ព័ត៌មានអន្ដរជាតិ
អាមេរិក លើកលែកទ្រព្យបង្កក២០ពាន់លានដុល្លារឲ្យអ៊ីរ៉ង់ ជាថ្នូរនឹងការដោះដូរអ៊ុយរ៉ាញ៉ូម
យោងតាមរបាយការណ៍ពី Axios ចុះផ្សាយថ្ងៃទី១៧ខែមេសា សហរដ្ឋអាមេរិកបានផ្តល់ជូនការលើកលែងទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ចំនួន២០ពាន់លានដុល្លារ ជាថ្នូរនឹងការប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ទៅឲ្យអាមេរិក ដែលជាផ្នែកមួយនៃកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាម។

សំណើនេះបង្ហាញពីការខិតជិតគ្នានៃជំហរភាគីទាំងពីរ បន្ទាប់ពីកាលពីមុន អាមេរិកត្រៀមលើកលែងទ្រព្យសម្បត្តិបង្កកត្រឹមតែ៦ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលអ៊ីរ៉ង់បានទាមទាររហូតដល់២៧ពាន់លានដុល្លារ។
ផែនការនេះក៏រួមបញ្ចូលផងដែរនូវការផ្អាកដោយស្ម័គ្រចិត្តលើការចម្រាញ់អ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្រោមសំណើ អ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឲ្យបន្តការស្រាវជ្រាវនុយក្លេអ៊ែរ និងការងារលើអ៊ីសូតូបវេជ្ជសាស្ត្រ ប៉ុន្តែត្រូវធ្វើឡើងនៅតាមទីតាំងលើដីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាដ៏ធំនៅតែមានលើរយៈពេលនៃការផ្អាកនេះ ដោយសហរដ្ឋអាមេរិកទទូចឲ្យផ្អាករយៈពេល២០ឆ្នាំ ខណៈដែលទីក្រុងតេហេរ៉ង់ចង់ផ្អាកត្រឹមតែ៥ឆ្នាំ។
បច្ចុប្បន្ន ក្រុមអ្នកសម្របសម្រួលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយឲ្យភាគីទាំងពីរអាចឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមួយដែលគ្រប់គ្នាអាចទទួលយកបាន៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៦ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


