ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃម្នាក់ទៀត ត្រូវគេធ្វើឃាតនៅខេត្តភាគខាងត្បូង
មន្ត្រីថៃម្នាក់ទៀតត្រូវបានគេធ្វើឃាតនៅខេត្ត Pattani ស្របពេលស្ថានការណ៍នៅភាគខាងត្បូងថៃ កំពុងវឹកវរខ្លាំង។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃសុក្រទី១៧ខែតុលាឆ្នាំ២០២៥ ខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់សម្លាប់លោក Muhammad Noor Awae ដែលជាអនុប្រធានរដ្ឋបាលឃុំ Khao Tum។

ហេតុការណ៍នេះកើតឡើងក្បែរព្រះវិហារ Ban Koh Ba To ក្នុងស្រុក Yarang ពេលគាត់បើករថយន្តវិលត្រឡប់ពីការអធិស្ឋានថ្ងៃសុក្រ។
បច្ចុប្បន្ន សមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេតករណីនេះ និងតាមចាប់ជនល្មើស។
ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប៉ូលិសថៃនិងអ្នកភូមិ ១១នាក់ រងរបួស ក្នុងការផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat។
តាមការផ្សាយរបស់ Khaosod ដដែលនេះ, គ្រាប់បែកដែលលាក់ក្នុងធុងសំរាម ត្រូវបានបញ្ជាពីចម្ងាយឲ្យផ្ទុះនាវេលាម៉ោង៨:៥០នាទីព្រឹក ក្នុងហាងកាហ្វេមួយ ស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស Yi-ngo។
ក្នុងចំណោមអ្នកភូមិទាំង៨នាក់ដែលរបួស គឺមាន៤នាក់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Narathiwat Rajanagarindra ដើម្បីព្យាបាល ខណៈប៉ូលិស៣នាក់ មានរបួសទ្រូងនិងហ៊ឹងត្រចៀក ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Yi-ngo៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែក មួយគ្រាប់ទៀតនៅភាគខាងត្បូងប្រទេសថៃ របួសប៉ូលិសនិងអ្នកភូមិ ១១នាក់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


