កីឡា
ការប្រកួត បឹងកេត និង ព្រះខ័នរាជស្វាយរៀង ជើងទី១ ពានសម្តេចតេជោ លើកទៅថ្ងៃទី២៩ មេសា
គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចលើកពេលការប្រកួតរវាង បឹងកេត និង ព្រះខ័នរាជស្វាយរៀង ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីថ្ងៃទី២២ ខែមេសា ទៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦។

តាមការគ្រោងទុក បឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ ប៉ុន្តែគណៈកម្មការរៀបចំការប្រកួតជើងឯកក្លិបកំពូលអាស៊ាន ASEAN Club Championship បានកំណត់ឲ្យ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមរបស់ថៃ Bangkok United ប្រកួតសន្សំពិន្ទុចុងក្រោយ នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសវៀតណាម ដូច្នេះជាន់ថ្ងៃគ្នា។ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង មិនទៅប្រកួតនៅទឹកដីកណ្តាល ប្រទេសវៀតណាម អាចប្រឈមនឹងពិន័យជាប្រាក់ ១ លានដុល្លារ និងព្យួរការចូលរួមប្រកួតដល់ទៅ ២ ឆ្នាំ។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ គណៈកម្មការរៀបចំការប្រកួតបានប្រកាសជាផ្លូវការអំពីការលើកពេលពីថ្ងៃទី២២ ទៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតជើងទី២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង មិនមានពេលវេលាច្រើនទេសម្រាប់ការត្រៀមខ្លួន និងចេញដំណើរទៅប្រកួតនៅទឹកដីកណ្តាលដែលត្រូវបានគណៈកម្មការរៀបចំការប្រកួតផ្លាស់ប្តូរពីកម្ពុជា ទៅប្រទេសវៀតណាម ដោយសារ ក្រុមរបស់ថៃ Bangkok United មិនមកប្រកួតនៅកម្ពុជា ពាក់ព័ន្ធនឹងបារម្ភពីសុវត្ថិភាព។ ទោះបីជាយ៉ាងណា ការប្រកួតនេះ គ្រាន់តែបង្ក្រប់កិច្ចប៉ុណ្ណោះ ដោយសារក្រុមទាំងពីរសុទ្ធតែបានធ្លាក់ចេញពី ASEAN Club Championship ដូចគ្នា៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


