ព័ត៌មានអន្ដរជាតិ
លោក Lavrov ប្រកាសថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុន រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា
មួយលើកជាពីរលើក បណ្តាប្រទេសលោកខាងតែងចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់ពួកគេ ហើយថែមទាំងព្រមានអំពីការវាយប្រហាររបស់លោក វ្ល៉ាឌីមៀរ ពូទីន លើទ្វីបអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតផង។

យ៉ាងណា ជុំវិញរឿងនេះ ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតថា ការចោទប្រកាន់ទាំងនេះគឺគ្មានមូលដ្ឋានទាល់តែសោះ ហើយគ្រាន់ជាការព្រមានដើម្បីយកលេសបង្កើនការចំណាយសម្រាប់កញ្ចប់ថវិការបស់ពួកគេប៉ុណ្ណោះ ហើយឥឡូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រកាសឲ្យអស់សង្ស័យថា បើអឺរ៉ុបមិនវាយរុស្ស៊ីមុនទេ រុស្ស៊ីក៏មិនវាយអឺរ៉ុបមុនដូចគ្នា។
ក្នុងបទសម្ភាសន៍ជាមួយ NTV និងត្រូវបានយកមកផ្សាយដោយ RT កាលពីថ្ងៃអាទិត្យទី៨ខែកុម្ភៈឆ្នាំ២០២៦ លោក Lavrov និយាយថា៖ «រុស្ស៊ីនឹងមិនវាយប្រហារលើបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឬអង្គការណាតូ (NATO) ឡើយ លើកលែងតែរុស្ស៊ីត្រូវបានគេវាយប្រហារមុនតែប៉ុណ្ណោះ។យើងគ្មានបំណងវាយអឺរ៉ុបទេ! គ្មានហេតុផលណាមួយដែលយើងត្រូវធ្វើបែបនោះទាល់តែសោះ»។

ទោះយ៉ាងណា លោកព្រមានថា៖ «ប្រសិនបើអឺរ៉ុបបន្តគំរាមកំហែង ដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងយើង ហើយចាប់ផ្តើមការវាយប្រហារមកលើសហព័ន្ធរុស្ស៊ី នោះពួកគេនឹងត្រូវប្រឈមមុខជាមួយការឆ្លើយតបយោធាយ៉ាងពេញទំហឹងពីខាងយើង ជាមួយនឹងអាវុធគ្រប់យ៉ាងដែលយើងមាន»។
EU តែងយកការគំរាមពីរុស្ស៊ី ធ្វើជាលេសដើម្បីបង្ហាញថា ការបង្កើនថ្លៃចំណាយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជារឿងសមហេតុផល។ យ៉ាងណា លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ គ្មានផែនការប្រយុទ្ធ ជាមួយ EU ឬ NATO នោះទេ ប៉ុន្តែគំរាមឆ្លើយតប ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្រ្គាមប្រឆាំងរុស្ស៊ី។

ជុំវិញរឿងនេះដែរ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ក៏ចេញមុខព្រមានដែរថា EU កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី នៅត្រឹមឆ្នាំ២០៣០។
កាលពីចុងឆ្នាំមុន លោក Orban និយាយថា EU បានរៀបចំវិធានការ៤ដំណាក់កាលជាប់គ្នាដូចជាដំបូងត្រូវផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីសិន រួចដាក់ទណ្ឌកម្ម ហើយបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយទើបចាប់ផ្តើមផ្ទុះជម្លោះប្រដាប់អាវុធតែម្តង។ លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅក្នុងឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


