ព័ត៌មានអន្ដរជាតិ
ក្ដីបារម្ភផ្ទុះសង្គ្រាមធំកើនឡើង ក្រោយការចរចានុយក្លេអ៊ែរបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង
ភាពតានតឹងបានបន្តគ្របដណ្តប់នៅមជ្ឈិមបូព៌ា បន្ទាប់ពីការចរចាដោយប្រយោលរយៈពេលជាច្រើនម៉ោងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦ដោយគ្មានកិច្ចព្រមព្រៀង ទោះបីជាប្រទេសអូម៉ង់ដែលជាអ្នកសម្របសម្រួលបានរាយការណ៍ពី «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

ខណៈពេលដែលការពិភាក្សាបច្ចេកទេសនឹងបន្តនៅទីក្រុងវីយែននាសប្តាហ៍ក្រោយ ទីក្រុងតេហេរ៉ង់នៅតែរក្សាជំហររឹងមាំលើសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម និងស្នើឲ្យមានការលើកលែងទណ្ឌកម្មអន្តរជាតិ ដោយបដិសេធការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ឲ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីល និងគាំទ្រដល់ក្រុមប្រដាប់អាវុធនានានៅក្នុងតំបន់។
ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យការគំរាមកំហែងនៃសង្រ្គាមធំក្នុងតំបន់នៅតែបន្តកើតមាន ស្របពេលដែលអាមេរិកកំពុងដាក់ពង្រាយកម្លាំងយោធាយ៉ាងច្រើននៅក្បែរប្រទេសអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានពិពណ៌នាថា នេះគឺជាជុំនៃការចរចាដែលតានតឹង និងវែងបំផុត ប៉ុន្តែបានព្រមានថា សកម្មភាពយោធាណាមួយរបស់អាមេរិកនឹងធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកក្លាយជាគោលដៅវាយប្រហារស្របច្បាប់។ លោក Araghchi បានបញ្ជាក់ថា «វានឹងមិនមានជ័យជម្នះសម្រាប់នរណាម្នាក់ឡើយ វាគឺជាសង្រ្គាមដ៏បំផ្លិចបំផ្លាញ ដោយលោកបានហៅវាថាជា «សេណារីយ៉ូដ៏គួរឲ្យរន្ធត់» ដែលនឹងទាញតំបន់ទាំងមូលឲ្យធ្លាក់ក្នុងជម្លោះ។
ដ្បិតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សម្តែងការព្រួយបារម្ភថា អ៊ីរ៉ង់កំពុងព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកកាលពីខែមិថុនាឆ្នាំមុនក៏ដោយ ក៏អ្នកជំនាញខ្លះនៅតែមើលឃើញសញ្ញាវិជ្ជមាន។ លោក Ali Vaez មកពីក្រុមវិបត្តិអន្តរជាតិ (International Crisis Group) បានលើកឡើងប្រាប់ AP ថា ការដែលក្រុមការងារអាមេរិកយល់ព្រមបន្តការពិភាក្សា បង្ហាញថា ភាគីទាំងពីរនៅតែមានចំណុចរួមដែលអាចចរចាគ្នាបាន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងតម្លៃប្រេងដែលកំពុងកើនឡើង និងការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz សហគមន៍អន្តរជាតិនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃយុទ្ធនាការយោធាទ្រង់ទ្រាយធំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


