ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែក មួយគ្រាប់ទៀតនៅភាគខាងត្បូងប្រទេសថៃ របួសប៉ូលិសនិងអ្នកភូមិ ១១នាក់
ខេត្តភាគខាងត្បូងប្រទេសថៃ រងការវាយប្រហារទៀតហើយ ដោយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ គ្រាប់បែកទម្ងន់១០គីឡូក្រាមមួយគ្រាប់ បានផ្ទុះបណ្តាលឲ្យមន្ត្រីប៉ូលិស៣នាក់និងអ្នកភូមិ៨នាក់រងរបួស។

តាមការផ្សាយរបស់ Khaosod, គ្រាប់បែកដែលលាក់ក្នុងធុងសំរាម ត្រូវបានបញ្ជាពីចម្ងាយឲ្យផ្ទុះនាវេលាម៉ោង៨:៥០នាទីព្រឹក ក្នុងហាងកាហ្វេមួយ ស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រពីប៉ុស្តិ៍ប៉ូលិស Yi-ngo នៃខេត្ត Narathiwat។
ក្នុងចំណោមអ្នកភូមិទាំង៨នាក់ដែលរបួស គឺមាន៤នាក់របួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Narathiwat Rajanagarindra ដើម្បីព្យាបាល ខណៈប៉ូលិស៣នាក់ មានរបួសទ្រូងនិងហ៊ឹងត្រចៀក ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Yi-ngo។

ការវាយប្រហារនេះកើតឡើងមិនដល់មួយថ្ងៃផង បន្ទាប់ពីកងកម្លាំងថៃ បានផ្ទុះអាវុធជាមួយក្រុមផ្តាច់ខ្លួននៅខេត្តភាគខាងត្បូងមួយទៀតគឺ Pattani ដែលឈានដល់បណ្តាលឲ្យមេក្រុមស៊ើបអង្កេតនិងជាមេក្រុមដោះគ្រាប់បែកម្នាក់ផងនោះ បាត់បង់ជីវិត។
លោក Somsak Naksen មកពីអង្គភាពល្បាតព្រំដែនលេខ៤៤៤ ត្រូវក្រុមផ្តាច់ខ្លួនបាញ់ចំក្បាលស្លាប់ ពេលចុះធ្វើប្រតិបត្តិការក្នុងការប្រយុទ្ធគ្នា នៅក្បែរវិទ្យាស្ថាន Attarbiyatul Hadeesah Ponoh ក្នុងភូមិលេខ៤ ឃុំ Bang Kao ស្រុក Sai Buri។
ក្រោយការវាយប្រហារនេះ មន្ត្រីថៃបានបើកការស៊ើបអង្កេតរកជនល្មើសជាបន្តទៀត និងថែមទាំងដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខ ហើយបង្កើនការប្រុងប្រយ័ត្នឈានដល់កម្រិតខ្ពស់។
ការវាយប្រហារជាបន្តបន្ទាប់ កំពុងបង្កជាចលាចលនិងភាពវឹកវរ ធ្វើឲ្យពលរដ្ឋថៃ នៅតាមបណ្តាខេត្តភាគខាងត្បូង ត្រូវរស់នៅក្នុងភាពភិតភ័យរៀងរាល់ថ្ងៃ ដោយមិនដឹងថា ថ្ងៃណាទើបពួកគេអាចស្រណុកចិត្ត ឈប់បារម្ភនិងខ្លាចរអា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដោះគ្រាប់បែកនិងជាមេផ្នែកស៊ើបអង្កេតថៃ ត្រូវបាញ់សម្លាប់ក្នុងការប្រយុទ្ធនៅ ភាគខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


