ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចុះបញ្ចូលប្រទេសមួយទៀត ឲ្យចូលរួមជាមួយ AUKUS
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា ទ្វារកំពុងបើកចំហសម្រាប់ប្រទេសនូវែលសេឡង់ ដើម្បីចូលរួមជាមួយគម្រោងអភិវឌ្ឍន៍និងលទ្ធកម្មអាវុធ Aukus រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។

គម្រោង AUKUS ពហុដំណាក់កាលដែលប្រកាសកាលពីខែមីនា គ្រោងនឹងបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ២០៣០ឬដើមទសវត្សរ៍ឆ្នាំ២០៤០ ដោយចក្រភពអង់គ្លេស និងអូស្ត្រាលី នឹងផលិត ហើយប្រតិបត្តិការនាវាមុជទឹកប្រភេទថ្មី SSN-Aukus។
លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Wellington ថា “ទ្វារកំពុងបើកចំហសម្រាប់ប្រទេសនូវែលសេឡង់ និងដៃគូផ្សេងទៀតដើម្បីចូលរួម។ យើងបានធ្វើការជាមួយគ្នាជាយូរមកហើយ លើបញ្ហាសន្តិសុខជាតិដែលសំខាន់បំផុត។ ដូច្នេះនៅពេលយើងអភិវឌ្ឍ Aukus បន្ថែមទៀត ទ្វារគឺបើកចំហសម្រាប់អ្នកចង់ចូលរួម”។
គួរបញ្ជាក់ថា លោក Blinken បានទៅដល់ប្រទេសនូវែលសេឡង់ ជាផ្នែកនៃដំណើរទស្សនកិច្ចបីប្រទេស នៅតំបន់ប៉ាស៊ីហ្វិក ហើយនៅក្នុងដំណើរនោះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins និងរដ្ឋមន្ត្រីការបរទេស Nanaia Mahuta។ ក្រោយមក លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ចំពេលសមយុទ្ធយោធា អូស្ត្រាលី-អាមេរិកដ៏ធំបំផុត នឹងត្រូវចាប់ផ្តើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


