កីឡា
យីអ៊ុនឡើងមែន! សេន ប៊ុនថេន ទទួលបានរង្វាន់ធំផ្ទួនៗ ៤០០លានមិនទាន់ប៉ុន្មានខែផងចូលឡាន ១គ្រឿងទៀតហើយ
ក្លឹបប្រដាល់សេនប៊ុនថេនប៉ែនកាក់គុនខ្មែរ ដែលគ្រូបង្វឹក និងជាអ្នកមើលការខុសត្រូវដោយលោក សេន ប៊ុនថេន នោះគឺមានយីអ៊ុនឡើងខ្លាំងមែនទែនមួយរយៈពេលចុងក្រោយនេះ ពោលទើបទទួលបានការឧបត្ថម្ភទឹកប្រាក់ ៤០០លានរៀលចូលក្លឹបមិនទាន់បានប៉ុន្មានខែផង ឥលូវយប់មិញនេះឈ្នះរង្វាន់ឡានខ្លាញ់គោល ១គ្រឿងជាថ្មីទៀតហើយ។

ទិដ្ឋភាពក្លឹបលោក សេន ប៊ុនថេន ទទួលការឧបត្ថម្ភ ៤០០លានរៀល
លោក សេន ប៊ុនថេន ហាក់មានយីអ៊ុនឡើងខ្លាំងមែនទែននៅប៉ុន្មានខែចុងក្រោយនេះ ពោលសិស្សប្រកួតក៏ឈ្នះច្រើន ប្រាក់រង្វាន់បានជាបន្តបន្ទាប់ចូលក្លឹប ខ្សែក្រវាត់ ពាន ចូលក្លឹបមិនដាច់។ អំឡុងខែមករា ដើមឆ្នាំ២០២៦ នេះក្លឹបរបស់លោក សេន ប៊ុនថេន ទទួលបានថវិកា ៤០០លានរៀលពីក្រុមហ៊ុនវឌ្ឍនៈដើម្បីយកទៅអភិវឌ្ឍន៍ក្លឹប បណ្ដុះធនធានកីឡាករ និងប្រើប្រាស់លើការហ្វឹកហាត់ប្រចាំថ្ងៃ។

រង្វាន់ឡានដែលក្លឹបលោក សេន ប៊ុនថេន ឈ្នះ
រំលងបានប្រហែលកន្លះឆ្នាំកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះក្លឹបប្រដាល់លោក សេន ប៊ុនថេន ទទួលបានរង្វាន់ធំ ១ទៀតហើយគឺការឈ្នះឡានខ្លាញ់គោ ១គ្រឿងក្នុងកម្មវិធី The battle of three kingdoms បន្ទាប់ពីសិស្សរបស់លោក ៤នាក់ប្រកួតឈ្នះទាំង៤ រួចមក។ ក្លឹបប្រដាល់មួយនេះចាត់ទុកជាក្លឹបជោគជ័យជាងគេហើយគិតត្រឹមពីដើមឆ្នាំ២០២៦ រហូតដល់ខែមិថុនានេះ។

លោក សេន ប៊ុនថេន យប់មិញ
បញ្ជាក់ដែរថា ក្លឹបប្រដាល់សេនប៊ុនថេនប៉ែកកាក់គុនខ្មែរ ជាក្លឹបក្លឹបថ្មីដែលបង្កើតឡើងដោយលោក សេនប៊ុន និងលោក បឺត ខាំ កាលពីដំបូងឡើយ។ ប៉ុន្តែលោក បឺត ខាំ បានសម្រេចទៅបង្កើតក្លឹបថ្មីផ្ទាល់ខ្លួនផ្សេងទៀតនោះក៏បានទុកក្លឹបចាស់នេះឲ្យលោក សេន ប៊ុនថេន មើលការខុសត្រូវតែម្នាក់បន្ត។ ក្លឹបមួយនេះដំណើរការដល់សព្វថ្ងៃក៏មានការឧបត្ថម្ភគាំទ្រពីក្រោយរបស់ប្រធានក្លឹបផងដែរគឺលោក ប៉ែន កាក់ ប៉ុន្តែរាល់ការបង្ហាត់ និងមើលការខុសត្រូវសិស្សគឺដោយលោក សេន ប៊ុនថេន ផ្ទាល់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


