ព័ត៌មានអន្ដរជាតិ
មេទ័ពអង់គ្លេស ទទួលស្គាល់ថា ខែលការពាររុស្ស៊ី រឹងមាំជាងការគិត
ឧត្តមនាវីឯក Tony Radakin អគ្គសេនាធិការការពារជាតិអង់គ្លេស បានទទួលស្គាល់ថា ខែលការពាររបស់រុស្ស៊ី មានភាពធន់ជាងការគិតទុករបស់លោកខាងលិច។

ថ្លែងក្នុងកម្មវិធី “War on the Rocks”, មេទ័ពរូបនេះបានសង្កត់ធ្ងន់ថា លោកខាងលិច ត្រូវតែ គិតគូរឲ្យប្រយ័ត្នប្រយែងមែនទែន អំពីការវាយលុករបស់ទីក្រុងកៀវ ហើយនិយាយថា កុំរំពឹងខ្លាំងពេក អំពីអ្វីដែលកងកម្លាំងអ៊ុយក្រែន អាចសម្រេចបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក Radakin ចង្អុលបង្ហាញថា នៅពេលទីក្រុងកៀវ ចាប់ផ្តើមនៃប្រតិបត្តិការវាយបករដូវក្តៅ, នៅតែមានការស្វែងរកឧបករណ៍និងគ្រាប់រំសេវបន្ថែមទៀត ដែលការខ្វះខាតទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការ។ ក៏មានបញ្ហានៃការវាយតម្លៃមិនខុសលើកម្លាំងរបស់រុស្ស៊ីផងដែរ។ តាមពិត ខែលការពាររបស់រុស្ស៊ីមួយចំនួន មានភាពរឹងមាំជាងការរំពឹងទុកពីដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Radakin អះអាងថា ទីក្រុង កៀវ កំពុងឆ្លងកាត់ខែលការពារ និងរុលទៅមុខជានិច្ច។
គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចាប់ផ្តើមការវាយបករបស់ខ្លួននៅដើមខែមិថុនា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដណ្តើមបានមូលដ្ឋានសំខាន់ណាមួយ នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


