កិច្ចព្រមព្រៀង AUKUS Archives - Kampuchea Thmey Daily

ប្រទេសអាស៊ីមួយទៀតឈ្មុសឈ្មុលចង់ចូលរួមជាមួយក្រុមប្រទេស AUKUS
ប្រទេសកូរ៉េខាងត្បូងបានពិភាក្សាអំពីការចូលរួមក្នុងគម្រោងការការពារជាតិនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS ដែលមានបងធំសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Shin Won-sik និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ ។

ការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងកើតមានឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រមុខការពារជាតិក្រុមប្រទេស AUKUS ក៏ខ្នះខ្នែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយប្រទេសជប៉ុនលើគម្រោងការពង្រឹងសមត្ថភាពក្រោមក្របខណ្ឌសន្តិសុខនៃកិច្ចព្រមព្រៀងមួយនេះ ។

ក្រុមប្រទេស AUKUS មានសសរស្តម្ភចំនួន ២ ហើយទី ១ នោះគឺការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរនៅក្នុងប្រទេសអូស្ត្រាលី ខណៈសសរស្តម្ភទី ២ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការផ្ដោតលើការបង្កើនបច្ចេកវិទ្យាទំនើបៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងការផលិតមីស៊ីលលឿនជាងសំឡេងជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Shin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងនៅទីក្រុងមែលប៊នថា ប្រទេសកូរ៉េខាងត្បូងអាចចូលរួមចំណែកជាមួយក្រុមប្រទេស AUKUS ជាពិសេសក្នុងសសរស្តម្ភទី ២ ជាមួយនឹងការបង្កើនសមត្ថភាពការពារជាតិ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម ។

កូរ៉េខាងត្បូងដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសហរដ្ឋអាមេរិក និងជាប្រទេសមានឧស្សាហកម្មការពារជាតិឈានមុខគេមួយនៅលើពិភពលោក ត្រូវបានគេប៉ាន់ស្មានជាយូរមកហើយថា ជាដៃគូដ៏មានសក្តានុពលក្នុងសសរស្តម្ភទី ២ របស់ AUKUS រួមជាមួយកាណាដា នូវែលសេឡង់ និងជប៉ុន ស្របពេលដែលក្រុមប្រទេសនៃកិច្ចព្រមព្រៀងស្ដីពីនាវាដើរដោយថាមពលនុយក្លេអ៊ែរមួយនេះ ក៏ទើបតែពិចារណាធ្វើការជាមួយប្រទេសជប៉ុនផងដែរ ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles ក៏បានលើកឡើងផងដែរថា “កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានបច្ចេកវិទ្យាគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ដែលយើងរាល់គ្នាគួរតែមានការចែករំលែក ។ នៅពេលដែលសសរស្តម្ភទី ២ របស់ AUKUS មានការវិវឌ្ឍន៍ វានឹងផ្ដល់ឱកាសឲ្យយើងនាពេលអនាគត ហើយវាក៏មានទំនាក់ទំនងនឹងប្រទេសជប៉ុនដូចគ្នា” ។

ទោះយ៉ាងណា ប្រទេសចិនដែលជាអ្នករិះគន់យ៉ាងចាស់ដៃទៅលើកតិកាសញ្ញានេះបាននិយាយកាលពីខែមេសាថា ការបន្ថែមសមាជិកថ្មីនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ ជាពិសេសតំបន់ប៉ាស៊ីហ្វិក ហើយអាមេរិក អង់គ្លេស និងអូស្ត្រាលីមិនគួរយកតំបន់ទាំងនេះធ្វើជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចនោះទេ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ហេតុអ្វីពេលនេះហើយ វៀតណាម នៅមិនទាន់រកបានប្រធានាធិបតីថ្មី?

The post ប្រទេសអាស៊ីមួយទៀតឈ្មុសឈ្មុលចង់ចូលរួមជាមួយក្រុមប្រទេស AUKUS appeared first on Kampuchea Thmey Daily.

ចិន ថាឲ្យក្រុមប្រទេស AUKUS កុំយកតំបន់ប៉ាស៊ីហ្វិកជាសង្វៀនសម្រាប់​ប្រកួតប្រជែងអំណាច
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានរិះគន់យ៉ាងចាស់ដៃទៅលើភាពជាដៃគូការពារជាតិនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ហើយលោកថែមទាំងដាក់ចំៗទៀតថា តំបន់ប៉ាស៊ីហ្វិកមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចនោះទេ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Justin Tkatchenko រដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេកាលពីថ្ងៃអាទិត្យ, លោក Wang Yi បានសម្ដែងក្ដីភ័យព្រួយចំពោះកិច្ចព្រមព្រៀងត្រីភាគី AUKUS ជាពិសេសចិនសូមជំទាស់ចំពោះសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា “តំបន់ប៉ាស៊ីហ្វិកមិនគួរជាទីធ្លាសម្រាប់លេងកម្សាន្តរបស់មហាអំណាចនោះទេ ។ ទង្វើទាំងនេះរំលោភបំពានលើសន្ធិសញ្ញាតំបន់គ្មាននុយក្លេអ៊ែរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងដែលគេស្គាល់ថាជាសន្ធិសញ្ញា Rarotonga ដែលជាកិច្ចព្រមព្រៀងមិនរីកសាយភាព និងរំសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់ឆ្នាំ ១៩៨៥ ។

ទន្ទឹមនោះ លោក Wang Yi ក៏បានរំលឹកឡើងវិញនូវជំហររបស់ប្រទេសចិនប្រឆាំងនឹងការប្រឈមមុខដាក់គ្នារវាងប្លុកក្នុងតំបន់ ដោយបានគូសបញ្ជាក់ថា វិធីសាស្រ្តបែបនេះមិនសមស្របនឹងតម្រូវការ និងនិន្នាការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាស៊ីហ្វិកនោះទេ ។

ស្របពេលជាមួយគ្នានេះ ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងតាមរយៈសម្ព័ន្ធភាព AUKUS និង QUAD ផង, ទីក្រុងប៉េកាំងបាននឹងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកដើម្បីបង្កើតមូលដ្ឋានដ៏រឹងមាំនៅក្នុងតំបន់ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦

The post ចិន ថាឲ្យក្រុមប្រទេស AUKUS កុំយកតំបន់ប៉ាស៊ីហ្វិកជាសង្វៀនសម្រាប់​ប្រកួតប្រជែងអំណាច appeared first on Kampuchea Thmey Daily.

ក្រុមប្រទេស AUKUS ខ្នះខ្នែងរក ជប៉ុន ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា
ប្រមុខការពារជាតិនៃសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីកំពុងខ្នះខ្នែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយប្រទេសជប៉ុនលើគម្រោងពង្រឹងសមត្ថភាព ក្រោមក្របខណ្ឌសន្តិសុខនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS ដែលជាកិច្ចព្រមព្រៀងក្នុងការបង្កើនសមត្ថភាពផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសទាំងបី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស Grant Shapps និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទថា “ក្រុមប្រទេស AUKUS ទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារជាតិទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងបី ហើយសម្ព័ន្ធមិត្តមួយនេះកំពុងពិចារណាធ្វើការជាមួយប្រទេសជប៉ុនលើគម្រោងបង្កើនសមត្ថភាពឲ្យខ្លាំងថែមមួយកម្រិតទៀតក្រោមគម្រោងសន្តិសុខដែលហៅថា “សសរស្តម្ភ ២” ។

ក្រុមប្រទេស AUKUS មានសសរស្តម្ភចំនួន ២ ហើយទី ១ នោះគឺការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរនៅក្នុងប្រទេសអូស្ត្រាលី ខណៈសសរស្តម្ភទី ២ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការផ្ដោតលើការបង្កើនបច្ចេកវិទ្យាទំនើបៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងការផលិតមីស៊ីលលឿនជាងសំឡេងជាដើម ។

ពាក់ព័ន្ធនឹងបញ្ហា សសរស្តម្ភទី ២ នេះទៀតសោត រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ពេញចិត្តដែលមានសម្ព័ន្ធមិត្ត និងប្រទេសដែលមានចិត្តគំនិតដូចគ្នាក្នុងការរចូលរួមជាមួយកិច្ចព្រមព្រៀងត្រីភាគីនេះ ស្របពេលដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អាមេរិកលើកឡើងយ៉ាងដូច្នេះថា បញ្ហានេះរំពឹងនឹងលើកយកមកពិភាក្សា នៅពេលដែលលោក Biden ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃពុធនេះ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ៦ ខែនៃភ្លើងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតែមិនទាន់មានទឹកត្រជាក់មកពន្លត់

The post ក្រុមប្រទេស AUKUS ខ្នះខ្នែងរក ជប៉ុន ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា appeared first on Kampuchea Thmey Daily.

អង់គ្លេស បញ្ចេញលុយ ៤.៨ ពាន់លានដុល្លារផលិតនាវាមុជទឹកវាយប្រហារ ក្រោមកិច្ចព្រមព្រៀង AUKUS
ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤.៨ ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេនៅក្នុងប្រទេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ហើយវាក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ។

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps បាននិយាយនៅឯសមាជគណបក្សអភិរក្សថា “យើងបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤.៨ ពាន់លានដុល្លារជាមួយនឹងអាជីវកម្មឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មាន និងប្រតិបត្តិការដោយកងនាវាចររបស់អង់គ្លេស” ។

ប្រមុខការពារជាតិអង់គ្លេសរូបនេះបានបន្ថែមថា នាវាមុជទឹកឈ្មោះ “អ្នកប្រមាញ់ឃាតករ” ថ្មីនឹងអនុញ្ញាតឲ្យប្រទេសនេះរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្រោមសមុទ្រ និងជួយផ្តល់ការងាររាប់ពាន់កន្លែង ក៏ដូចជាប្រាក់ខែដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ ។

លើសពីនេះ លោក Shapps បានថែមទាំងបានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសក៏កំពុងដាក់ពង្រាយយន្តហោះចម្បាំង Typhoon នៅក្នុងប្រទេសប៉ូឡូញផងដែរ ដើម្បីការពារសម្ព័ន្ធមិត្តណាតូរបស់ខ្លួនពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសពីភាពជាដៃគូការពារជាតិត្រីភាគីថ្មីមួយហៅថា AUKUS នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ខណៈគំនិតផ្តួចផ្តើមដំបូងរបស់ AUKUS គឺការអភិវឌ្ឍន៍បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹកអូស្ត្រាលី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេទ័ព អង់គ្លេស ទទួលស្គាល់ថា ខែលការពាររុស្ស៊ី រឹងមាំជាងការគិត

The post អង់គ្លេស បញ្ចេញលុយ ៤.៨ ពាន់លានដុល្លារផលិតនាវាមុជទឹកវាយប្រហារ ក្រោមកិច្ចព្រមព្រៀង AUKUS appeared first on Kampuchea Thmey Daily.

អាមេរិក បញ្ចុះបញ្ចូលប្រទេសមួយទៀត ឲ្យចូលរួមជាមួយ AUKUS
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា ទ្វារកំពុងបើកចំហសម្រាប់ប្រទេសនូវែលសេឡង់ ដើម្បីចូលរួមជាមួយគម្រោងអភិវឌ្ឍន៍និងលទ្ធកម្មអាវុធ Aukus រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។

លោក Blinken (ឆ្វេង) ចាប់ដៃជាមួយលោកស្រី Mahuta (រូបថត៖ REUTERS)

គម្រោង AUKUS ពហុដំណាក់កាលដែលប្រកាសកាលពីខែមីនា គ្រោងនឹងបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ២០៣០ឬដើមទសវត្សរ៍ឆ្នាំ២០៤០ ដោយចក្រភពអង់គ្លេស និងអូស្ត្រាលី នឹងផលិត ហើយប្រតិបត្តិការនាវាមុជទឹកប្រភេទថ្មី SSN-Aukus។

លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Wellington ថា “ទ្វារកំពុងបើកចំហសម្រាប់ប្រទេសនូវែលសេឡង់ និងដៃគូផ្សេងទៀតដើម្បីចូលរួម។ យើងបានធ្វើការជាមួយគ្នាជាយូរមកហើយ លើបញ្ហាសន្តិសុខជាតិដែលសំខាន់បំផុត។ ដូច្នេះនៅពេលយើងអភិវឌ្ឍ Aukus បន្ថែមទៀត ទ្វារគឺបើកចំហសម្រាប់អ្នកចង់ចូលរួម”។

គួរបញ្ជាក់ថា លោក Blinken បានទៅដល់ប្រទេសនូវែលសេឡង់ ជាផ្នែកនៃដំណើរទស្សនកិច្ចបីប្រទេស នៅតំបន់ប៉ាស៊ីហ្វិក ហើយនៅក្នុងដំណើរនោះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins និងរដ្ឋមន្ត្រីការបរទេស Nanaia Mahuta។ ក្រោយមក លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ចំពេលសមយុទ្ធយោធា អូស្ត្រាលី-អាមេរិកដ៏ធំបំផុត នឹងត្រូវចាប់ផ្តើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS

The post អាមេរិក បញ្ចុះបញ្ចូលប្រទេសមួយទៀត ឲ្យចូលរួមជាមួយ AUKUS appeared first on Kampuchea Thmey Daily.

ចិន ព្រមានថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ AUKUS គ្មានប្រយោជន៍ និងគ្រោះថ្នាក់ខ្លាំង
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS នឹងនាំមកនូវ “គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងគ្មានប្រយោជន៍” ហើយវាមានតែបង្កការប្រកួតប្រជែងអាវុធនៅក្នុងតំបន់ប៉ុណ្ណោះ ។

លោក​ Tan បានព្រមាន​ថា​ កិច្ចព្រមព្រៀងដែលពោរពេញទៅ​ដោយ​ចិត្តគំនិត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​មួយនេះ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ហើយ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីកុំឲ្យរីកសាយភាយបន្ថែមទៀត ​។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីមួយនេះ កំពុងប្រថុយនឹងការរីកសាយភាយនុយក្លេអ៊ែរ ហើយវានឹងបង្កឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធ ក៏ដូចជាបង្កើនភាពតានតឹងក្នុងផងដែរ ។

លោក Tan បាននិយាយទៀតថា “កិច្ចសហប្រតិបត្តិការបែបនេះ គឺជាការពង្រីកគោលនយោបាយទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនីមួយៗ ហើយវាគឺជាហ្គេមសម្រាប់ពួកគេក្នុងការកសាង ‘កំណែទម្រង់អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក’ ក៏ដូចជាដើម្បីរក្សាអនុត្តរភាពផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេសវានឹងធ្វើឲ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​កំពុងមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ” ។

ជាចុងក្រោយលោក Tan បានអំពាវនាវដល់អាមេរិក អង់គ្លេស និងអូស្ត្រាលី បញ្ឈប់ការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដើម្បីតែផលប្រយោជន៍ដល់ខ្លួនឯង ហើយសូមស្តាប់សំឡេងអំពាវនាវរបស់សហគមន៍អន្តរជាតិដោយចិត្តបើកចំហ បំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិរបស់ពួកគេដោយស្មោះស្ម័គ្រ ជាពិសេសត្រូវធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដែល​អំណោយ​ផល​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ ប្រព័ន្ធតុលាការ

The post ចិន ព្រមានថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ AUKUS គ្មានប្រយោជន៍ និងគ្រោះថ្នាក់ខ្លាំង appeared first on Kampuchea Thmey Daily.

អូស្ត្រាលី ដាច់ខាតមិនជួយ អាមេរិក ការពារ តៃវ៉ាន់ ជាថ្នូរនឹងនាវាមុជទឹក​នុយក្លេអ៊ែរឡើយ
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអូស្ត្រាលីដាច់ខាតមិនគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់ ជាថ្នូរនឹងកិច្ចព្រមព្រៀងដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនោះទេ ។

នៅពេលអ្នកសារព័ត៌មានសួរថា តើអូស្ត្រាលីនឹងជួយដល់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានជម្លោះលើកោះតៃវ៉ាន់ជាថ្នូរនឹងការទិញនាវាមុជទឹកដែរឬយ៉ាងនោះ, លោក Marles បានប្រាប់ថា “វាមិពិតនោះទេ ហើយដាច់ខាតអូស្ត្រាលីក៏នឹងមិនធ្វើការប្ដេជ្ញាបែបនេះនោះដែរ” ។

អូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង AUKUS កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដោយនៅក្នុងនោះទីក្រុងកង់បេរ៉ានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន Virginia របស់អាមេរិកចំនួន ៥ គ្រឿងនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ។

រហូតមកដល់ពេលនេះ ចិននៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន ហើយ​មិន​ដែល​បោះបង់​ជម្រើស​នៃ​ការបង្ខំ​យក​កោះ​នេះ​មកវិញ​ឡើយ​ ខណៈប្រធានាធិបតី Joe Biden ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកពីសំណាក់ប្រទេសចិន ។

គួររំឭកឡើងវិញថា តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រុស្ស៊ី ថា ការបញ្ជូនអាវុធរបស់ អាមេរិក ឲ្យទីក្រុងកៀវ គឺប្រៀបដូចជាយកទៅ សម្លាប់ប្រជាជន អ៊ុយក្រែន

The post អូស្ត្រាលី ដាច់ខាតមិនជួយ អាមេរិក ការពារ តៃវ៉ាន់ ជាថ្នូរនឹងនាវាមុជទឹក​នុយក្លេអ៊ែរឡើយ appeared first on Kampuchea Thmey Daily.

សម្ព័ន្ធមិត្តទាំង៣ បង្ហាញព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS (មានវីដេអូ)
ប្រទេសអូស្ត្រាលី បានអនុវត្តតាមភាពជាដៃគូយោធាជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយយល់ព្រមទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង ពីទីក្រុងវ៉ាស៊ីនតោន និងចាប់ផ្តើមការងារលើការអភិវឌ្ឍនាវាមុជទឹកជំនាន់ថ្មីជាមួយចក្រភពអង់គ្លេស។

កិច្ចព្រមព្រៀងដំបូងរួមមាន ការទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ២០៣០ និងជម្រើសទិញនាវា២គ្រឿងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសពី មេដឹកនាំនៃប្រទេសទាំងបី នៅថ្ងៃអង្គារទី១៤ខែមីនា ក្នុងកិច្ចប្រជុំមួយនៅទីក្រុង San Diego។

ផែនការនេះ ក៏អំពាវនាវឲ្យអភិវឌ្ឍន៍នាវាមុជទឹកថ្មីឈ្មោះ SSN-AUKUS ដែលនឹងសាងសង់នៅចក្រភពអង់គ្លេស និងអូស្ត្រាលីជាមួយបច្ចេកវិទ្យា និងការគាំទ្ររបស់សហរដ្ឋអាមេរិក។

ថ្លែងនៅឯមូលដ្ឋានកងទ័ពជើងទឹក​ Point Loma ក្នុងទីក្រុង San Diego, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សម្ព័ន្ធមិត្តទាំងបីគឺស្ថិតក្នុង “ចំណុចរបត់ជាប្រវត្តិសាស្ត្រ” ដែលកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកសមត្ថភាព និងការលើកកម្ពស់ស្ថិរភាព នឹងផ្តល់ផលដល់សន្តិភាពសម្រាប់ទសវត្សរ៍ខាងមុខ។

ប្រទេសអូស្ត្រាលី បានព្យាយាមធ្វើទំនើបកម្មកងនាវាចររបស់ខ្លួន ចំពេលមានក្តីព្រួយបារម្ភអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលភាពជាដៃគូរបស់ AUKUS បានចាប់ផ្តើមក្នុងឆ្នាំ២០២១ អូស្រ្តាលី បានទទួលកិច្ចព្រមព្រៀងតម្លៃ៦៦ពាន់លានដុល្លារ ដើម្បីទិញនាវាមុជទឹកបារាំង ដែលប្រើថាមពលធម្មតា ជាមួយជម្រើសនៃនាវាមុជទឹកបំបាំងកាយដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនាវាមុជទឹកនេះ គឺទើបជាលើកទីពីរប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយជាលើកដំបូងក្នុងរយៈពេល៦៥ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោនបានចែករំលែកបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែររបស់ខ្លួនជាមួយប្រទេសផ្សេង។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានចោទប្រកាន់ដៃគូរបស់ AUKUS ពីបទបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រតិបត្តិការក្រោមចិត្តគំនិតសង្រ្គាមត្រជាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ RT

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS

The post សម្ព័ន្ធមិត្តទាំង៣ បង្ហាញព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS (មានវីដេអូ) appeared first on Kampuchea Thmey Daily.