កីឡា
កម្ពុជា ជាប្រទេសមួយគត់ មានក្លិប ២ ចូលវគ្គចែកពូលពាន Challenge League
ទីបំផុតរកឃើញក្រុមទាំង ៨ ក្នុងតំបន់ខាងកើត បានឡើងទៅកាន់វគ្គចែកពូលពានរង្វាន់ក្លិបលំដាប់ទី ៣ របស់ទ្វីប អាស៊ី AFC Challenge League ជាផ្លូវការ ខណៈអ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រុមរបស់ កម្ពុជា មានដល់ទៅ ២ ក្រុម។

ក្រុម Manila Digger របស់ ហ្វីលីពីន បានក្លាយជាក្រុមចុងក្រោយគេ ដែលបានឡើងមកកាន់វគ្គចែកពូលពាន AFC Challenge League បន្ទាប់ពីពួកគេបរាជ័យក្រោមថ្វីជើងក្រុម ឥណ្ឌូណេស៊ី Persib Bandung ក្នុងការប្រកួតជម្រុះបឋមពាន AFC Champions League Two ក្នុងលទ្ធផល ២-១ កាលពីយប់មិញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥។
យ៉ាងណា សម្រាប់ក្រុមទាំង ៨ ដែលបានឡើងមកកាន់វគ្គចែកពូលពាន AFC Challenge League ២០២៥ ប្រចាំតំបន់ខាងកើតនេះ មានតែ កម្ពុជា មួយគត់ ដែលមានក្រុមចំនួន ២ ចូលរួមវគ្គចែកពូលពាននេះ គឺព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន។ ចំណែកប្រទេសផ្សេងៗទៀត គឺមានតែ ១ ក្រុមៗប៉ុណ្ណោះ។
ខាងក្រោមនេះជាក្រុមទាំង ៨ ប្រចាំតំបន់ខាងកើត ដែលបានឡើងមកវគ្គចែកពូលពាន AFC Challenge League ២០២៥៖
+ ក្រុមទទួលបានកៅអីដោយស្វ័យប្រវត្តិ៖
- Manila Digger (ហ្វីលីពីន)
- Dewa United (ឥណ្ឌូណេស៊ី)
- ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- Shan United (មីយ៉ាន់ម៉ា)
+ ក្រុមឆ្លងកាត់វគ្គជម្រុះបឋម៖
- ភ្នំពេញក្រោន (កម្ពុជា)
- Tainan City (ចិនតៃប៉ិ)
- SP Falcons (ម៉ុងហ្គោលី)
- Ezra (ឡាវ)
គួរឱ្យដឹងថា ការចាប់ឆ្នោតវគ្គចែកពូលពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


