ព័ត៌មានអន្ដរជាតិ
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
កាលពីថ្ងៃទី ៣១ ខែមករា គ្រួសារសពរបស់ពីធីការនីកូរ៉េ Oh Yoanna ដែលគេស្គាល់ថាជាអ្នកផ្សាយអំពីអាកាសធាតុ ប្រចាំប្រទេស បានចែករំលែកនៅលើ JTBC ថា ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ពីរដង ត្រឹមតែមួយថ្ងៃមុនពេលទទួលមរណភាពដោយសារតែទ្រាំទ្រសម្ពាធលែងបានពីមិត្តរួមការងារ។
យោងតាមការចុះផ្សាយ allkpop ក្រុមគ្រួសារបានអះអាងថា នាងបានប៉ុនប៉ងធ្វើអត្តឃាតជាលើកដំបូងនៅថ្ងៃទី ០៦ ខែកញ្ញាឆ្នាំមុន ហើយបន្ទាប់មកព្យាយាមម្តងទៀតនៅពេលក្រោយ។ ទីបំផុតនាងបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមគ្រួសារបានអះអាងថា នាងបានរងនូវការប្រើពាក្យសំដីពីសំណាក់មិត្តរួមការងារខាងអាកាសចរណ៍ប្រមាណជាពីរឆ្នាំ ហើយបានទ្រាំទ្រនឹងការសម្លុតធ្វើបាប។ នាងបានប្រាប់មិត្តភ័ក្តិទៀតថា ការងារលំបាកខ្លាំងណាស់ ចង់តែស្លាប់ ព្រមទាំងបានទៅជួបគ្រូពេទ្យវិកលចរិតជាង ១០នាក់ ដើម្បីទទួលថ្នាំព្យាបាល។
ខ្លឹមសារនៃការជជែកជាក្រុម KakaoTalk ក៏បានបែកធ្លាយដោយបង្ហាញអំពីមិត្តរួមអាជីពដូចគ្នា បានយាយីនាងក៏ត្រូវបានបង្ហាញផងដែរ។ ពួកគេទាំងនោះ បានម៉ាក់ងាយនាងថាមានក្លិនមិនល្អ នៅពេលកំពុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ដោយបង្ខំឲ្យរូបនាងចាកចេញពីក្រុមផ្សាយព័ត៌មានថែមទៀតផង។
គ្រួសារសពថែមទាំងអះអាងទៀតថា បន្ទាប់ពី Oh Yoanna បានបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block វាបានក្លាយជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាចាប់ផ្តើមដាក់គោលដៅលើនាង ខណៈដែលពួកគេច្រណែន។ នាងបានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ ២០២៤ ប៉ុន្តែព័ត៌មាននៃការស្លាប់របស់នាង ត្រូវបានផ្សព្វផ្សាយជាសាធារណៈត្រឹមតែបីខែក្រោយមកក្នុងខែធ្នូ។
យ៉ាងណា បន្ទាប់ពីរកឃើះនូវសំបុត្រអត្តឃាត ១៧ ទំព័រនៅលើទូរស័ព្ទរបស់នាង ដែលរៀបរាប់លម្អិតអំពីការយាយីនៅកន្លែងធ្វើការដោយអ្នកផ្សាយអាកាសធាតុពីរនាក់។ គ្រួសារសពបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនដៃដល់ពីរនាក់នៅតុលាការកណ្តាលក្រុងសេអ៊ូល។ ពួកគេបាននិយាយថា នៅពេលដែលពួកយើងតវ៉ា ភាគីខាងផ្ទៃក្នុង MBC បានឆ្លើយតបថា ត្រូវបញ្ជាដោយមន្ត្រីជាន់ខ្ពស់ទើបហ៊ានបង្ហោះសារមរណភាពនាង ។ ដូចច្នេះ នេះបង្ហាញថា ពួកគេកំពុងព្យាយាមបិទបាំងវាជាប្រព័ន្ធ ហើយគ្រួសារសពនឹងលាតត្រដាងការពិត ដោយទាមទារឲ្យមានការសុំទោសដល់ទីបញ្ចប់។
ដោយឡែក នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ MBC បាននិយាយតបវិញថា អ្នកស្លាប់មិនដែលរាយការណ៍ការសោកសៅណាមួយ ទៅនាយកដ្ឋានឬអ្នកគ្រប់គ្រងនៅពេលធ្វើការជាអ្នកឯករាជ្យទេ។ ពួកយើងបង្ហាញពីការព្រួយបារម្ភអំពីគ្រួសារដែលព្យាយាមប្រើបញ្ហានេះ ជាមធ្យោបាយដើម្បីធ្វើឲ្យខូចដល់ស្ថានីយ៍ MBC ដោយមិនដឹងច្បាស់ការពិត។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍បានទទួលការរិះគន់យ៉ាងខ្លាំង អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា ប្រធាន MBC លោក Ahn Hyung Jun ប្រធាននាយកដ្ឋាន និងអ្នកត្រួតពិនិត្យអាកាសធាតុទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទយាយីទៅកាន់ស្ថានីយ៍ប៉ូលីស Seoul Mapo និងក្រសួងការងារ និងការងារ តាមរយៈ National Sinmungo (វេទិកាតវ៉ាសាធារណៈ)។
ដោយសារតែមានការរិះគន់ខ្លាំង និងពីសំណាក់គ្រួសារសព នៅទីបំផុត បួនខែបន្ទាប់ពីការស្លាប់របស់ Oh Yoanna គណៈកម្មាធិការស្វែងរកការពិតត្រូវបានបង្កើតឡើង។ មួយថ្ងៃមុន MBC បានប្រកាសថា «យើងបានសម្រេចចិត្តបង្កើតគណៈកម្មាធិការស្វែងរកការពិតដែលដឹកនាំដោយអ្នកជំនាញខាងក្រៅ។ យើងនឹងចាប់ផ្តើមរៀបចំនៅចុងសប្តាហ៍ ហើយចាប់ផ្តើមជាផ្លូវការនៅដើមសប្តាហ៍ក្រោយ។ ការពិតយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីព្យាបាលការឈឺចាប់របស់ក្រុមគ្រួសារដែលបានបាត់បង់ជីវិត»។
គួរបញ្ចាក់ដែរថា Oh Yoanna គឺជាអតីតអ្នកហ្វឹកហាត់របស់ idol នាងបានប្រឡងជាប់ JYP 13th open audition ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានជ្រើសរើសជា Miss Sook ក្នុងការប្រលងជ្រើសរើស Chunhyang ឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ នាងត្រូវបានជួលជាអ្នកអាកាសធាតុសម្រាប់ MBC ដែលគ្របដណ្តប់លើអាកាសធាតុថ្ងៃធ្វើការ និងចុងសប្តាហ៍។ នៅឆ្នាំបន្ទាប់ នាងបានបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block របស់ទូរទស្សន៍ tvN ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តឯកសាររបស់ BBC ទម្លាយអាថ៌កំបាំងនៃអ្នកចាក់សាក់ជាស្រ្តី ក្នុងប្រទេសកូរ៉េ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


