សាកន្លងទៅ។ ចំណែកផ្នែករាងកាយវិញធ្វើឲ្យគ្រប់គ្នាមានសុខភាពល្អមាំមួន ចេះសាមគ្គីគ្នា និងចេះរៀបចំខ្លួនក៏ដូចជាក្រុមត្រៀមជួបរាលបញ្ហាចំពោះមុខចេះរកដំណោះស្រាយ និងឆ្ពោះទៅរកភាពជោគជ័យ។ ទាំងនេះជាឱកាសមួយដល់សិស្សនិស្សិតស្វែងយល់បានជាបទពិសោធសម្រាប់ពេលចេញធ្វើការនៅពេលបញ្ចប់ការសិក្សាជាដើម។

ទិដ្ឋភាពប្រជុំគ្នា
បញ្ជាក់ដែរថា វិទ្យាស្ថានខេមអេដ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះបានបើកការប្រកួតបាល់ទាត់នារី CamEd Women’s Futsal Tournament 2025 នៅក្នុងសាលមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ ព្រឹត្តិការណ៍នេះមានកីឡាការិនីដែលជានិស្សិតរបស់ខ្លួនសរុប ១០៤នាក់ និងត្រូវជា ១០ក្រុមប្រកួតប្រជែងរៀងរាល់ចុងសប្ដាហ៍រហូតដល់ថ្ងៃទី៤ ខែឧសភា ទើបបិទបញ្ចប់។ យុវតី កែវ ជីងអ៊ី គឺតំណាងក្រុម Supernova ដែលត្រូវប្រជែងពាន ខេមអេដ នេះ៕

ក្រុម Supernova

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


