Connect with us

កីឡា

សប្តាហ៍នេះសង្វៀន Krud Kun Khmer លេងធំ ខណៈ ប៊ុន សុធា ជួប យ៉ាស៊ីន ដណ្តើមខ្សែក្រវាត់

បានផុស

នៅ

ថ្ងៃ អាទិត្យ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ សង្វៀន Krud Kun Khmer នឹងរៀបចំការប្រកួតដ៏កក្រើក ដែលមានទាំងការប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈ 4-MAN TOURNAMENT ការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួត​ដណ្តើមខ្សៃក្រវាត់​​​​​ Krud Kun Khmer។​​

រូបភាព
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសភាពគូប្រកួតដណ្តើមខ្សែក្រវាត់ 4-MAN TOURNAMENT ទម្ងន់ ៥៤ គីឡូក្រាម ក្នុងនោះមាន ពេជ្រ សុភក្រ, រីកគី ដែនកុសល, ពុក អាក្រាញ់ និង ធន់ វិសាល។ ដោយឡែកគូមិត្តភាពខ្មែរ និងខ្មែរ មានមួយគូ គឺ ធន់ វិស្ណុ ត្រូវជួប រិទ្ធី នឹមណូ។

រូបភាព

គូមិត្តភាពអន្តរជាតិមាន ២ គូ គឺ អ៊ុច ធារិទ្ធ ត្រូវជួបកីឡាករ អ៉ីរ៉ង់ ម៉ាហ៍ឌី ហ្ការីសវ៉ាន់ និង លន បញ្ញា ត្រូវជួបកីឡាករ អ៉ីរ៉ង់ ហ្វារីប៊ូស ហូសេនហ្សាដេ។ រីឯការប្រកួតចុងក្រោយ ដែលជាគូឯកប្រចាំ​ព្រឹត្តិការណ៍ គឺជំនួបដណ្តើមខ្សែក្រវាត់ គ្រុឌគុនខ្មែរ ទម្ងន់ ៥៤ គីឡូក្រាម រវាង​ជើង​ខ្លាំង ប៊ុន សុធា ទល់នឹងកីឡាករ អាហ្គានីស្ថាន ហាត់គុនខ្មែរ ប៉ែនកាក់ យ៉ាស៊ីន។

សមាសភាពគូប្រកួតទាំងអស់នេះ ជឿជាក់ ថា នឹងក្លាយជាការប្រកួតដ៏កក្រើក នៅលើសង្វៀន Krun Kun Khmer ប្រចាំសប្តាហ៍នេះ។ អ្វីដែលកំពុងក្លាយជាការទន្ទឹងរង់ចាំខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ គឺចង់ឃើញ ថា តើកីឡាករ ​ប៊ុន សុធា អាចសាងស្នាដៃរបស់ខ្លួនយកឈ្នះលើកីឡាករកំពុងឡើងកូដ ប៉ែនកាក់ យ៉ាស៊ីន ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Krud Kun Khmer បានឬទេ?

ដូច្នេះចម្លើយ គឺមានតែនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង​​ ៦:៣០នាទីល្ងាចតទៅ នៅបរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ ឃ្លាំង E តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ផេកផ្លូវការ Krud Energy, VBL Sports និង ផេក​ VBL Keila៕

រូបភាព
រូបភាព
រូបភាព
រូបភាព

អត្ថបទ៖ សេម កុសល


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម