កម្មវិធីនុយក្លេអ៊ែរ Archives - Kampuchea Thmey Daily

លោក Vance៖ អាមេរិក មិនដែល​គិតគូរ​រឿងបញ្ជូនអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ ទៅឱ្យរុស្ស៊ី ឡើយ
យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu អនុប្រធានាធិបតីអាមេរិក លោក JD Vance កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៩ ខែ​ឧសភា បានចេញមុខមកបកស្រាយយ៉ាងច្បាស់ៗប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ថា ទីក្រុង​វ៉ាស៊ីនតោន មិនដែលគិតគូរ ឬមានផែនការណាមួយ ក្នុងការបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច​របស់ប្រទេសអ៊ីរ៉ង់ ទៅឱ្យប្រទេសរុស្ស៊ី ដូចដែលគេល្បីនោះឡើយ។

លោក JD Vance (រូបថត៖ AA)

លោក Vance បានសង្កត់ធ្ងន់ថា លោកផ្ទាល់ក៏បានឃើញព័ត៌មានបែបនេះជា​ហូរហៀរ លើបណ្តាញផ្សព្វផ្សាយដែរ ប៉ុន្តែលោកពិតជាមិនដឹងថា ប្រភពព័ត៌មានទាំងនោះ លេចលឺចេញពីណាមកទេ។ យ៉ាង​ណាមិញ លោក​បាន​បន្ថែម​ថា អ្វីដែលជាការពិតនៅពេលនេះ គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដ៏ល្អ ហើយការបញ្ជូនសារធាតុនុយក្លេអ៊ែរទៅឱ្យរុស្ស៊ី គឺមិនមែនជាគម្រោងរបស់រដ្ឋាភិបាលអាមេរិកទាល់តែសោះ។

ជាងនេះទៅទៀត បើតាមការសង្កេតរបស់លោកអនុប្រធានាធិបតី ខាងភាគីអ៊ីរ៉ង់ខ្លួនឯង ក៏មិនដែលលើកឡើងពីគំនិតនេះដែរ ហើយលោកជឿថា ទាំងខាងអ៊ីរ៉ង់ និងខាងលោកប្រធានាធិបតីអាមេរិកផ្ទាល់ សុទ្ធតែមិនពេញចិត្តនឹងការគិតបែបនេះឡើយ។

សូម​ជម្រាប​ថា រឿងរ៉ាវទាំងនេះ បានផ្ទុះឡើង បន្ទាប់ពីមានការចុះផ្សាយពីបណ្តាញទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតមួយឈ្មោះ Al Hadath ដែលត្រូវបានស្រង់សម្តីបន្តដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ ព័ត៌មាននោះ បាននិយាយថា អ៊ីរ៉ង់មានសំណើថ្មីមួយ ដើម្បីបញ្ចប់ជម្លោះ ដោយក្នុងនោះទីក្រុង​តេហេរ៉ង់ ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច​របស់ខ្លួនទៅឱ្យរុស្ស៊ី ជំនួសឱ្យការប្រគល់ទៅឱ្យអាមេរិក ក្រោមលក្ខខណ្ឌពិសេសមួយចំនួន៕

ប្រែសម្រួល៖ ឈាង

The post លោក Vance៖ អាមេរិក មិនដែល​គិតគូរ​រឿងបញ្ជូនអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ ទៅឱ្យរុស្ស៊ី ឡើយ appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើង៖ «ចង់​នរណា​ថា​អីថាទៅ ក៏យើងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត»
ខណៈដែលបណ្ដាប្រទេសធំៗលើពិភពលោក កំពុងជួបជុំគ្នានៅអង្គការសហប្រជាជាតិ ដើម្បីជជែកពីការរឹតបន្តឹងអាវុធមហន្តរាយ កូរ៉េខាងជើង បានចេញមុខមកតបតវិញយ៉ាងចាស់ដៃ ដោយ​លោក គីម សុង ដែលជាឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដាច់អហង្ការថា ប្រទេសរបស់លោក នឹងមិនស្ថិតនៅក្រោមចំណងនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរណាមួយឡើយ ហើយក៏គ្មានសម្ពាធពីខាងក្រៅណាមួយ អាចមកផ្លាស់ប្តូរឋានៈរបស់កូរ៉េខាងជើង ក្នុងនាមជាប្រទេសមហាអំណាចនុយក្លេអ៊ែរបាននោះដែរ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ ក្នុងខែមករា ឆ្នាំ២០២៥ (រូបថត៖ KCNA)

តាមរយៈការផ្សាយនា​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម សុង បានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ព្យាយាមរិះគន់កម្មវិធីអាវុធរបស់ខ្លួន នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ គឺជាការរំលោភលើសិទ្ធិអធិបតេយ្យភាព របស់កូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរនេះ គឺត្រូវបានចារទុកក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិទៅហើយ ដូច្នេះវាមិនមែនជារឿង ដែលត្រូវមកជជែកដេញដោលតាមចំណង់ចំណូលចិត្តរបស់ប្រទេសដទៃនោះទេ។ កូរ៉េខាងជើង បានសម្រេចចិត្តដើរចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ២០០៣ មកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ពួកគេបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអស់ចំនួន ៦ដងទៅហើយ បើទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ។

បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm គិតត្រឹមដើមឆ្នាំ២០២៥ នេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៩ ក្នុងលោក រួមមាន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ១២ ០០០គ្រាប់ ដោយក្នុងនោះ អាមេរិក និងរុស្ស៊ី កាន់កាប់អាវុធទាំងនេះជិត ៩០ភាគរយទៅហើយ។

ស្របពេលជាមួយគ្នានេះ បញ្ហានុយក្លេអ៊ែរ មិនមែនក្តៅតែនៅឧបទ្វីបកូរ៉េនោះទេ សូម្បីតែនៅតំបន់មជ្ឈិមបូព៌ា ក៏កំពុងឡើងកម្ដៅខ្លាំងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការថា នឹងមិនបណ្ដោយឲ្យ​ប្រទេសអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ យ៉ាង​ណាមិញ ខាងអ៊ីរ៉ង់នៅតែបន្តបដិសេធថា ខ្លួនមិនបានផលិតអាវុធមហន្តរាយនេះទេ ហើយគ្រាន់តែចង់ប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងន័យសន្តិភាពតែប៉ុណ្ណោះ។ ស្ថានការណ៍ជុំវិញអាវុធនុយក្លេអ៊ែរនៅលើសកលលោកក្នុងពេលនេះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ និងពោរពេញដោយការប្រឈមមុខដាក់គ្នាគួរ​ឲ្យ​ព្រួយបារម្ភបំផុត៕

ប្រែសម្រួល៖ ឈាង

The post កូរ៉េខាងជើង៖ «ចង់​នរណា​ថា​អីថាទៅ ក៏យើងមិនបោះបង់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត» appeared first on Kampuchea Thmey Daily.

មន្ត្រី​ចារ​កម្ម​អាមេរិក៖​​​ សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​​អ៊ីរ៉ង់​មិនចុះ​ថយ​ច្រើនទេ​
យោង​តាម​របាយការណ៍វាយតម្លៃ​ផ្នែក​ចារ​កម្មរបស់​សហរដ្ឋអាមេរិក​ បាន​លាត​ត្រដាង​​ឲ្យឃើញ​ថា សង្គ្រាមដែល​ចាប់​ផ្តើម​​ដោយ​​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ ក្នុងប្រទេសអ៊ីរ៉ង់មិនបាន​ជួយអ្វីច្រើន​ដល់ការ​បន្ថយ​សមត្ថ​ភាព​នុយក្លេអ៊ែររបស់​​ទី​ក្រុង​តេហេរ៉ង់​នោះទេ​។

សារព័ត៌មាន​ The Independent មាន​មូលដ្ឋាន​​នៅ​អង់គ្លេស​​ ចុះផ្សាយ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​​ឲ្យ​ដឹងថា បើ​ទោះបី​​​ជា​មាន​ ការធានា​អះអាង​យ៉ា​ងប្រាកដ​ប្រជា​ ដែល​​ថា​«អ៊ីរ៉ង់មិនអាច​ផលិតអាវុធនុយក្លេអ៊ែរ»​ គឺ​ជា​គោល​បំណងសំខាន់មួយ​ដែលបាន​ដាក់ចេញដោយ លោក ត្រាំ និង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក​ លោក Pete Hegseth ​ពេល​ចាប់​ផ្តើម​សង្គ្រាមនៅ​ថ្ងៃទី២៨ ខែកុម្ភៈ ​ក៏លទ្ធផល​នៃ​ការវាយប្រហារ​នោះ​ហាក់​​មិន​​ត្រូវ​គ្នា​នឹង​ការ​អះអាង​​​​ឡើយ​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Reuters

ពីរ​ខែក្រោយមក កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ នៅ​​តែ​មិន​​មាន​ការផ្លាស់ប្តូរច្រើន​ ចាប់តាំងពីការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​កាល​​ពី​ខែ​មិថុនា​​ឆ្នាំមុន។ នេះបើយោងតាម​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ​ដកស្រង់ប្រភព​ចារកម្មអាមេរិក​​​។

ក្នុងសន្និសីទសារព័ត៌មាន​មួយ​​របស់មន្ទីរបញ្ចកោណ​កាលពីថ្ងៃអង្គារ​ អ្នក​សារព័ត៌មាន​សួរ​ លោក Hegseth ​ថា ​តើការវាយ​តម្លៃ​ផ្នែក​ចារ​កម្មនេះខុសដែរឬទេ?

លោក​ Hegseth បដិសេធរបាយការណ៍​នោះ​ថា​ជា «ការស្មាន»។

លោកលើក​ឡើង​ថា៖ « យើង​មិនពិភាក្សាអំពីព័ត៌មានលម្អិត​អំពីចារកម្មទេ[…] ខ្ញុំ​មិន​អាច​បញ្ជាក់​ថា​តើវាត្រឹមត្រូវ​ឬអត់​នោះ​ទេ»។

ដោយ​ឡែក អ្នកនាំពាក្យ​សេតវិមាន លោកស្រី Olivia Wales ប្រាប់រ៉យទ័រ​ថា​៖ « អំឡុង​ពេល​​ប្រតិបត្តិការ Midnight Hammer វា​បាន​​បំផ្លាញរោងចក្រនុយក្លេ​អ៊ែររបស់​អ៊ីរ៉ង់ ចំណែក​ប្រតិបត្តិការ Epic Fury ក៏បន្តភាព​ជោគជ័យបន្ថែម​ ​​ដោយបំផ្លាញមូល​ដ្ឋានឧស្សាហកម្មការពារជាតិ​របស់អ៊ីរ៉ង់ ដែល​ធ្លាប់​ប្រើជាខែលការពារជុំវិញការស្វែងរកអាវុធនុយក្លេអ៊ែររបស់ពួកគេ»។

ជុំវិញ​បញ្ហា​នេះ​​ លោក​ស្រី Tulsi Gabbard នាយកផ្នែកស៊ើបការណ៍​សម្ងាត់ជាតិ ប្រាប់​ព្រឹទ្ធសភា​នៅថ្ងៃទី១៨ ខែមីនា ថា៖ « មិន​មានភស្តុតាង​ណាមួយ​​បង្ហាញថា អ៊ីរ៉ង់ព្យាយាម​កសាងទីតាំង​​នុយ​ក្លេអ៊ែរ​ឡើងវិញ មុន​ពេល​លោក ត្រាំ​ បញ្ជា​ឱ្យវាយប្រហារថ្មី​ក្នុងខែ​កុម្ភៈ​នោះទេ»​។

កាល​ពីសប្តាហ៍មុន អំឡុងពេលផ្តល់​សក្ខីកម្មរយៈ​ពេល​ ៩​ម៉ោង​នៅសភា លោក ​Hegseth ប្រាប់សមាជិកសភាថា៖ « ទោះបីជាមាន​ប្រតិបត្តិការ Midnight Hammer ក៏ដោយ ក៏​អ៊ីរ៉ង់មិនបានបោះបង់​ចោល​មហិច្ឆតានុយក្លេអ៊ែរ​របស់ពួកគេឡើយ»៕

ប្រែសម្រួល៖ ណឺ មិនា

The post មន្ត្រី​ចារ​កម្ម​អាមេរិក៖​​​ សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​របស់​​អ៊ីរ៉ង់​មិនចុះ​ថយ​ច្រើនទេ​ appeared first on Kampuchea Thmey Daily.

អាមេរិក​ លើក​លែក​ទ្រព្យ​​បង្កក​២០ពាន់​លានដុល្លារឲ្យ​អ៊ីរ៉ង់ ជាថ្នូរនឹងការដោះដូរអ៊ុយរ៉ាញ៉ូម
យោងតាមរបាយការណ៍ពី Axios ចុះផ្សាយ​ថ្ងៃទី១៧ខែមេសា សហរដ្ឋអាមេរិកបានផ្តល់ជូនការលើកលែង​ទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ចំនួន២០​ពាន់​លានដុល្លារ ជាថ្នូរនឹងការប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់រួច​របស់អ៊ីរ៉ង់​ទៅ​ឲ្យ​អាមេរិក​​ ដែលជាផ្នែក​មួយ​នៃកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាម។

(រូបថត៖ REUTERS)

សំណើនេះបង្ហាញពីការខិតជិតគ្នានៃជំហរភាគីទាំងពីរ បន្ទាប់ពីកាលពីមុន អាមេរិកត្រៀមលើកលែង​ទ្រព្យ​សម្បត្តិ​បង្កក​ត្រឹមតែ៦ពាន់​លានដុល្លារប៉ុណ្ណោះ ខណៈដែលអ៊ីរ៉ង់បានទាមទាររហូតដល់​២៧ពាន់​លានដុល្លារ។

ផែនការនេះក៏រួមបញ្ចូលផងដែរនូវការផ្អាកដោយស្ម័គ្រចិត្តលើការចម្រាញ់អ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្រោមសំណើ អ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឲ្យ​បន្តការស្រាវជ្រាវនុយក្លេអ៊ែរ និងការងារលើអ៊ីសូតូបវេជ្ជសាស្ត្រ ប៉ុន្តែត្រូវធ្វើឡើងនៅតាមទីតាំងលើដីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាដ៏ធំនៅតែមានលើរយៈពេលនៃការផ្អាកនេះ ដោយសហរដ្ឋអាមេរិកទទូចឲ្យ​ផ្អាករយៈពេល​២០ឆ្នាំ ខណៈដែលទីក្រុងតេហេរ៉ង់ចង់ផ្អាកត្រឹមតែ៥ឆ្នាំ។

បច្ចុប្បន្ន ក្រុមអ្នកសម្របសម្រួលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយឲ្យ​ភាគីទាំងពីរអាចឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយដែលគ្រប់គ្នាអាចទទួលយកបាន៕

ប្រែសម្រួល៖ ឈាង

អ៊ីរ៉ង់ចេញមុខបដិសេធរឿងបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមទៅ​ឲ្យ​អាមេរិក

The post អាមេរិក​ លើក​លែក​ទ្រព្យ​​បង្កក​២០ពាន់​លានដុល្លារឲ្យ​អ៊ីរ៉ង់ ជាថ្នូរនឹងការដោះដូរអ៊ុយរ៉ាញ៉ូម appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់រាយការណ៍ពីការវាយប្រហារលើកទី២ ក្បែររោងចក្រនុយក្លេអ៊ែរ Bushehr
ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក បន្ទាប់ពីអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កាលពីយប់ថ្ងៃអង្គារ​ទី​២៤​ខែ​មីនា​ឆ្នាំ​​២០២៦។

រូបថតផ្កាយ​រណប​ពី​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​ Bushehr

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របាយការណ៍បឋមបានបង្ហាញថា មិនមានការខូចខាតផ្នែកបច្ចេកទេសដល់រោងចក្រ ឬមានអ្នករងរបួស និងបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នេះទេ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានបញ្ជាក់ដែរថា ខ្លួនទទួលបានដំណឹងពីខាងអ៊ីរ៉ង់ថាមានគ្រាប់រ៉ុក្កែត ឬមីស៊ីល បានធ្លាក់ចំបរិវេណរោងចក្រ។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X អង្គការ IAEA បានឲ្យ​ដឹងថា ប្រតិបត្តិការរបស់រោងចក្រនៅតែដំណើរការជាធម្មតា ហើយមិនមានការខូចខាតដល់រចនាសម្ព័ន្ធស្នូល ឬប៉ះពាល់ដល់បុគ្គលិកឡើយ។ គួររំលឹកផងដែរថា នេះគឺជាលើកទីពីរហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលមានការបាញ់ប្រហារក្បែររោងចក្រនេះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នាមួយបានកើតឡើងកាលពីថ្ងៃទី១៧ខែមីនា។

ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនេះ លោក Rafael Mariano Grossi អគ្គនាយកនៃអង្គការ IAEA បានអំពាវនាវយ៉ាងទទូច​ឲ្យ​គ្រប់ភាគីទាំងអស់ចេះអត់ធ្មត់ឲ្យ​បានខ្ពស់បំផុត។ លោកបានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់បំផុតដែលត្រូវជៀសវាងរាល់ហានិភ័យទាំងឡាយណា ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរ ក្នុងអំឡុងពេលដែលមានជម្លោះកំពុងបន្តនេះ៕

ប្រែសម្រួល៖ ឈាង

The post អ៊ីរ៉ង់រាយការណ៍ពីការវាយប្រហារលើកទី២ ក្បែររោងចក្រនុយក្លេអ៊ែរ Bushehr appeared first on Kampuchea Thmey Daily.

ប្រធាន IAEA៖ «ការប្រើកម្លាំងបាយ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យអស់នោះទេ»
ក្នុងខណៈដែលការវាយប្រហារតាមអាកាសរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែបន្តយ៉ាងក្ដៅគគុក លោក Rafael Grossi ដែលជាមេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញមុខមកព្រមានចំៗថា ការប្រើកម្លាំងបាយតែមួយមុខ គឺមិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យអស់ពីឫសគល់បានឡើយ។

លោក Rafael Grossi (រូបថត៖ REUTERS)

តាម​ការ​ផ្សាយ​របស់ Fox News ចុះ​ថ្ងៃទី​១៩​ខែ​មីនា​ឆ្នាំ​២០២៦ លោក Grossi បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា ដ្បិត​មានការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ក៏បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែង និងចំណេះដឹងបច្ចេកទេសដ៏ជ្រៅជ្រះរបស់អ៊ីរ៉ង់ នៅតែជារឿងពិតដែលមិនអាចបដិសេធបាន។ លោកសង្កត់ធ្ងន់ថា នៅពេលដែលផ្សែងកាំភ្លើងរលាយបាត់ទៅ សារធាតុវិទ្យុសកម្ម និងសមត្ថភាពនៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ នឹងនៅតែមានវត្តមានដដែល ដែលវានឹងធ្វើ​ឲ្យ​ពិភពលោកគ្មានជម្រើសអ្វីក្រៅពីការវិលត្រឡប់ទៅរកតុចរចា​វិញ​នោះទេ។

មូលហេតុដែលធ្វើ​ឲ្យ​អ្នកជំនាញមានការព្រួយបារម្ភខ្លាំង គឺដោយសារតែឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានគេជឿថាបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងរូងក្រោមដីដ៏ជ្រៅ នៅតំបន់ Isfahan និង Natanz។ ទីតាំងទាំងនេះមិនត្រឹមតែរឹងមាំ និងជ្រៅដែលពិបាកនឹងកម្ទេចតាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្តូរទីតាំងទៀតផង។ លើសពីនេះទៅទៀត អ្វីដែលជាបញ្ហាប្រឈមធំបំផុតសម្រាប់សហគមន៍អន្តរជាតិនៅពេលនេះ គឺវត្តមាននៃទីតាំងក្រោមដីថ្មីមួយទៀតនៅជិតក្រុង Isfahan ដែលភ្នាក់ងារ IAEA មិនទាន់មានឱកាសចូលទៅត្រួតពិនិត្យនៅឡើយ។ កង្វះព័ត៌មាន និងការត្រួតពិនិត្យនេះ បានបង្កើតជាចន្លោះប្រហោងដ៏គ្រោះថ្នាក់មួយ ក្នុងខណៈដែលជម្លោះយោធាកំពុងតែបន្តរីករាលដាល៕

ប្រែសម្រួល៖ ឈាង

The post ប្រធាន IAEA៖ «ការប្រើកម្លាំងបាយ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យអស់នោះទេ» appeared first on Kampuchea Thmey Daily.

ក្ដីបារម្ភ​ផ្ទុះ​សង្គ្រាមធំ​កើនឡើង ក្រោយ​ការ​​ចរចា​នុយក្លេអ៊ែរ​បញ្ចប់​ដោយគ្មានកិច្ចព្រមព្រៀង
ភាពតានតឹងបានបន្តគ្របដណ្តប់នៅមជ្ឈិមបូព៌ា បន្ទាប់ពីការចរចាដោយប្រយោលរយៈពេលជាច្រើនម៉ោងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​ដោយគ្មានកិច្ចព្រមព្រៀង ទោះបីជាប្រទេសអូម៉ង់ដែលជាអ្នកសម្របសម្រួលបានរាយការណ៍ពី «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

(រូបថត៖ Reuters)

ខណៈពេលដែលការពិភាក្សាបច្ចេកទេសនឹងបន្តនៅទីក្រុងវីយែននាសប្តាហ៍ក្រោយ ទីក្រុងតេហេរ៉ង់នៅតែរក្សាជំហររឹងមាំលើសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម និងស្នើ​​ឲ្យ​មាន​ការ​​លើកលែងទណ្ឌកម្មអន្តរជាតិ ដោយបដិសេធការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់​ឲ្យ​អ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីល និង​គាំទ្រដល់ក្រុមប្រដាប់អាវុធនានា​​នៅ​ក្នុងតំបន់។

ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនេះ បានធ្វើ​ឲ្យ​ការគំរាមកំហែងនៃសង្រ្គាមធំ​ក្នុងតំបន់នៅតែបន្តកើតមាន ស្រប​ពេល​ដែល​​អាមេរិក​កំពុង​ដាក់ពង្រាយកម្លាំងយោធាយ៉ាងច្រើននៅក្បែរ​ប្រទេស​អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានពិពណ៌នាថា នេះគឺជាជុំនៃការចរចាដែលតានតឹង និងវែងបំផុត ប៉ុន្តែបានព្រមានថា សកម្មភាពយោធាណាមួយរបស់អាមេរិកនឹងធ្វើ​ឲ្យ​មូលដ្ឋានទ័ពអាមេរិកក្លាយជាគោលដៅវាយប្រហារស្របច្បាប់។ លោក Araghchi បានបញ្ជាក់ថា «វា​នឹងមិនមានជ័យជម្នះសម្រាប់នរណាម្នាក់ឡើយ វាគឺជាសង្រ្គាមដ៏បំផ្លិចបំផ្លាញ ដោយលោកបានហៅវាថាជា «សេណារីយ៉ូដ៏គួរឲ្យរន្ធត់» ដែលនឹងទាញតំបន់ទាំងមូលឲ្យធ្លាក់ក្នុងជម្លោះ។

ដ្បិត​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សម្តែងការព្រួយបារម្ភថា អ៊ីរ៉ង់កំពុងព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកកាលពីខែមិថុនាឆ្នាំ​មុន​ក៏ដោយ ក៏អ្នកជំនាញខ្លះនៅតែមើលឃើញសញ្ញាវិជ្ជមាន។ លោក Ali Vaez មកពីក្រុមវិបត្តិអន្តរជាតិ (International Crisis Group) បានលើកឡើងប្រាប់ AP ថា ការដែលក្រុមការងារអាមេរិកយល់ព្រមបន្តការពិភាក្សា បង្ហាញថា ភាគីទាំងពីរនៅតែមានចំណុចរួមដែលអាចចរចាគ្នាបាន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងតម្លៃប្រេងដែលកំពុងកើនឡើង និងការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz សហគមន៍អន្តរជាតិនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃយុទ្ធនាការយោធាទ្រង់ទ្រាយធំ៕

ប្រែសម្រួល៖ ឈាង

The post ក្ដីបារម្ភ​ផ្ទុះ​សង្គ្រាមធំ​កើនឡើង ក្រោយ​ការ​​ចរចា​នុយក្លេអ៊ែរ​បញ្ចប់​ដោយគ្មានកិច្ចព្រមព្រៀង appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់បដិសេធការចោទប្រកាន់ ដែល​ថា ខ្លួនកំពុង​អភិវឌ្ឍ​មីស៊ីលបាញ់​ដល់​ដី​អាមេរិក
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានច្រានចោលការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍមីស៊ីលដែលអាចបាញ់ដល់ដី​អាមេរិក ដោយលោកបានហៅការចោទប្រកាន់នេះថាជា «ព័ត៌មានក្លែងក្លាយ»។

លោក Abbas Araghchi (រូបថត៖ Reuters)

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ India Today កាលពីថ្ងៃពុធ​ទី​២៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ លោក Araghchi បានបញ្ជាក់ថា មីស៊ីលរបស់អ៊ីរ៉ង់មានលក្ខណៈការពារតែប៉ុណ្ណោះ និងត្រូវបានកំណត់កម្រិតចម្ងាយបាញ់ត្រឹម ២០០០គីឡូម៉ែត្រ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលោកត្រាំ បានព្រមានពីលទ្ធភាពប្រើប្រាស់វិធានការយោធា និងបានចោទប្រកាន់អ៊ីរ៉ង់ថា​កំពុងស្វែងរកមហិច្ឆតាដ៏អាក្រក់តាមរយៈកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ។

ការប្រឈមមុខដាក់គ្នាផ្នែកការទូតនេះ កើតឡើងស្របពេលដែលលោក Araghchi ដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទី៣ ជាមួយសហរដ្ឋអាមេរិក។ ទោះបីជាលោកត្រាំ បានព្រមានអ៊ីរ៉ង់កុំ​ឲ្យ​ព្យាយាមស្តារកម្មវិធីអាវុធឡើងវិញក៏ដោយ ក៏លោក Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនបានបង្កសង្គ្រាមមុននោះទេ ប៉ុន្តែគ្រាន់តែការពារខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកកាលពីឆ្នាំមុនប៉ុណ្ណោះ។ លោកបានថ្លែងថា «យើងបានត្រៀមខ្លួនរួចជាស្រេច មិនមែនដោយសារយើងចង់បានសង្គ្រាមទេ ប៉ុន្តែដោយសារយើងចង់បង្ការវា»។

ដ្បិត​​មានភាពតានតឹងក៏ដោយ ក៏ភាគីទាំងពីរបានបង្ហាញសញ្ញាវិជ្ជមានតាមរយៈការចរចាដែលបានធ្វើឡើងនាពេលកន្លងមក។ លោក Araghchi បានសម្តែងក្តីសង្ឃឹមថា នឹងអាចសម្រេចបាននូវ «កិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ និងមានតុល្យភាព» នៅក្នុងកិច្ចចរចានាថ្ងៃព្រហស្បតិ៍នេះ ដោយលោកបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយសំណួរ និងដោះស្រាយការព្រួយបារម្ភនានា ប៉ុន្តែនឹងមិនបោះបង់សិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិវិធីឡើយ។ កិច្ចចរចាជុំថ្មីនេះ ត្រូវបានរំពឹងថានឹងបន្តពង្រឹងគោលការណ៍ណែនាំដែលបានព្រមព្រៀងគ្នាកាលពីជុំមុន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងជាស្ថាពរ៕

ប្រែសម្រួល៖ ឈាង

លោកត្រាំ​ព្រមានថា​ អ៊ីរ៉ង់​កំពុង​សម្ងំ​អភិវឌ្ឍ​មីស៊ីល ដែល​បាញ់​ដល់​ដី​អាមេរិក

The post អ៊ីរ៉ង់បដិសេធការចោទប្រកាន់ ដែល​ថា ខ្លួនកំពុង​អភិវឌ្ឍ​មីស៊ីលបាញ់​ដល់​ដី​អាមេរិក appeared first on Kampuchea Thmey Daily.