ការធ្វើឃាត Archives - Kampuchea Thmey Daily

រុស្ស៊ី ចោទថា ប៉ូឡូញ ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតឧត្តមសេនីយ៍របស់ខ្លួន
កាលពីថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ ឧត្តមសេនីយ៍រុស្ស៊ី Vladimir Alekseyev ត្រូវគេប៉ងធ្វើឃាត ​ក្នុងការបាញ់ប្រហារដ៏កក្រើកនៅភាគខាងលិចទីក្រុងមូស្គូ ប៉ុន្តែមិនអាចយកជីវិតមេទ័ពរូបនេះបានឡើយ ខណៈឥឡូវរុស្ស៊ីស៊ើបដឹងថា ប្រទេសប៉ូឡូញក៏ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតនេះដែរ។

លោក Vladimir Alekseyev (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ ភ្នាក់ងារចារកម្មរុស្ស៊ី FSB បានទម្លាយព័ត៌មានថា ជនសង្ស័យឈ្មោះ Lyubomir Korba ជាពលរដ្ឋរុស្ស៊ីដើមកំណើតអ៊ុយក្រែន គឺជាអ្នករៀបគម្រោងធ្វើឃាតលោក Alekseyev ហើយក្រោយការវាយប្រហារ រូបគេបានគេចទៅដល់ប្រទេសអារ៉ាប់រួម ប៉ុន្តែត្រូវចាប់ខ្លួនបានរួចបញ្ជូនត្រឡប់មកទីក្រុងមូស្គូវិញកាលពីចុងសប្តាហ៍។

អ្វីដែលសំខាន់គឺ FSB អះអាងថាខ្លួនមានព័ស្តុតាងដែលទីក្រុងវ៉ាសូវី បានប្រើប្រាស់កូនប្រុសរបស់ Korba ដែលមានសញ្ជាតិប៉ូឡូញ ឲ្យទៅជួយភ្នាក់ងារចារកម្មអ៊ុយក្រែន SBU ដើម្បីជ្រើសរើសខ្មាន់កាំភ្លើង។ មកទល់ពេលនេះ មិនទាន់មានប្រតិកម្មអ្វីពីប្រទេសប៉ូឡូញនៅឡើយទេ។

យោងតាម FSB, ជនសង្ស័យវ័យ៦៥ឆ្នាំ បានចូលរៀនវគ្គបាញ់កាំភ្លើង មុនពេលធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ តាមរយៈប្រទេសម៉ុលដាវី និងហ្សកហ្ស៊ី។ ភ្នាក់ងារពិសេសអ៊ុយក្រែន បានសន្យាផ្តល់ប្រាក់ឲ្យគាត់ ៣០ ០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់សមាជិកជាន់ខ្ពស់នៃភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី។

ជនសង្ស័យឈ្មោះ Lyubomir Korba (រូបថត៖ FSB)

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានបញ្ចេញព័ត៌មានលម្អិតអំពីករណីនេះទេ ព្រោះការស៊ើបអង្កេត កំពុងធ្វើឡើងជាបន្ត។

សូមជម្រាបថា លោក Alekseyev ជា អនុប្រធានទី១ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី ជាតួអង្គដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន និងជាអ្នកគ្រប់គ្រងយុទ្ធសាស្ត្រស៊ើបការណ៍សម្ងាត់សំខាន់ៗ។

FSB ប្រកាសថា ពួកគេបានរារាំងផែនការធ្វើឃាតគាត់ទាន់ពេលវេលា ដោយចាប់ខ្លួនលោក Korba និងបក្សពួកម្នាក់ទៀតឈ្មោះ Viktor Vasin ដែលជាអ្នកផ្តល់ទីស្នាក់អាស្រ័យក្នុងក្រុងមូស្គូ៕

អត្ថបទ៖ សុខ សុវណ្ណ

លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា

The post រុស្ស៊ី ចោទថា ប៉ូឡូញ ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតឧត្តមសេនីយ៍របស់ខ្លួន appeared first on Kampuchea Thmey Daily.

មន្ត្រីថៃម្នាក់ទៀត ត្រូវគេធ្វើឃាតនៅខេត្តភាគខាងត្បូង
មន្ត្រីថៃម្នាក់ទៀតត្រូវបានគេធ្វើឃាតនៅខេត្ត Pattani ស្របពេលស្ថានការណ៍នៅភាគខាងត្បូងថៃ កំពុងវឹកវរខ្លាំង។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១៧ខែតុលាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់សម្លាប់លោក Muhammad Noor Awae ដែលជាអនុប្រធានរដ្ឋបាលឃុំ Khao Tum។

(រូបថត៖ Khaosod)

ហេតុការណ៍នេះកើតឡើងក្បែរព្រះវិហារ Ban Koh Ba To ក្នុងស្រុក Yarang ពេលគាត់បើករថយន្តវិលត្រឡប់ពីការអធិស្ឋានថ្ងៃសុក្រ។

បច្ចុប្បន្ន សមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេតករណីនេះ និងតាមចាប់ជនល្មើស។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប៉ូលិសថៃនិងអ្នកភូមិ ១១នាក់ រងរបួស ក្នុងការផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat។

តាមការផ្សាយរបស់ Khaosod ដដែលនេះ, គ្រាប់បែកដែលលាក់ក្នុងធុងសំរាម ត្រូវបានបញ្ជាពីចម្ងាយឲ្យផ្ទុះនាវេលាម៉ោង៨:៥០នាទីព្រឹក ក្នុងហាងកាហ្វេមួយ ស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស Yi-ngo។

ក្នុងចំណោមអ្នកភូមិទាំង៨នាក់ដែលរបួស គឺមាន៤នាក់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Narathiwat Rajanagarindra ដើម្បីព្យាបាល ខណៈប៉ូលិស៣នាក់ មានរបួសទ្រូងនិងហ៊ឹងត្រចៀក ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Yi-ngo៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះគ្រាប់បែក មួយគ្រាប់ទៀតនៅភាគខាងត្បូងប្រទេសថៃ របួសប៉ូលិសនិងអ្នកភូមិ ១១នាក់

The post មន្ត្រីថៃម្នាក់ទៀត ត្រូវគេធ្វើឃាតនៅខេត្តភាគខាងត្បូង appeared first on Kampuchea Thmey Daily.

Jang Sung-kyu តប​ការ​រិះគន់ ទាក់ទិនករណី Oh Yoanna ​ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់
ពិធីករទូរទស្សន៍ និងជាតារាសម្ដែង Jang Sung Kyu បានទម្លាយភាពស្ងៀមស្ងាត់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពេលមានការចោទប្រកាន់ថា លោកបានបើកភ្នែកមើលការយាយីនៅកន្លែងធ្វើការ ដែលទទួលរងដោយអ្នករាយការណ៍អាកាសធាតុ MBC គឺ Oh Yoanna ។

នៅថ្ងៃទី០៥ ខែកុម្ភៈ ជាអតីតអ្នកផ្សព្វផ្សាយព័ត៌មានរូបនេះ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ដោយសរសេរថា «ខ្ញុំទើបតែដឹងអំពីការស្លាប់របស់នាងនៅក្នុងខែធ្នូ ហើយខ្ញុំសោកស្តាយដែលខ្ញុំគ្រាន់តែកាន់ទុក្ខនាងនៅក្នុងចិត្តរបស់ខ្ញុំ។ ទោះបីជាវាយឺតពេលក៏ដោយ ខ្ញុំសង្ឃឹមថាការសោកសង្រេងរបស់នាងត្រូវបានដោះស្រាយ ដូច្នេះនាងអាចសម្រាកដោយសន្តិភាព ហើយខ្ញុំសង្ឃឹមថាគ្រួសាររបស់នាង នឹងទទួលបាននូវការលួងលោម។ ប្រសិន​បើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ជួយ ខ្ញុំ​នឹង​ប្រឹង​អស់​ពី​សមត្ថភាព»។

លោក Jang Sung Kyu បាន​បន្ត​ថា «នៅពេលដែលឈ្មោះរបស់ខ្ញុំត្រូវបានលើកឡើងជាលើកដំបូងក្នុងករណីនេះ ព័ត៌មានលម្អិតមួយចំនួនគឺមិនពិត។ វាជាការខកចិត្តបំផុត!  ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​ទុក្ខ​លំបាក​របស់​ខ្ញុំ​គឺ​គ្មាន​អ្វី​ប្រៀប​ធៀប​នឹង​ការ​ឈឺ​ចាប់​របស់​អ្នក​ស្លាប់ និង​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ។ ដូច្នេះខ្ញុំជ្រើសរើសនៅស្ងៀម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពេលវេលាកន្លងផុតទៅ មនុស្សកាន់តែច្រើនបានចាប់ផ្តើមបកស្រាយពីភាពស្ងៀមស្ងាត់របស់ខ្ញុំ ជាការទទួលយក ហើយមតិអវិជ្ជមានបានចាប់ផ្តើមលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្ញុំ»។

តារាប្រុសវ័យ៤១ឆ្នាំថែមទាំងពន្យល់បន្ថែមទៀតថា «នៅទីបំផុត គ្រួសាររបស់ខ្ញុំបានក្លាយជាគោលដៅនៃការបញ្ចេញមតិអាក្រក់ទាំងនេះ។ ដើម្បី​ការពារ​ពួកគេ ខ្ញុំ​បាន​ដាក់​កម្រិត​ការ​បញ្ចេញ​មតិ​ចំពោះ​អ្នក​តាម​តែ​ប៉ុណ្ណោះ។​ជាអកុសល នេះនាំឲ្យមានការរិះគន់កាន់តែខ្លាំងឡើង ដោយមនុស្សសន្មត់ថាវាជាអំពើខុសឆ្គង។  យ៉ាង​ណា​ ខ្ញុំ​សុំ​ការ​អត់ធ្មត់​ដោយ​ស្មោះ​ត្រង់​ក្នុង​ការ​បញ្ចេញ​មតិ​ស្អប់​ខ្ពើម​ចំពោះ​គ្រួសារ​ខ្ញុំ»។

Oh Yoanna កើតក្នុងឆ្នាំ ១៩៩៦ បានទទួលមរណភាពកាលពីខែកញ្ញាឆ្នាំមុន ក្នុងអាយុ ២៨ ឆ្នាំ។ ដំបូងឡើយ ស្ថានភាពនៃការស្លាប់របស់នាងមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ ក្រោយមក វាត្រូវបានគេបង្ហាញឲ្យដឹងថា ទូរស័ព្ទរបស់នាងមានសំបុត្រ ១៧ ទំព័រ ដែលរៀបរាប់លម្អិតអំពីបទពិសោធន៍របស់នាង នៃការគំរាមកំហែងនៅកន្លែងធ្វើការ។

យោង​តាម​របាយការណ៍ លិខិត​នោះ​បាន​រៀប​រាប់​ពី​ការ​យាយី​ដោយ​បុគ្គលិក​អាកាស​ចរណ៍​ជាន់​ខ្ពស់​ពីរ​រូប។ ឧប្បត្តិហេតុរួមមានការបង្វែរការស្តីបន្ទោសចំពោះកំហុសក្នុងការផ្សាយមកលើនាង និងរិះគន់នាងចំពោះការកែតម្រូវព័ត៌មានអាកាសធាតុមិនត្រឹមត្រូវ ដោយចាត់ទុកនាងជាក្មេងដែលមិនគោរពមនុស្សចាស់ទុំ។

នៅថ្ងៃទី ២៣ ខែមករា គ្រួសាររបស់ Oh Yoanna បានដាក់ពាក្យប្តឹងនៅតុលាការ Seoul Central District ប្រឆាំងនឹងមិត្តរួមការងារពីបទបៀតបៀននៅកន្លែងធ្វើការ និងបញ្ហាផ្លូវចិត្ត។ ចាប់តាំងពីពេលនោះមក MBC បានបង្កើតគណៈកម្មាធិការស្វែងរកការពិតឯករាជ្យមួយដែលដឹកនាំដោយអ្នកជំនាញខាងក្រៅ ហើយប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងមួយ បន្ទាប់ពីពាក្យបណ្តឹងដែលទទួលបានតាមរយៈប្រព័ន្ធញត្តិជាតិ Sinmungo ។

កាលពីថ្ងៃទី៣១ ខែមករា ប៉ុស្តិ៍ YouTube «Garo Sero Research Institute» បានចេញផ្សាយការថតការហៅទូរស័ព្ទដែលត្រូវបានចោទប្រកាន់ជាមួយអ្នកខាងក្នុងរបស់ MBC ។ ក្នុង​ការ​ថត អ្នក​ខាងក្នុង​បាន​អះ​អាង​ថា មិត្តរួមការងារ Kim Ga Young បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​រវាង Oh Yoanna និង Jang Sung Kyu។  Kim Ga Young បានធ្វើការជាមួយ Jang Sung Kyu ក្នុងកម្មវិធីពេលព្រឹក។ នាង​បាន​ដឹង​ថា​គាត់​និង Oh Yoanna បាន​ធ្វើ​លំហាត់​ប្រាណ​ជាមួយ​គ្នា ទើបចោទ​ប្រកាន់ថា Oh Yoanna ​ជា​មនុស្ស​កុហករហូតផ្ទុះនូវការមិនចុះសម្រុងគ្នាឡើងមក។ យ៉ាងណា បន្ទាប់ពីការលាតត្រដាងទាំងនេះ Jang Sung Kyu បានប្រឈមមុខនឹងការរិះគន់ជាសាធារណៈភ្លាមៗតែម្ដង៕

ពិធីករទូរទស្សន៍ និងជាតារាសម្ដែង Jang Sung Kyu

អ្នករាយការណ៍ព័ត៌មាន Oh Yoanna

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

The post Jang Sung-kyu តប​ការ​រិះគន់ ទាក់ទិនករណី Oh Yoanna ​ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់ appeared first on Kampuchea Thmey Daily.

អ្នកនយោបាយអេក្វាឌ័រ ម្នាក់ទៀត ត្រូវគេចូលបាញ់សម្លាប់ ដល់ក្នុងផ្ទះ
មេដឹកនាំគណបក្សរបស់ប្រទេសអេក្វាឌ័រ លោក Pedro Briones ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឯផ្ទះរបស់គាត់ ក្នុងខេត្ត Esmerallas ភាគខាងជើង កាលពីថ្ងៃអង្គារទី១៥ខែសីហា ដែលនេះគឺជាការធ្វើឃាតអ្នកនយោបាយមួយរូបទៀត នៅក្នុងប្រទេស។

លោក Pedro Briones (រូបថត៖ X)

ការបាញ់សម្លាប់លោក Briones កើតឡើងត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេក្ខជនប្រធានាធិបតី លោក Fernando Villavicencio ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ នៅក្នុងរដ្ឋធានី គីតូ។

លោកស្រី Luisa Gonzalez បេក្ខជននាំមុខមួយរូប ក្នុងការបោះឆ្នោតថ្ងៃទី២០ខែសីហាមកពីគណបក្សបដិវត្តន៍ពលរដ្ឋ ដែលក៏ជាគណបក្សរបស់លោក Briones ផងដែរ បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេសអេក្វាឌ័រ កំពុងជួបប្រទះនូវយុគសម័យដ៏បង្ហូរឈាមបំផុតរបស់ខ្លួន”។

លោកស្រី Luisa Gonzalez (រូបថត៖ AP)

ក្រោយហេតុការណ៍ខាងលើ លោកស្រី Gonzalez បានប្រាប់សារព័ត៌មាន Associated Press ថា លោកស្រីបានបង្កើនសន្តិសុខផ្ទាល់ខ្លួន ប៉ុន្តែបដិសេធពាក់អាវក្រោះការពារគ្រាប់ ព្រោះលោកស្រីជឿលើព្រះតាមថែរក្សា។

អាជ្ញាធរមិនបានបញ្ជាក់លម្អិតអំពីករណីឃាតកម្មលោក Briones ទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង ដែលក្រោយមកបានជិះម៉ូតូគេចខ្លួន។

សូមបញ្ជាក់ ខេត្ត Esmeraldas ស្ថិតនៅតាមព្រំដែនប្រទេសអេក្វាឌ័រជាប់កូឡុំប៊ី ហើយវាជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយអំពើហិង្សាក្នុងប្រទេស ព្រោះវាមានទីតាំង ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឲ្យវាក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ការរត់ពន្ធគ្រឿងញៀន ទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បេក្ខជនប្រធានាធិបតី​អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

The post អ្នកនយោបាយអេក្វាឌ័រ ម្នាក់ទៀត ត្រូវគេចូលបាញ់សម្លាប់ ដល់ក្នុងផ្ទះ appeared first on Kampuchea Thmey Daily.

អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី
មនុស្សចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាឌ័រ Fernando Villavicencio គឺសុទ្ធសឹងជាជនជាតិកូឡុំប៊ី ខណៈជនសង្ស័យទី៧ ដែលស្លាប់ដោយសាររបួស ក្នុងការបាញ់តដៃជាមួយប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែសីហា ក៏ជាជនជាតិកូឡុំប៊ីដែរ។

លោក Fernando Villavicencio (រូបថត៖ BBC)

លោក Villavicencio ត្រូវ​បាន​គេធ្វើឃាត ក្រោយចាកចេញ​ពី​កម្មវិធីនៃយុទ្ធនាការឃោសនាបោះឆ្នោត​ក្នុង​រដ្ឋធានី គីតូហើយបច្ចុប្បន្ន រដ្ឋមន្ត្រី​មហាផ្ទៃ​​ Juan Zapata និយាយ​ថា ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ទៅ​លើព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមនេះ កំពុង​ដំណើរការ។

លោក Zapata បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកត្រូវចាប់ខ្លួនទាំង៦ មានឈ្មោះ Andres , Jose, Eddy, Camilo, Jules និង Jhon Rodriguez។

ជនសង្ស័យទាំង៦ (រូបថត៖ AFP)

លោក​​បន្ថែម​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​​ឈាន​ដល់​ការ​ចាប់​ខ្លួន ​សមត្ថកិច្ច​បាន​រក​ឃើញ​កាំភ្លើងវែង​១​ដើម កាំភ្លើង​យន្ត​១​ដើម កាំភ្លើងខ្លី​៤​ដើម គ្រាប់បែកដៃ​៣​គ្រាប់ គ្រាប់​កាំភ្លើង​៤​ប្រអប់ ម៉ូតូ​២​គ្រឿង និង​រថយន្ត​១​គ្រឿងដែលក្រុមនេះលួចពីគេ។

គួរបញ្ជាក់ថា លោក Villavicencio គឺជាបេក្ខជនប្រធានាធិបតីមួយរូបក្នុងចំណោមបេក្ខជនប្រធានាធិបតីមួយចំនួន ដែលរងការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Guillermo Lasso អះអាងថា ករណីឃាតកម្មនេះ គឺជាការប៉ុនប៉ងដើម្បីបំផ្លិចបំផ្លាញការបោះឆ្នោត។ លោកគូសបញ្ជាក់ថា ការ​បោះ​ឆ្នោត​នឹងប្រព្រឹត្តទៅ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី២០ខែ​សីហា ថ្វីបើ​ប្រទេសកំពុងស្ថិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

The post អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី appeared first on Kampuchea Thmey Daily.

បេក្ខជនប្រធានាធិបតី​អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
បេក្ខជន​ម្នាក់ ​ដែលឈរឈ្មោះសម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អេក្វាឌ័រនាពេល​ខាង​មុខ ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ ។លោក Fernando Villavicencio សមាជិកនៃសភាជាតិរបស់ប្រទេសនេះ ត្រូវបានវាយប្រហារ បន្ទាប់ពីព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Quito នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ។

លោក Fernando Villavicencio (រូបថត៖ GETTY IMAGES)

សមាជិកនៃក្រុមយុទ្ធនាការរបស់គាត់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Villavicencio ហៀបនឹងចូលក្នុងឡានទៅហើយ ស្រាប់តែមានបុរសម្នាក់ ដើរទៅបាញ់គាត់ចំកណ្តាលក្បាលតែម្តង។

ការស្លាប់នេះ ក៏ត្រូវបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រធានាធិបតីបច្ចុប្បន្ន លោក Guillermo Lasso ផងដែរ។ លោកនិយាយថា លោកតក់ស្លុតចំពោះការធ្វើឃាតនេះ ហើយប្តេជ្ញា ចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសឲ្យទាល់តែបាន។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​ប្រធានាធិបតីអេក្វាឌ័រ ​គ្រោង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​សីហា ខណៈកាលពីពេលថ្មីៗនេះអេក្វាឌ័រ ក៏បានកើតមានអំពើហិង្សាកាន់តែខ្លាំងផងដែរ ដោយសារតែវត្តមានរបស់ក្រុមជួញដូរគ្រឿងញៀន ហើយបញ្ហានេះ គឺជាចំណុចសំខាន់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។

ទន្ទឹមនោះ ការធ្វើឃាតបេក្ខជនរូបនេះក៏កើតមានឡើង បន្ទាប់ពីការសម្លាប់អភិបាលក្រុង Manta លោក Agustín Intriago ក្នុងខែកក្កដា និងបេក្ខជនតំណែងអភិបាលក្រុង Puerto López លោក Omar Menéndez ក្នុងខែកុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដឹងហើយ អត្តសញ្ញាណអ្នកទោស ៣៤ នាក់ ក្នុងចំណោម ៦៨ នាក់ ដែលស្លាប់ក្នុងការវាយ ប្រហារ នៅពន្ធនាគារ អេក្វាឌ័រ

The post បេក្ខជនប្រធានាធិបតី​អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត appeared first on Kampuchea Thmey Daily.

អាមេរិក បញ្ចេញឯកសារសម្ងាត់ ពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy
ឯកសារសម្ងាត់ថ្មី ទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy កាលពីខែវិច្ឆិកាឆ្នាំ១៩៦៣ ត្រូវបានបញ្ចេញនៅថ្ងៃសុក្រទី១៦ខែធ្នូនេះ ប៉ុន្តែសេតវិមានបានរក្សាទុកឯកសាររាប់ពាន់វិញ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

លោក Kennedy ត្រូវ​បាន​បាញ់សម្លាប់អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Dallas រដ្ឋ Texas ក្នុង​ឆ្នាំ ១៩៦៣

គណៈកម្មាការ Warren ដែលស៊ើបអង្កេតការបាញ់ប្រហារអតីតប្រធានាធិបតីអាយុ៤៦ឆ្នាំបានកំណត់ថា ការធ្វើឃាតនោះ ត្រូវបានអនុវត្តដោយអតីតអ្នកបាញ់កាំភ្លើងនៃកងម៉ារីនលោក Lee Harvey Oswald ដែលគាត់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

បណ្ណសារជាតិ និយាយថា ឯកសារសរុបចំនួន ១៣១៧៣សន្លឹក ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសុក្រ ហើយថា ៩៧% នៃកំណត់ត្រារបស់លោក Kennedy ដែលសរុបមានប្រហែល៥លានទំព័រ ឥឡូវនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អតីតប្រធានាធិបតីអាមេរិក John F. Kennedy

​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការធ្វើឃាតលោក Kennedy, លោក Oswald ត្រូវ​បាន​​បាញ់​សម្លាប់ដោយ​ម្ចាស់​ក្លឹប​រាត្រី Jack Ruby ខណៈ​ពេល​គាត់​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង។

ឯកសារមួយចំនួនធំដែលចេញផ្សាយនៅថ្ងៃសុក្រនេះ គឺជាប់ទាក់ទងទៅនឹងលោក Oswald, ការធ្វើដំណើរអន្តរជាតិ និងទំនាក់ទំនងរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនការធ្វើឃាតលោក Kennedy។

លោក Oswald បាន​ភៀសខ្លួន​ទៅ​សហភាព​សូវៀត​ក្នុង​ឆ្នាំ១៩៥៩ ប៉ុន្តែ​បាន​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ក្នុង​ឆ្នាំ១៩៦២។

លោក Lee Harvey Oswald

ក្នុងចំណោមឯកសារដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មានឯកសារមួយយកចេញពីឆ្នាំ១៩៩០ ដែលរៀបរាប់ពីសេចក្តីសង្ខេបរបស់អតីតមន្ត្រីទីភ្នាក់ងារសន្តិសុខសហភាពសូវៀត (KGB) ដែលនិយាយថា លោក Oswald ត្រូវបានតាមរកដោយ KGB បន្ទាប់ពីរត់ចោលជួរ។

ទោះបីជាយ៉ាងណាក៏ដោយ​ មន្ត្រីដដែលនិយាយថា KGB មិនមានទំនាក់ទំនងអ្វីទៀតទេជាមួយ Oswald បន្ទាប់ពីគាត់ត្រលប់ទៅសហរដ្ឋអាមេរិកវិញ ក្រោយទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងនឹកផ្ទះ ហើយ KGB មិនដែលប្រគល់ភារកិច្ចឲ្យគាត់សម្លាប់ប្រធានាធិបតី Kennedy ឡើយ។

លោក Lee Harvey Oswald

ឯកសារមួយទៀតពីឆ្នាំ១៩៩១ ដែលដកស្រង់ប្រភព KGB បាននិយាយថា លោក Oswald មិនមែនជាភ្នាក់ងារគ្រប់គ្រងដោយ KGB ទេបើទោះបីជា KGB តាមដានគាត់យ៉ាងជិតស្និទ្ធនិងជានិច្ចជាកាល ខណៈពេលគាត់ស្ថិតនៅក្នុងសហភាពសូវៀតក៏ដោយ។

គួរបញ្ជាក់ថា ការចេញផ្សាយឯកសារនេះ គឺអនុលោមទៅតាមច្បាប់សភាថ្ងៃទី២៦ខែតុលា ឆ្នាំ ១៩៩២ ដែលតម្រូវឲ្យកំណត់ត្រាការធ្វើឃាតដែលមិនបានកែប្រែនៅក្នុងបណ្ណសារជាតិ ត្រូវចេញផ្សាយពេញលេញក្នុងរយៈពេល២៥ឆ្នាំក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Times of Malta

ចុចអាន៖ ការបោះឆ្នោតស្ទង់មតិ ៖ ពលរដ្ឋ អាមេរិក មិនចង់ឲ្យលោក បៃដិន ឈរឈ្មោះ សម្រាប់អាណត្តិទី ២

The post អាមេរិក បញ្ចេញឯកសារសម្ងាត់ ពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy appeared first on Kampuchea Thmey Daily.

វីដេអូ អនុប្រធានាធិបតីអាហ្សង់ទីន ប៊ិះត្រូវខ្មាន់កាំភ្លើងធ្វើឃាត
អនុប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Kirchner ប៊ិះនឹងត្រូវជនប្រដាប់អាវុធធ្វើឃាតទៅហើយ នៅជិតផ្ទះរបស់លោកស្រីក្នុងទីក្រុង ប៊ុយណូស៊ែ។

ជនប្រដាប់អាវុធ បានភ្ជង់កាំភ្លើងចំមុខលោកស្រីអនុប្រធានាធិបតី មុនពេលក្រុមមន្ត្រីសន្តិសុខនាំលោកស្រីទៅកន្លែងសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាន​ការ​បាញ់​ប្រហារ​ណា​មួយកើតឡើងទេ ហើយ​ក្រុមមន្ត្រី​ក៏​មិន​មានរង​របួសអ្វី​ដែរ។

ការប៉ុនប៉ងឆក់យកជីវិតលោកស្រី Kirchner ត្រូវបានថតជាប់ ដោយក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា ខណៈលោកស្រីកំពុងធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សកកកុញ នៅជិតលំនៅដ្ឋានរបស់ខ្លួន ដោយអ្នកទាំងនោះបានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្រចំពេលមានការកាត់ទោសអំពើពុករលួយ។

ដៃកាន់កាំភ្លើងខ្លី ត្រូវបានគេឃើញនៅពីមុខលោកស្រី។ មានរបាយការណ៍ខ្លះលើកឡើងថា ខ្មានកាំភ្លើងបានបាញ់ខុស ប៉ុន្តែវីដេអូនោះមិនច្បាស់ទេថាតើ ខ្មាន់កាំភ្លើងកេះកៃដែរឬក៏អត់។

មនុស្សម្នាក់ត្រូវបានចាប់ខ្លួននៅនឹងកន្លែង ហើយកាំភ្លើងខ្លីមួយដើម ត្រូវបានប៉ូលិសរកឃើញនៅចម្ងាយប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អះអាងថា អ្នកវាយប្រហារគឺជាជនជាតិប្រេស៊ីលអាយុ ៣៥ ឆ្នាំ។ ​យ៉ាងណាក្តី ក្រុមមន្ត្រី​មិន​ទាន់​បញ្ជាក់​លម្អិត​អំពី​ជនល្មើស​នៅឡើយ​ទេ។ ជនល្មើសមានប្រវត្តិឧក្រិដ្ឋកម្ម ហើយត្រូវបានចាប់ខ្លួនម្តងហើយកាលពីខែមីនា៕

សូមទស្សនាវីដេអូ៖

El video del arma contra @CFKArgentina pic.twitter.com/8j1xpMnPoe
— Lautaro Maislin (@LautaroMaislin) September 2, 2022

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ករណី Omicron ទី១នៅ អាហ្សង់ទីន តេស្ត៣ដងទើបរកឃើញ

The post វីដេអូ អនុប្រធានាធិបតីអាហ្សង់ទីន ប៊ិះត្រូវខ្មាន់កាំភ្លើងធ្វើឃាត appeared first on Kampuchea Thmey Daily.