កីឡា
ក្រុមបាល់ះនារីអាស៊ី ២ បានឡើងវគ្គ ៨ ក្រុមចុងក្រោយពាននារីពិភពលោក WNL 2025
ក្រុមបាល់ទះជម្រើសជាតិនារីអាស៊ីចំនួន ២ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ លីគបាល់ទះជម្រើសជាតិនារីពិភពលោក FIVB Women’s Nations League ឆ្នាំ២០២៥ បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ សប្តាហ៍ ដែលក្រុមនីមួយៗមានចំនួន ១២ ប្រកួត។

ក្រុមដែលបានឡើងវគ្គ ៨ ក្រុមចុងក្រោយគឺ ក្រុមនារី អ៉ីតាលី ធ្វើបានល្អជាងគេ ដោយបានឈ្នះទាំង ១២ ប្រកួត រកបាន ៣៣ ពិន្ទុ ឈរលើកំពូលតារាង។ ក្រុមនារី ប្រេស៊ីល (ឈ្នះ១១ ចាញ់១), ក្រុមនារីជប៉ុន (ឈ្នះ ៩ ចាញ់៣), ក្រុមនារីប៉ូឡូញ (ឈ្នះ ៩ ចាញ់ ៣ ), ក្រុមនារីចិន (ឈ្នះ៩ ចាញ់៣), ក្រុមនារី តួកគី (ឈ្នះ៨ ចាញ់៤), ក្រុមនារីអាល្លឺម៉ង់ (ឈ្នះ ៧ ចាញ់៥) និងក្រុមនារីអាមេរិក (ឈ្នះ ៧ ចាញ់ ៥)។

ក្នុងព្រឹត្តិការណ៍ តំបន់អាស៊ីមាន ក្រុមជម្រើសជាតិនារី ចំនួន ៤ បានចូលរួមប្រកួត ក្នុងនោះ ក្រុមនារី ជប៉ុន និង ចិន បានកក់កៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ នៅប្រទេសប៉ូឡូញ។ ក្រុមនារីថៃ បានរក្សាកៅអីនៅពានរង្វាន់នេះបន្តទៅឆ្នាំក្រោយទៀត បន្ទាប់ពីការប្រកួតចុងក្រោយ ចាញ់ កាណាដា ២-៣ ដែលរកបាន១ពិន្ទុ សរុបទៅ រកបាន ៦ពិន្ទុ ពីការឈ្នះ១ប្រកួត និងចាញ់១១ប្រកួត ស្ថិតនៅលេខ១៧។

ក្រុមនារីកូរ៉េខាងត្បូង ត្រូវបានកាត់ចេញទៅលេងពានអាស៊ី AVC Nations Cup វិញ បន្ទាប់ពីឈ្នះ ១ប្រកួត និងចាញ់ ១១ ប្រកួត រកបានតែ៥ពិន្ទុ ស្ថិតនៅបាតតារាង។

ការប្រកួតវគ្គខ្វែង ៨ ក្រុមចុងក្រោយ នៅប្រទេសប៉ូឡូញ គឺជាការប្រកួត ឈ្នះ ឡើង និងចាញ់ធ្លាក់ ចាប់ពីថ្ងៃទី ២៣ ដល់ ទី២៧ ខែកក្កដា ឆ្នាំ ២០២៥៕




គូប្រកួតវគ្គ ៨ ក្រុមចុងក្រោយ
- អ៉ីតាលី vs អាមេរិក
- ប៉ូឡូញ vs ចិន
- ប្រេស៊ីល vs អាល្លឺម៉ង់
- ជប៉ុន vs តួកគី

អត្ថបទ៖ វីរបុត្រ
Photo by volleyballworld
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


