កីឡា
ក្លិប ៥ ក្នុងលីគកម្ពុជា បានបំពេញកូតាកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់
ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ២០២៥-២០២៦ កាន់តែខិតជិតចូលមកដល់ ខណៈក្លិបទាំងអស់កំពុងតែមមាញឹកខ្លាំងការផ្ទេរចេញ ផ្ទេរចូលកីឡាករថ្មី ដើម្បីរៀបចំក្រុមឱ្យបានល្អប្រសើរតាមផែនការរៀបចំរបស់ក្លិបនីមួយៗ។

ជាការពិត នៅរដូវកាលនេះ ត្រូវបានគេចាត់ទុកជារដូវកាល ដែលមានការផ្ទេរកីឡាករគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ប្រវត្តិសាស្ត្រលីគកំពូល កម្ពុជា បើធៀបនឹងរដូវកាលមុនៗ។ មិនថា ការផ្ទេរកីឡាករខ្មែរ និងបរទេសនោះទេ សុទ្ធតែបង្កនូវភាពមិននឹកស្មានសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា។

យ៉ាងណា បើក្រឡេកមកមើលអំពីកូតាកីឡាករបរទេសវិញ ឃើញថា ក្លិបសរុបទាំង ១១ គឺមានក្លិបចំនួន ៥ ហើយ ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមការកំណត់កីឡាករ ៦ នាក់ក្នុងមួយក្រុម។ ចំណែកក្រុមចំនួន ៦ ទៀត បាននឹងកំពុងសម្រិតសម្រាំងនាំចូលកីឡាករបរទេសថ្មីៗបន្ថែម ដើម្បីឱ្យស្របតាមការកំណត់របស់ច្បាប់នៃលីគកំពូលកម្ពុជា។

ក្លិប ដែលបំពេញលក្ខខណ្ឌកូតាកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់ ក្នុងនោះមាន ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា អាយអេសអាយ ដង្កោសែនជ័យ និង ណាហ្គាវើលដ៍។ ចំណែកក្លិបផ្សេងៗទៀតដូចជា អង្គរថាយហ្គឺរ នៅខ្វះម្នាក់, គីរីវង្សសុខសែនជ័យ នៅខ្វះ ៥ នាក់, ឡាយហ្វ ខេត្តព្រះសីហនុ នៅខ្វះម្នាក់, អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី នៅខ្វះទាំង ៦ នាក់, ភ្នំពេញក្រោន នៅខ្វះ ២ នាក់, និងសមាគមបាល់ទាត់ ខ.ភ.ម នៅខ្វះ ៤ នាក់។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករបរទេសរបស់ក្លិបនីមួយៗ៖
+ ក្លិបគ្រប់កូតាកីឡាករបរទេសទាំង ៦ នាក់ (គិតត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥)៖
- ព្រះខ័នរាជស្វាយរៀង៖ Bounphachan Bounkong (ឡាវ), Cristian Roque (ប្រេស៊ីល), Ryo Fujii (ជប៉ុន), Kwame Peprah (ហ្គាណា), Takashi Odawara (ជប៉ុន) និង Patrick Robson (ប្រេស៊ីល)។
- បឹងកេត៖ Louis Willy Ndongo (កាមេរូន), Thabiso Brown (ឡេសូតូ), Louis Zabala (អូស្ត្រាលី), Charlie Scott (អង់គ្លេស), Iago Bento (ប្រេស៊ីល) និង Sean Kelly (ស្កុតលែនដ៍)។
- វិសាខា៖ Vitālijs Jagodinskis (ឡាតវី), Park Jung-bin (កូរ៉េខាងត្បូង), Alisher Mirzaev (អ៊ុយបេគីស្ថាន), Nana Kwame (ហ្គាណា), Breno Caetano (ប្រេស៊ីល) និង Benson Omala (កេនយ៉ា)។
- អាយអេសអាយ ដង្កោសែនជ័យ៖ Umaru Samura (សៀរ៉ាឡេអូន), Jhon Frith (ទីម័រ), Sonosuke Onda (ជប៉ុន), Emmanuel Chinonso (នីហ្ស៊េរីយ៉ា), João Rodrigues (ព័រទុយហ្គាល់), Diakite Lancine (ហ្គីណេ) និង Bruno Ernandes (ប្រេស៊ីល)។
- ណាហ្គាវើលដ៍៖ Yusuke Minagawa (ជប៉ុន), Wisney Junio (ប្រេស៊ីល), Weyderson China (ប្រេស៊ីល), Mateus Martins (ប្រេស៊ីល), Lucas Venuto (ប្រេស៊ីល) និង Lucas Oliveira (ប្រេស៊ីល។
+ ក្លិបមិនទាន់គ្រប់កូតាកីឡាករបរទេសទាំង ៦ នាក់ (គិតត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥)៖
- អង្គរថាយហ្គឺរ៖ Takuto Yasuoka (ជប៉ុន), Matheus Freitas (ប្រេស៊ីល), Takara Masutani (ជប៉ុន), Guytho Mijland (ហូល្លង់) និង Mark Ajay Kurita (ជប៉ុន)។
- គីរីវង្សសុខសែនជ័យ៖ Kyle Degelman (កាណាដា)។
- ឡាយហ្វ ខេត្តព្រះសីហនុ៖ Kanta Asami (ជប៉ុន), Georgino Mendonça (ទីម័រ), Kim Hyeon-su (កូរ៉េខាងត្បូង), Oh Tae-gyun (កូរ៉េខាងត្បូង) និង Kim Joung-woo (កូរ៉េខាងត្បូង)។
- អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី៖ មិនទាន់មានកីឡាករបរទេសសូម្បីម្នាក់។
- ភ្នំពេញក្រោន៖ Park Yi-young (កូរ៉េខាងត្បូង), Rick Ketting (ហូល្លង់), Raul Feher (រ៉ូម៉ានី), Maksym Pryadun (អ៊ុយក្រែន) និង Moses Dyer (នូវែលសេឡង់)។
- សមាគមបាល់ទាត់ ខ.ភ.ម៖ Tomoki Taniguchi (ជប៉ុន) និង Shori Murata (ជប៉ុន)។
គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League នឹងចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃ សៅរិ៍ ទី ៩ ខែ សីហា ឆ្នាំ ២០២៥ ដែលគូដំបូង គឺក្រុម ឡាយហ្វ ខេត្តព្រះសីហនុ នឹងត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ បឹងកេត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


