ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចេញមុខបដិសេធរឿងបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមទៅឲ្យអាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមកបញ្ជាក់កាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់សហរដ្ឋអាមេរិកទៀតសោត ក៏មិនដែលស្ថិតក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ទាល់តែសោះ។

បើតាម Xinhua ចុះផ្សាយថ្ងៃសៅរ៍ទី១៨មេសា លោក Baghaei បានពន្យល់ថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺជាការលើកឡើងត្រឹមតែក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ខែមេសាប៉ុណ្ណោះ មិនមែនជាសញ្ញាណថ្មីនៃទំនាក់ទំនងការទូតអ្វីនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រហ័រមូស លោក Baghaei បានបន្តរៀបរាប់ថា ច្រកសមុទ្រដ៏សំខាន់មួយនេះនឹងនៅតែបើកចំហសម្រាប់ការដឹកជញ្ជូនទំនិញ ដរាបណាកិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងអាមេរិកនៅតែមានប្រសិទ្ធភាព។ ការសម្រេចចិត្តអនុញ្ញាតឲ្យនាវាឆ្លងកាត់ដោយសុវត្ថិភាពនេះ បានធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់គ្នានៅក្នុងប្រទេសលីបង់។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែទទូចថា ភាគីទាំងពីរមិនទាន់មានកិច្ចព្រមព្រៀងថ្មីណាមួយក្រៅពីអ្វីដែលបានប្រកាសកាលពីដើមខែមេសាទេ។
ទន្ទឹមនោះ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនបានគោរពតាមការសន្យាក្នុងការពង្រីកលក្ខខណ្ឌឈប់បាញ់ឲ្យគ្របដណ្តប់ដល់ប្រទេសលីបង់ ដែលជាចំណុចដែលអ៊ីរ៉ង់យល់ថាមាននៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែអាមេរិក និងអ៊ីស្រាអែលបានបដិសេធ។ លោក Baghaei ក៏បានព្រមានទុកជាមុនថា អ៊ីរ៉ង់នឹងមានវិធានការតបតវិញ ប្រសិនបើអាមេរិកនៅតែបន្តការបិទខ្ទប់ផ្លូវទឹកក្នុងច្រកសមុទ្រហ័រមូស។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការចរចាដើម្បីពន្យារពេលឈប់បាញ់នោះឡើយ ដោយការសម្របសម្រួលតាមរយៈប្រទេសប៉ាគីស្ថាន នៅតែផ្តោតសំខាន់លើការបញ្ចប់ជម្លោះ និងការការពារផលប្រយោជន៍របស់អ៊ីរ៉ង់តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងនៅច្រកសមុទ្រនេះបានចាប់ផ្តើមឡើងតាំងពីចុងខែកុម្ភៈមកម្ល៉េះ បន្ទាប់ពីអ៊ីរ៉ង់បានហាមឃាត់នាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល និងអាមេរិកមិនឲ្យឆ្លងកាត់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើទឹកដីរបស់ខ្លួន។ ជាការសងសឹកវិញ អាមេរិកក៏បានដាក់ចេញនូវការបិទខ្ទប់ផ្លូវទឹកចំពោះនាវាដែលចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ផងដែរ។ ទោះជាស្ថានការណ៍ហាក់ដូចជាតានតឹង ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរអាចនឹងជួបពិភាក្សាគ្នាម្តងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកច្រកចេញនៃវិបត្តិមួយនេះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


