កីឡា
គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង
អ្នកចាត់ការរបស់ក្រុម Fenerbahce លោក Jose Mourinho បាននិយាយដោយមិនលាក់ ដោយលោកបានចាត់ទុក Lionel Messi ជាមនុស្សម្នាក់ ដែលធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំងក្នុងនាមជាគ្រូបង្វឹក។

ជាការពិត លោក Mourinho ត្រូវបានគេចាត់ទុក ជាគ្រូបង្វឹកកំពូលម្នាក់ ក្នុងចំណោមគ្រូកំពូលៗជាច្រើននៅលើពិភពលោក។ បុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “The Special One” រូបនេះ ធ្លាប់បានដឹកនាំក្រុមធំៗជាច្រើននៅតំបន់ អឺរ៉ុប ក្នុងនោះមានទាំង Porto, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur ជាដើម។
លោកក៏ធ្លាប់បានដឹកនាំក្រុមទាំងនោះលេងទល់នឹងក្រុម ក៏ដូចជាកីឡាករឆ្នើមៗជាច្រើននៅលើពិភពលោកផងដែរ។ ក្នុងចំណោមកីឡាករទាំងនោះ លោកបានលើកឈ្មោះវីបុរសរបស់ក្លិប Barcelona និងបច្ចុប្បន្នជាខ្សែប្រយុទ្ធក្រុម Inter Miami គឺកីឡាករ Lionel Messi ម្នាក់ប៉ុណ្ណោះ ដែលជាអ្នក ធ្វើឱ្យលោកសមត្ថភាពដឹកនាំក្រុមរបស់លោកកើនឡើងខ្លាំង។

នៅពេលគេសួរថា តើកីឡាកររូបណា ដែលជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឱ្យកើនឡើងបំផុត? ភ្លាមនោះលោក Mourinho បានតបទៅវិញថា៖ «Messi! រាល់ពេល ដែលពួកយើងត្រូវលេងទល់គាត់ គាត់បានបង្ខំឱ្យខ្ញុំត្រូវគិតច្រើនណាស់»។
គួរឱ្យដឹងថា លោក Mourinho ធ្លាប់បានដឹកនាំ Real Madrid ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៣ ខណៈនៅពេលនោះហើយ ដែលបុរសវ័យ ៦២ ឆ្នាំ បានជួបជាមួយ Messi ច្រើនបំផុត ដោយសារពេលនោះជាពេលខ្សែប្រយុទ្ធ អាហ្សង់ទីន លេងនៅក្លិប Barcelona៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


