Connect with us

កីឡា

ឆន្ទៈធំ! សៀង ចន្ធា មកព្រះខ័នរាជស្វាយរៀង ប្តេជ្ញា​ជួយ​ក្លិបឱ្យឈ្នះពានជាតិ និងអន្តរជាតិ

បានផុស

នៅ

ខ្សែប្រយុទ្ធស្លាប សៀង ចន្ធា បានបង្ហាញការតាំងចិត្តខ្ពស់ ដោយប្តេជ្ញានឹងជួយឱ្យក្លិប ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងពាន​​ទាំង​ក្នុង​ស្រុក និងពានអន្តរជាតិ សម្រាប់រដូវកាលដំបូងរបស់គេនៅទីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សៀង ចន្ធា

នៅរដូវកាល ២០២៥-២០២៦ សៀង ចន្ធា បានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយរូបគេបានចាកចេញពីទ្រនំចាស់បឹងកេត ដែលរួមរស់តាំងពីឆ្នាំ ២០១៩ ផ្លាស់មកកាន់ក្លិបគូប្រជែងព្រះខ័នរាជស្វាយរៀង។ ចំពោះការចាកចេញនេះ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំបាននិយាយថា៖ «សម្រាប់ខ្ញុំគឺប្រើរយៈសម្រេចចិត្តពេលយូរមែនទែន ចូលដល់ខ្ទង់ខែ។ ដូចខ្ញុំបាននិយាយអ៊ីចឹង វាគឺជាការផ្លាស់ប្តូរមួយ ដែលពិបាកសម្រេចចិត្ត។ ខ្ញុំបានប្រើរយៈពេលយូរដើម្បីសម្រេចចិត្ត»

អតីតយុវជនថ្នាលសាលាបាល់ទាត់ជាតិបាទី បាននិយាយអំពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដែលបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។… ខ្ញុំមកដល់ទីនេះ មានអារម្មណ៍ថា បរិយាកាសល្អ ព្រោះយើងមានទីលានល្អ កន្លែងធ្វើលំហាត់ប្រាណ និងបរិយាកាសល្អមែនទែន។ សម្រាប់មិត្តរួមក្រុមយើងបានជួបគ្នាជាច្រើនដងហើយ ដូចជាញាន សូស៊ីដាន់ និង មិន រតនៈ សុទ្ធតែជាមិត្តល្អ»

សៀង ចន្ធា

ចន្ធា បានលើកឡើងអំពីគោលបំណង ដែលគេមកទីនេះ គឺដើម្បីទទួលបានការប្រកួតប្រជែងថ្មី ជាពិសេសគឺទទួលបានឱកាសប្រកួតលើឆាកអន្តរជាតិ។ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ បានដាក់គោលដៅយ៉ាងមុតមាំ ថា គេមកទីនេះ គឺនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឱ្យឈ្នះទាំងពានក្នុងស្រុក និងអន្តរជាតិ។ ទាក់ទងនឹងរឿងនេះ ចន្ធា បានបន្តថា៖ «ខ្ញុំមានគោលដៅ លើការប្រកួតប្រជែងថ្មី និងបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ ការតាំងចិត្តរបស់ខ្ញុំ នឹងជួយក្លិបឱ្យទទួលបានលទ្ធផលល្អ ដោយប្រឹងឱ្យអស់ពីសមត្ថភាព គោលដៅគឺចង់ឈ្នះពានទាំងក្នុងស្រុក និងអន្តរជាតិ»

គួរឱ្យដឹងថា នៅរដូវកាលថ្មី ២០២៥-២០២៦ ព្រះខ័នរាជស្វាយរៀង នឹងមានកាលវិភាគប្រកួតប្រជែងមមារញឹកខ្លាំងទាំងការប្រកួតពានក្នុងស្រុក និងអន្តរជាតិ។ ពួក​គេ​ត្រូវលេង ពានបើករដូវកាល Cambodian Super Cup, ពានរង្វាន់សម្តេចតេជោ និងពានលីគកំពូលកម្ពុជា Cambodian Premier League។ ចំណែកពានក្រៅស្រុកមានដូចជា AFC Challenge League និងពាន Shopee Cup៕

សៀង ចន្ធា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម