ព័ត៌មានអន្ដរជាតិ
អង់គ្លេស បញ្ចេញលុយ ៤.៨ ពាន់លានដុល្លារផលិតនាវាមុជទឹកវាយប្រហារ ក្រោមកិច្ចព្រមព្រៀង AUKUS
ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤.៨ ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនផលិតឈានមុខគេនៅក្នុងប្រទេស ដើម្បីបង្កើតនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពល ហើយវាក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ជាមួយប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ។

យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps បាននិយាយនៅឯសមាជគណបក្សអភិរក្សថា “យើងបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤.៨ ពាន់លានដុល្លារជាមួយនឹងអាជីវកម្មឈានមុខគេរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការអភិវឌ្ឍន៍នៃនាវាមុជទឹកវាយប្រហារដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មាន និងប្រតិបត្តិការដោយកងនាវាចររបស់អង់គ្លេស” ។
ប្រមុខការពារជាតិអង់គ្លេសរូបនេះបានបន្ថែមថា នាវាមុជទឹកឈ្មោះ “អ្នកប្រមាញ់ឃាតករ” ថ្មីនឹងអនុញ្ញាតឲ្យប្រទេសនេះរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្រោមសមុទ្រ និងជួយផ្តល់ការងាររាប់ពាន់កន្លែង ក៏ដូចជាប្រាក់ខែដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ ។

លើសពីនេះ លោក Shapps បានថែមទាំងបានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសក៏កំពុងដាក់ពង្រាយយន្តហោះចម្បាំង Typhoon នៅក្នុងប្រទេសប៉ូឡូញផងដែរ ដើម្បីការពារសម្ព័ន្ធមិត្តណាតូរបស់ខ្លួនពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី ។
គួរបញ្ជាក់ថា អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសពីភាពជាដៃគូការពារជាតិត្រីភាគីថ្មីមួយហៅថា AUKUS នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ខណៈគំនិតផ្តួចផ្តើមដំបូងរបស់ AUKUS គឺការអភិវឌ្ឍន៍បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹកអូស្ត្រាលី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មេទ័ព អង់គ្លេស ទទួលស្គាល់ថា ខែលការពាររុស្ស៊ី រឹងមាំជាងការគិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


