ព័ត៌មានអន្ដរជាតិ
លោកត្រាំព្រមានថា អ៊ីរ៉ង់កំពុងសម្ងំអភិវឌ្ឍមីស៊ីល ដែលបាញ់ដល់ដីអាមេរិក
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយជាតិលើកដំបូងនៃអាណត្តិទីពីររបស់លោកថា ប្រទេសអ៊ីរ៉ង់កំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដែនដីសហរដ្ឋអាមេរិក។

យោងតាមការចុះផ្សាយរបស់ The Hill កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកនឹង «មិនអនុញ្ញាតឲ្យប្រទេសដែលគាំទ្រភេរវកម្មលេខមួយលើពិភពលោក» នេះ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ការព្រមាននេះធ្វើឡើង ទោះបីជារបាយការណ៍ពីទីភ្នាក់ងារចារកម្មការពារជាតិ (DIA) បង្ហាញថា អ៊ីរ៉ង់មិនទាន់មានមីស៊ីលឆ្លងទ្វីប (ICBM) ដាក់ពង្រាយនៅឡើយ ប៉ុន្តែអាចមានសមត្ថភាពអភិវឌ្ឍវាបាននៅឆ្នាំ២០៣៥ តាមរយៈបច្ចេកវិទ្យាបាញ់បង្ហោះយានអវកាស។
បច្ចុប្បន្ន មន្ទីរបញ្ចកោណបានពង្រាយកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរប្រទេសអ៊ីរ៉ង់ រួមមាននាវាចម្បាំងរាប់សិបគ្រឿង ក្រុមនាវាផ្ទុកយន្តហោះចម្បាំងចំនួនពីរ និងប្រព័ន្ធការពារអាកាសជាច្រើន។ ដ្បិតមានការត្រៀមលក្ខណៈផ្នែកយោធាក៏ដោយ លោកត្រាំបានលើកឡើងថា លោកចង់ដោះស្រាយបញ្ហាតាមរយៈការទូត។ ជាមួយកិច្ចខិតខំប្រឹងប្រែងនេះ បេសកជនពិសេសលោក Steve Witkoff និងកូនប្រសារលោកត្រាំ គឺលោក Jared Kushner គ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចរចាលើបញ្ហានុយក្លេអ៊ែរបន្ថែមទៀត៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


