កីឡា
ខ្សែបម្រើអង់គ្លេស Charlie Scott យល់ឃើញ បឹងកេត ឆ្នាំនេះល្អ តែមិនអាចធ្វេសប្រហែស
ខ្សែបម្រើសញ្ជាតិអង់គ្លេស Charlie Scott ចាត់ទុកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលថ្មីមានការប្រកួតប្រជែងតឹងតែងខ្លាំង បន្ទាប់ពីក្រុមនីមួយៗសុទ្ធតែត្រៀមខ្លួនបានល្អដែលធ្វើឲ្យរូបគេរីករាយសម្រាប់ការបន្តលេងនៅកម្ពុជា។

តាមរយៈលទ្ធផលនៃការប្រកួតសប្តាហ៍ទី១បានបង្ហាញឲ្យឃើញពីក្រុមនីមួយសុទ្ធតែខ្លាំង និងមិនអាចមើលស្រាលបាន។ ជាក់ស្តែង ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ២-១ ខណៈ វិសាខា ដែលត្រូវបានអ្នកគាំទ្រមើលឃើញជាក្រុមខ្លាំង ប៉ុន្តែបានចាញ់ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-១។

កីឡាករ Charlie Scott ដែលជាខ្សែបម្រើដ៏ល្អរបស់ បឹងកេត បានប្រាប់«កម្ពុជាថ្មី»ថា ៖«ក្រុមយើងមើលទៅល្អ យើងមានសមាជិកថ្មីមួយចំនួន គ្រប់គ្នាកំពុងព្យាយាមលេងឲ្យយល់ចិត្តគ្នា។ រដូវកាលនេះ ក្រុមនីមួយៗសុទ្ធតែរៀបចំបានល្អចាប់តាំងពីរដូវកាលមុនចប់។ ខ្ញុំពិតជារីករាយសម្រាប់រដូវកាលថ្មីនេះដែលនឹងមានការប្រកួតប្រជែងតឹងតែងខ្លាំង»។
«ខ្ញុំគិតថា លទ្ធផលការប្រកួតសប្តាហ៍ទី១ក្នុងរដូវកាលថ្មី កាលពីចុងសប្តាហ៍មុនបានបង្ហាញហើយថា ក្រុមនីមួយៗយ៉ាងណា ក្នុងនោះវិសាខា បានចាញ់ ដូច្នេះអ្វីៗមិនអាចមើលស្រាលបានទេ។ យើងមានតែខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ និងអនុវត្តតាមគោលការណ៍របស់គ្រូបង្វឹក ដើម្បីធ្វើឲ្យរដូវកាលថ្មីដ៏ល្អ»។ អតីតយុវជនក្លិប Manchester United បានបញ្ជាក់។

កីឡាករ Charlie Scott បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ជាមួយ បឹងកេត ក្នុងរយៈពេលកន្លះរដូវកាលមុនដែលបានរួមចំណែកជួយឱ្យក្លិបបញ្ចប់រដូវកាល ២០២៤-២០២៥ នៅចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ ប្រចាំលីគ និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការបង្ហាញសមត្ថភាពដ៏ល្អបានទាក់ចិត្តគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិបបន្តកុងត្រាឲ្យរូបគេនៅរដូវកាល ២០២៥-២៦៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


