ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ AUKUS គ្មានប្រយោជន៍ និងគ្រោះថ្នាក់ខ្លាំង
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Tan Kefei បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ AUKUS នឹងនាំមកនូវ “គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងគ្មានប្រយោជន៍” ហើយវាមានតែបង្កការប្រកួតប្រជែងអាវុធនៅក្នុងតំបន់ប៉ុណ្ណោះ ។

លោក Tan បានព្រមានថា កិច្ចព្រមព្រៀងដែលពោរពេញទៅដោយចិត្តគំនិតក្នុងសម័យសង្គ្រាមត្រជាក់មួយនេះ គឺគ្មានប្រយោជន៍អ្វីឡើយ ហើយមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់ ដើម្បីកុំឲ្យរីកសាយភាយបន្ថែមទៀត ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីមួយនេះ កំពុងប្រថុយនឹងការរីកសាយភាយនុយក្លេអ៊ែរ ហើយវានឹងបង្កឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធ ក៏ដូចជាបង្កើនភាពតានតឹងក្នុងផងដែរ ។

លោក Tan បាននិយាយទៀតថា “កិច្ចសហប្រតិបត្តិការបែបនេះ គឺជាការពង្រីកគោលនយោបាយទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនីមួយៗ ហើយវាគឺជាហ្គេមសម្រាប់ពួកគេក្នុងការកសាង ‘កំណែទម្រង់អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក’ ក៏ដូចជាដើម្បីរក្សាអនុត្តរភាពផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេសវានឹងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយប្រទេសជាច្រើនក្នុងតំបន់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ” ។
ជាចុងក្រោយលោក Tan បានអំពាវនាវដល់អាមេរិក អង់គ្លេស និងអូស្ត្រាលី បញ្ឈប់ការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដើម្បីតែផលប្រយោជន៍ដល់ខ្លួនឯង ហើយសូមស្តាប់សំឡេងអំពាវនាវរបស់សហគមន៍អន្តរជាតិដោយចិត្តបើកចំហ បំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិរបស់ពួកគេដោយស្មោះស្ម័គ្រ ជាពិសេសត្រូវធ្វើកិច្ចការបន្ថែមទៀតដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ ប្រព័ន្ធតុលាការ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


