ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់រាយការណ៍ពីការវាយប្រហារលើកទី២ ក្បែររោងចក្រនុយក្លេអ៊ែរ Bushehr
ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក បន្ទាប់ពីអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កាលពីយប់ថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របាយការណ៍បឋមបានបង្ហាញថា មិនមានការខូចខាតផ្នែកបច្ចេកទេសដល់រោងចក្រ ឬមានអ្នករងរបួស និងបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នេះទេ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានបញ្ជាក់ដែរថា ខ្លួនទទួលបានដំណឹងពីខាងអ៊ីរ៉ង់ថាមានគ្រាប់រ៉ុក្កែត ឬមីស៊ីល បានធ្លាក់ចំបរិវេណរោងចក្រ។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X អង្គការ IAEA បានឲ្យដឹងថា ប្រតិបត្តិការរបស់រោងចក្រនៅតែដំណើរការជាធម្មតា ហើយមិនមានការខូចខាតដល់រចនាសម្ព័ន្ធស្នូល ឬប៉ះពាល់ដល់បុគ្គលិកឡើយ។ គួររំលឹកផងដែរថា នេះគឺជាលើកទីពីរហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលមានការបាញ់ប្រហារក្បែររោងចក្រនេះ បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នាមួយបានកើតឡើងកាលពីថ្ងៃទី១៧ខែមីនា។
ចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនេះ លោក Rafael Mariano Grossi អគ្គនាយកនៃអង្គការ IAEA បានអំពាវនាវយ៉ាងទទូចឲ្យគ្រប់ភាគីទាំងអស់ចេះអត់ធ្មត់ឲ្យបានខ្ពស់បំផុត។ លោកបានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់បំផុតដែលត្រូវជៀសវាងរាល់ហានិភ័យទាំងឡាយណា ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរ ក្នុងអំឡុងពេលដែលមានជម្លោះកំពុងបន្តនេះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


