ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា ប៉ូឡូញ ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតឧត្តមសេនីយ៍របស់ខ្លួន
កាលពីថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ ឧត្តមសេនីយ៍រុស្ស៊ី Vladimir Alekseyev ត្រូវគេប៉ងធ្វើឃាត ក្នុងការបាញ់ប្រហារដ៏កក្រើកនៅភាគខាងលិចទីក្រុងមូស្គូ ប៉ុន្តែមិនអាចយកជីវិតមេទ័ពរូបនេះបានឡើយ ខណៈឥឡូវរុស្ស៊ីស៊ើបដឹងថា ប្រទេសប៉ូឡូញក៏ជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតនេះដែរ។

តាមការផ្សាយរបស់ RT នៅថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ ភ្នាក់ងារចារកម្មរុស្ស៊ី FSB បានទម្លាយព័ត៌មានថា ជនសង្ស័យឈ្មោះ Lyubomir Korba ជាពលរដ្ឋរុស្ស៊ីដើមកំណើតអ៊ុយក្រែន គឺជាអ្នករៀបគម្រោងធ្វើឃាតលោក Alekseyev ហើយក្រោយការវាយប្រហារ រូបគេបានគេចទៅដល់ប្រទេសអារ៉ាប់រួម ប៉ុន្តែត្រូវចាប់ខ្លួនបានរួចបញ្ជូនត្រឡប់មកទីក្រុងមូស្គូវិញកាលពីចុងសប្តាហ៍។
អ្វីដែលសំខាន់គឺ FSB អះអាងថាខ្លួនមានព័ស្តុតាងដែលទីក្រុងវ៉ាសូវី បានប្រើប្រាស់កូនប្រុសរបស់ Korba ដែលមានសញ្ជាតិប៉ូឡូញ ឲ្យទៅជួយភ្នាក់ងារចារកម្មអ៊ុយក្រែន SBU ដើម្បីជ្រើសរើសខ្មាន់កាំភ្លើង។ មកទល់ពេលនេះ មិនទាន់មានប្រតិកម្មអ្វីពីប្រទេសប៉ូឡូញនៅឡើយទេ។
យោងតាម FSB, ជនសង្ស័យវ័យ៦៥ឆ្នាំ បានចូលរៀនវគ្គបាញ់កាំភ្លើង មុនពេលធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ តាមរយៈប្រទេសម៉ុលដាវី និងហ្សកហ្ស៊ី។ ភ្នាក់ងារពិសេសអ៊ុយក្រែន បានសន្យាផ្តល់ប្រាក់ឲ្យគាត់ ៣០ ០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់សមាជិកជាន់ខ្ពស់នៃភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានបញ្ចេញព័ត៌មានលម្អិតអំពីករណីនេះទេ ព្រោះការស៊ើបអង្កេត កំពុងធ្វើឡើងជាបន្ត។
សូមជម្រាបថា លោក Alekseyev ជា អនុប្រធានទី១ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី ជាតួអង្គដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន និងជាអ្នកគ្រប់គ្រងយុទ្ធសាស្ត្រស៊ើបការណ៍សម្ងាត់សំខាន់ៗ។
FSB ប្រកាសថា ពួកគេបានរារាំងផែនការធ្វើឃាតគាត់ទាន់ពេលវេលា ដោយចាប់ខ្លួនលោក Korba និងបក្សពួកម្នាក់ទៀតឈ្មោះ Viktor Vasin ដែលជាអ្នកផ្តល់ទីស្នាក់អាស្រ័យក្នុងក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


