ព័ត៌មានអន្ដរជាតិ
ចិន ថាឲ្យក្រុមប្រទេស AUKUS កុំយកតំបន់ប៉ាស៊ីហ្វិកជាសង្វៀនសម្រាប់ប្រកួតប្រជែងអំណាច
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានរិះគន់យ៉ាងចាស់ដៃទៅលើភាពជាដៃគូការពារជាតិនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ហើយលោកថែមទាំងដាក់ចំៗទៀតថា តំបន់ប៉ាស៊ីហ្វិកមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាចនោះទេ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Justin Tkatchenko រដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេកាលពីថ្ងៃអាទិត្យ, លោក Wang Yi បានសម្ដែងក្ដីភ័យព្រួយចំពោះកិច្ចព្រមព្រៀងត្រីភាគី AUKUS ជាពិសេសចិនសូមជំទាស់ចំពោះសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា “តំបន់ប៉ាស៊ីហ្វិកមិនគួរជាទីធ្លាសម្រាប់លេងកម្សាន្តរបស់មហាអំណាចនោះទេ ។ ទង្វើទាំងនេះរំលោភបំពានលើសន្ធិសញ្ញាតំបន់គ្មាននុយក្លេអ៊ែរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងដែលគេស្គាល់ថាជាសន្ធិសញ្ញា Rarotonga ដែលជាកិច្ចព្រមព្រៀងមិនរីកសាយភាព និងរំសាយអាវុធនុយក្លេអ៊ែរក្នុងតំបន់ឆ្នាំ ១៩៨៥ ។
ទន្ទឹមនោះ លោក Wang Yi ក៏បានរំលឹកឡើងវិញនូវជំហររបស់ប្រទេសចិនប្រឆាំងនឹងការប្រឈមមុខដាក់គ្នារវាងប្លុកក្នុងតំបន់ ដោយបានគូសបញ្ជាក់ថា វិធីសាស្រ្តបែបនេះមិនសមស្របនឹងតម្រូវការ និងនិន្នាការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសប៉ាស៊ីហ្វិកនោះទេ ។
ស្របពេលជាមួយគ្នានេះ ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងតាមរយៈសម្ព័ន្ធភាព AUKUS និង QUAD ផង, ទីក្រុងប៉េកាំងបាននឹងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកដើម្បីបង្កើតមូលដ្ឋានដ៏រឹងមាំនៅក្នុងតំបន់ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


