ព័ត៌មានអន្ដរជាតិ
អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី
មនុស្សចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាឌ័រ Fernando Villavicencio គឺសុទ្ធសឹងជាជនជាតិកូឡុំប៊ី ខណៈជនសង្ស័យទី៧ ដែលស្លាប់ដោយសាររបួស ក្នុងការបាញ់តដៃជាមួយប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែសីហា ក៏ជាជនជាតិកូឡុំប៊ីដែរ។

លោក Villavicencio ត្រូវបានគេធ្វើឃាត ក្រោយចាកចេញពីកម្មវិធីនៃយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋធានី គីតូហើយបច្ចុប្បន្ន រដ្ឋមន្ត្រីមហាផ្ទៃ Juan Zapata និយាយថា ការស៊ើបអង្កេតរបស់ប៉ូលិសទៅលើព្រឹត្តិការណ៍ដ៏គួរឲ្យស្អប់ខ្ពើមនេះ កំពុងដំណើរការ។
លោក Zapata បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកត្រូវចាប់ខ្លួនទាំង៦ មានឈ្មោះ Andres , Jose, Eddy, Camilo, Jules និង Jhon Rodriguez។

លោកបន្ថែមថា ក្នុងប្រតិបត្តិការចុះឆែកឆេរឈានដល់ការចាប់ខ្លួន សមត្ថកិច្ចបានរកឃើញកាំភ្លើងវែង១ដើម កាំភ្លើងយន្ត១ដើម កាំភ្លើងខ្លី៤ដើម គ្រាប់បែកដៃ៣គ្រាប់ គ្រាប់កាំភ្លើង៤ប្រអប់ ម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿងដែលក្រុមនេះលួចពីគេ។
គួរបញ្ជាក់ថា លោក Villavicencio គឺជាបេក្ខជនប្រធានាធិបតីមួយរូបក្នុងចំណោមបេក្ខជនប្រធានាធិបតីមួយចំនួន ដែលរងការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Guillermo Lasso អះអាងថា ករណីឃាតកម្មនេះ គឺជាការប៉ុនប៉ងដើម្បីបំផ្លិចបំផ្លាញការបោះឆ្នោត។ លោកគូសបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី២០ខែសីហា ថ្វីបើប្រទេសកំពុងស្ថិតក្នុងភាពអាសន្នក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


