ព័ត៌មានអន្ដរជាតិ
ប្រធាន IAEA៖ «ការប្រើកម្លាំងបាយ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យអស់នោះទេ»
ក្នុងខណៈដែលការវាយប្រហារតាមអាកាសរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែបន្តយ៉ាងក្ដៅគគុក លោក Rafael Grossi ដែលជាមេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញមុខមកព្រមានចំៗថា ការប្រើកម្លាំងបាយតែមួយមុខ គឺមិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យអស់ពីឫសគល់បានឡើយ។

តាមការផ្សាយរបស់ Fox News ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២៦ លោក Grossi បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា ដ្បិតមានការបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ក៏បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ខ្វាត់ខ្វែង និងចំណេះដឹងបច្ចេកទេសដ៏ជ្រៅជ្រះរបស់អ៊ីរ៉ង់ នៅតែជារឿងពិតដែលមិនអាចបដិសេធបាន។ លោកសង្កត់ធ្ងន់ថា នៅពេលដែលផ្សែងកាំភ្លើងរលាយបាត់ទៅ សារធាតុវិទ្យុសកម្ម និងសមត្ថភាពនៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ នឹងនៅតែមានវត្តមានដដែល ដែលវានឹងធ្វើឲ្យពិភពលោកគ្មានជម្រើសអ្វីក្រៅពីការវិលត្រឡប់ទៅរកតុចរចាវិញនោះទេ។
មូលហេតុដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភខ្លាំង គឺដោយសារតែឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានគេជឿថាបានរក្សាទុកយ៉ាងមានសុវត្ថិភាពនៅក្នុងរូងក្រោមដីដ៏ជ្រៅ នៅតំបន់ Isfahan និង Natanz។ ទីតាំងទាំងនេះមិនត្រឹមតែរឹងមាំ និងជ្រៅដែលពិបាកនឹងកម្ទេចតាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្តូរទីតាំងទៀតផង។ លើសពីនេះទៅទៀត អ្វីដែលជាបញ្ហាប្រឈមធំបំផុតសម្រាប់សហគមន៍អន្តរជាតិនៅពេលនេះ គឺវត្តមាននៃទីតាំងក្រោមដីថ្មីមួយទៀតនៅជិតក្រុង Isfahan ដែលភ្នាក់ងារ IAEA មិនទាន់មានឱកាសចូលទៅត្រួតពិនិត្យនៅឡើយ។ កង្វះព័ត៌មាន និងការត្រួតពិនិត្យនេះ បានបង្កើតជាចន្លោះប្រហោងដ៏គ្រោះថ្នាក់មួយ ក្នុងខណៈដែលជម្លោះយោធាកំពុងតែបន្តរីករាលដាល៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២២ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


