ព័ត៌មានអន្ដរជាតិ
ក្រុមប្រទេស AUKUS ខ្នះខ្នែងរក ជប៉ុន ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា
ប្រមុខការពារជាតិនៃសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីកំពុងខ្នះខ្នែងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយប្រទេសជប៉ុនលើគម្រោងពង្រឹងសមត្ថភាព ក្រោមក្របខណ្ឌសន្តិសុខនៃកិច្ចព្រមព្រៀងត្រីភាគី AUKUS ដែលជាកិច្ចព្រមព្រៀងក្នុងការបង្កើនសមត្ថភាពផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងប្រទេសទាំងបី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស Grant Shapps និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទថា “ក្រុមប្រទេស AUKUS ទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារជាតិទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងបី ហើយសម្ព័ន្ធមិត្តមួយនេះកំពុងពិចារណាធ្វើការជាមួយប្រទេសជប៉ុនលើគម្រោងបង្កើនសមត្ថភាពឲ្យខ្លាំងថែមមួយកម្រិតទៀតក្រោមគម្រោងសន្តិសុខដែលហៅថា “សសរស្តម្ភ ២” ។
ក្រុមប្រទេស AUKUS មានសសរស្តម្ភចំនួន ២ ហើយទី ១ នោះគឺការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរនៅក្នុងប្រទេសអូស្ត្រាលី ខណៈសសរស្តម្ភទី ២ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការផ្ដោតលើការបង្កើនបច្ចេកវិទ្យាទំនើបៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងការផលិតមីស៊ីលលឿនជាងសំឡេងជាដើម ។

ពាក់ព័ន្ធនឹងបញ្ហា សសរស្តម្ភទី ២ នេះទៀតសោត រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ពេញចិត្តដែលមានសម្ព័ន្ធមិត្ត និងប្រទេសដែលមានចិត្តគំនិតដូចគ្នាក្នុងការរចូលរួមជាមួយកិច្ចព្រមព្រៀងត្រីភាគីនេះ ស្របពេលដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អាមេរិកលើកឡើងយ៉ាងដូច្នេះថា បញ្ហានេះរំពឹងនឹងលើកយកមកពិភាក្សា នៅពេលដែលលោក Biden ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃពុធនេះ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងត្រីភាគីដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចាប់កំណើតក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការហក់ឡើងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុក AUKUS គឺជាគ្រោះថ្នាក់មួយ ហើយថែមទាំងព្រមានទៀតថា កិច្ចព្រមព្រៀងនេះអាចនឹងរុញច្រានឲ្យមានការបង្ហាញសាច់ដុំផ្នែកសព្វាវុធនៅក្នុងតំបន់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៦ ខែនៃភ្លើងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតែមិនទាន់មានទឹកត្រជាក់មកពន្លត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


