គ្រឿងសម្អាង Archives - Kampuchea Thmey Daily

សារធាតុបង្កគ្រោះថ្នាក់ ៧ ប្រភេទ ច្រើនមាននៅក្នុងគ្រឿងសម្អាងសព្វថ្ងៃ
នាបច្ចុបន្បន្ននេះលំហូរនៃការនាំចូលផលិតផលគ្រឿងសម្អាងចូលមកក្នុងប្រទេសនៅអាស៉ី មានទាំងស្របច្បាប់និងខុសច្បាប់ បើទោះមានសារធាតុខ្លះត្រូវបានប្រទេសអភិវឌ្ឍហាមឃាត់យ៉ាងតឹងរ៉ឹងក្ដី​ ប៉ុន្តែវត្តមានពួកវានៅតែមានលក់លើទីផ្សារសេរីដដែល។

ដ្បិតថាយ៉ាងនេះក្ដី ក្នុងនាមជាអ្នកប្រើប្រាស់មួយរូប អ្នកគម្បីមានការយល់ដឹងពីផលិតផលដែលកំពុងប្រើប្រាស់ដើម្បីចៀសឲ្យឆ្ងាយពីគ្រឿងផ្សំដែលជាសារធាតុគីមីក្នុងផលិតផល។​  សូមកុំប្រើគ្រឿងសម្អាង ឬផលិតផលណាដែលគ្មានរាយធាតុផ្សំច្បាស់លាស់ និងគ្មានស្តង់ដារផលិតត្រឹមត្រូវ ទោះមានតម្លៃធូរថ្លៃ តែសុខភាពអ្នកសំខាន់ជាង។

១ បារត (Mercury)

សារធាតុនេះច្រើនមាននៅក្នុងផលិតផលដែលធ្វើឲ្យស្បែកស សាប៊ូដុំ និងគ្រឿងតុបតែងភ្នែកដូចជាម៉ាស្ការ៉ា គឺដើម្បីរក្សាទុកផលិតផលឲ្យបានយូរ។ ប្រសិនបើរាងកាយអ្នកមានជាតិបារតក្នុងខ្លួនច្រើន​ វាអាចប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែក​​ ឬខូចក្រលៀនដោយមិនដឹងខ្លួន ហើយក៏អាចជ្រាបចូលសសៃឈាមតូចៗនៃស្បែក ដែលយូរទៅនឹងបង្កទៅជាអាការស្ពឹក ឬរំញោចនៃស្បែក។ ចំពោះស្រ្តីមានផ្ទៃពោះ បារតអាចបង្អាក់ដំណើរការលូតលាស់ខួរក្បាលរបស់ទារកបាន។ ជាពិសេស​

២ BHT (butylated hydroxytoluene)

ជាសារធាតុដែលធ្វើឲ្យផលិតផលទុកបានយូរ ភាគច្រើនមាននៅក្នុងក្រែមលាបមាត់ គ្រីមផ្ដល់សំណើម។ សារធាតុនេះអាចជ្រាបចូលស្បែកទៅបំផ្លាញដំណើរការច្រោះជាតិពុលចេញពីរាងកាយរបស់ថ្លើម។ បើថ្លើមមិនអាចច្រោះជាតិពុលពីរាងកាយបានល្អទេ សរីរាង្គផ្សេងទៀតក៏នឹងត្រូវជួបគ្រោះថ្នាក់ពីជាតិពុលទាំងនោះដែរ។ ការសិក្សាលើសត្វមួយចំនួនបានបង្ហាញថា BHT ជាអ្នកបង្អាក់ប្រព័ន្ធ endocrine  ប៉ះពាល់ដល់កម្រិតអ័រម៉ូន testosterone ក៏ដូចជាប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល។

៣ Hydroquinone អ៉ីដ្រូឃ្វីណូន

សារធាតុនេះជាសារធាតុពេញនិយមណាស់ ព្រោះវាជួយឲ្យស្បែកសលឿន។ ជាំកំណើតកូន អាច់រុយ ស្នាមអុចខ្មៅអីគឺ Hydroquinone ចាត់ការបានលឿនសាហាវ ដោយបង្អាក់ដំណើរការនៃការបញ្ចេញជាតិមេឡានីន ឬជាតិពណ៌ត្នោតរបស់ស្បែក។ សារធាតុនេះអាចបង្កឲ្យស្បែកស្ដើងខ្លាំង ងាយអាឡ័កស៊ី ងាយក្រហម រលាក ឬកាន់តែជាំលើសដើម បើប្រើប្រាស់មិនបានត្រឹមត្រូវ និងលើសបរិមាណកំណត់។

៤ Steroid ស្តេរ៉ូអ៉ីត

ភាគច្រើនមាននៅក្នុងផលិតផលលាបមុខដូចជាផលិតផលកម្ចាស់កោសិការចាស់ៗនិងថ្នាំចាក់ឲ្យសាច់ដុំឡើង។ សារធាតុនេះបង្កផលប៉ះពាល់ច្រើនណាស់ វាបំផ្លាញសមត្ថភាពក្នុងការផ្សះរបួសរបស់ស្បែក បំផ្លាញរបាំងស្បែក ហើយបង្កឲ្យមានបញ្ហាធ្ងន់ៗ ដូចជាមុនក្លាយ មុនដំបៅធំៗ ស្នាម សង្វារ រលាក កន្ទួល ជាំដុំៗ ធ្វើឲ្យស្បែកស្ដើង បែកសសៃក្រហមជាដើម។

៥ Paraben ប៉ារ៉ាបែន

មាននៅក្នុងស្ទើរគ្រប់ផលិតផលគ្រឿងសម្អាង​ ស្រដៀង BHT ដែរ វាជាសារធាតុដែលជួយឲ្យផលិតផលទុកបានយូរ។ ប៉ុន្តែវាក៏អាចបង្អាក់ការផលិតអរម៉ូនក្នុងរាងកាយ (ជាពិសេសអរម៉ូនភេទ estrogen) ដែលបង្កឲ្យមានបញ្ហាដូចជាពិបាកមានគភ៌ បញ្ហារោគស្ត្រី រោគបុរស និងធំជាងគេគឺមហារីក។

៦ សំណ (Lead)

ដ្បិតថាសំណត្រូវបានដកចេញជាយូរណាស់មកហើយ ប៉ុន្តែនៅក្នុងផលិតផលសព្វថ្ងៃវត្តមានរបស់វានៅតែចរចរណ៍ពាស់វាពាសកាលទៅវិញ។ ប្រសិនបើវាស្រូបចូលស្បែក  ធាតុគីមីនេះនឹងបង្អាក់សមត្ថភាពប្រព័ន្ធប្រសាទក្នុងការសិក្សា និងការបញ្ចេញឥរិយាបថ រួមទាំងកាត់បន្ថយសមត្ថភាពខួរក្បាលក្នុងការដោះស្រាយបញ្ហានានា។

៧ អាល់កុលគីមី (Denatured Alcohol)

ជាប្រភេទអាល់កុលគីមីដែលមានក្នុងគ្រឿងសម្អាងប្រភេទផលិតផលថែរក្សាផ្ទាល់ខ្លួនជាច្រើនប្រភេទដូចជា ឡេលាបខ្លួន, ទឹកអប់, ផលិតផលកោរពុកមាត់, ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសក់ ដែលវាមានសមត្ថភាពធ្វើឲ្យប្រភេទគ្រីមមានលក្ខណៈរាវជាងមុន ជួយឲ្យធាតុគីមីផ្សេងៗទៀតជ្រាបចូលស្បែកបានល្អ និងជួយឲ្យផលិតផលទុកបានយូរ។ ប៉ុន្តែអាល់កុល អាចធ្វើឲ្យស្បែកស្ងួត រោល រលាក និងឡើងមុនបានយ៉ាងងាយប្រិសនប្រប្រាស់មិនបានត្រឹមត្រូវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនសម្រេចផឹកខូឡាជែនជួយសាច់ស្អាត ត្រូវដឹងពីផលប៉ះពាល់ ៦ យ៉ាងសិន

The post សារធាតុបង្កគ្រោះថ្នាក់ ៧ ប្រភេទ ច្រើនមាននៅក្នុងគ្រឿងសម្អាងសព្វថ្ងៃ appeared first on Kampuchea Thmey Daily.

លោក តូច ប៉ូលីវ៉ា៖ ខេត្តស្វាយរៀង គ្រាន់ជាទីតាំងឆ្លងកាត់ការនាំគ្រឿងញៀនចេញទៅប្រទេសជិតខាង
ខេត្តស្វាយរៀង គ្រាន់តែជាទីតាំង ដែលក្រុមឧក្រិដ្ឋកម្មគ្រឿញៀនលួចយកធ្វើជាទីតាំងកែច្នៃ និងឆ្លងកាត់នាំគ្រឿងញៀនខុសច្បាប់ចេញទៅប្រទេសជិតខាង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តស្វាយរៀង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានលើកឡើងពីសភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោក ដែលក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាក្នុងការកែច្នៃគ្រឿងញៀន ជាផលិតផល ឬជារូបផ្សេងៗ សំដៅទាក់ទាញមនុស្សទូទៅចាប់អារម្មណ៍ប្រើប្រាស់តាមតម្រូវការទីផ្សារគ្រឿងញៀនរបស់ពួកគេ។

ក្នុងនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបញ្ជាក់ ថា ភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានឈ្មួញប្រើល្បិចលួចយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ និងធ្វើសកម្មភាពលួចនាំគ្រឿងញៀនពីរាជធានី-ខេត្តនានាឆ្លងកាត់ខេត្តស្វាយរៀង រួចបន្តឆ្លងដែនចូលទៅប្រទេសជិតខាង និងមួយចំនួនជួញដូរ ចែកចាយ នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត។

ជាការឆ្លើយតបនឹងបទល្មើសគ្រឿងញៀនក្នុងខេត្តស្វាយរៀងនេះ លោកអភិបាលរងខេត្តរូបនេះ បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ បានបន្តយកចិត្តទុកដាក់ម្ចាស់ការ ស្មារតីអនុវត្តនូវវិធានការទាំង៥ បានយ៉ាងខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ព្រមជាមួយនេះ រដ្ឋបាលខេត្ត បានដាក់ចេញនូវទិសដៅការងារ៧ចំណុច ដើម្បីប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយទាំងអស់របស់រដ្ឋបាលខេត្តស្វាយរៀង ដែលមានចូលរួមអនុវត្តនូវបទបញ្ជា និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ជាពិសេសគោលការណ៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ចាត់ទុកកិច្ចខិតខំទាំងនេះ ជាការសំដៅគោរពអនុវត្តតាមឆន្ទៈមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។

ប៉ុន្តែយ៉ាងណា ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ក៏បានស្នើសុំអាជ្ញាធរខេត្តស្វាយរៀងបន្តដោះស្រាយនូវបញ្ហាប្រឈមនានានៃការអនុវត្តគោលការណ៍ណែនាំនិងបទបញ្ជាផ្សេងៗ តាមរយៈកិច្ចពិភាក្សា​ លើកជាយោបល់​ ការពន្យល់លម្អិតវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំង៥ បន្តពង្រឹងក្រមសីលធម៌​របស់សមត្ថភាពជំនាញ ក៏ដូចជាការកសាងផែនការជាក់លាក់សម្រាប់ជាមូលដ្ឋានបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះ ត្រូវផ្តោតទៅក្រុមគោលដៅប្រឈមខ្ពស់ ដែលរួមមាន យុវជនគ្មានមុខរបរច្បាស់លាស់ សិស្សគេចសាលា អ្នកបើកបរ កម្មករ កម្មការិនី និងពិនិត្យការនាំចូលសារធាតុគីមីផ្សំ ហើយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តនូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ និង១រាយការណ៍៕

The post លោក តូច ប៉ូលីវ៉ា៖ ខេត្តស្វាយរៀង គ្រាន់ជាទីតាំងឆ្លងកាត់ការនាំគ្រឿងញៀនចេញទៅប្រទេសជិតខាង appeared first on Kampuchea Thmey Daily.

ទម្លាយម៉ាកគ្រីមលាបមុខដែលតារាស្រីអន្តរជាតិជួរមុខជាច្រើន កំពុងញៀនដល់ថ្នាក់ខ្វះមិនបាន
គ្រីមលាបមុខដែលយើងនឹងលើកយកមកនិយាយគឺជាសំណព្វចិត្តរបស់តារាស្រីជួរមុខដូចជា Kim Kardashian, Victoria Beckham, Hailey Bieber, Meghan Markle, និង Margot Robbie គ្រាន់តែបញ្ចេញឈ្មោះអ្នកប្រើក៏ដឹងថាជាផលិតផលគុណភាពខ្ពស់ដែរ ។

ផលិតផលនោះជាម៉ាក Augustinus Bader មានចំណុះ ៥០ មីលីលីត្រ វេចខ្ចប់ក្នុងដបពណ៌ខៀវលក់ក្រោមតម្លៃ ៩២ ដុល្លារដែលថ្លៃខ្លាំងគួរសមសម្រាប់អ្នកមានជីវភាពមធ្យម និងត្រូវអ្នកប្រើប្រាស់ផ្ដល់ផ្កាយឲ្យដល់ទៅ ៤.៨ លើ ៥ ឯណោះ ។

អ្នកប្រើប្រាស់បាននិយាយថាវាជាគ្រីមវេទមន្ត និងជាឡេផ្ដល់សំណើមល្អបំផុតដែលពួកគេមិនធ្លាប់ប្រើពីមុនមក ថែមទាំងមានសមត្ថភាពជំនួយស្បែកឲ្យក្មេងជាងវ័យខុសពីផលិតផលធម្មតាទៀតផង ។

ជាមួយគ្នានេះដែរមានអតិថិជនម្នាក់និយាយថា “ខ្ញុំទើបតែប្រើឡេផ្ដល់សំណើមនេះទេ ហើយវាធ្វើឲ្យមុខខ្ញុំក្មេងជាងវ័យពិតមែន ខ្ញុំសង្ឃឹមថាវាមិនមានតម្លៃថ្លៃប៉ុន្តែវាសក្ដិសមនឹងតម្លៃគ្រប់សេនតែម្ដង” ។

ជាពិសេសសម្រាប់មនុស្សចាស់វ័យ ៧២ ឆ្នាំក៏អាចទទួលប្រសិទ្ធភាពពីគ្រីមខាងលើនេះបានដែរ លោកយាយម្នាក់ជាអ្នកប្រើប្រាស់មានប្រសាសន៍ថា គាត់ធ្លាប់ប្រើផលិតផលជាច្រើនមកហើយទើបតែជួបគ្រីមនេះទេដែលជួយកាត់បន្ថយស្នាមអុចខ្មៅលឿនជាងគេ មួយវិញទៀតគាត់ហាក់បីដូចជាទទួលបានការសរសើរចំពោះស្បែកមួយរយៈក្រោយគួរឲ្យកត់សម្គាល់តែម្ដង ។

សូមបញ្ជាក់ដែរថាគ្រីម AB គឺជាឡេផ្ដល់សំណើមប្រើពេលយប់និងពេលថ្ងៃដើម្បីកាត់បន្ថយស្នាមអុចខ្មៅ ភាពជ្រីវជ្រួញ និងការពារស្បែកមិនឲ្យចាស់ជាងវ័យយ៉ាងមានប្រសិទ្ធភាព ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តម្លៃកាបូបស្ពាយប្រចាំថ្ងៃ ៤ ប្រភេទ ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក

The post ទម្លាយម៉ាកគ្រីមលាបមុខដែលតារាស្រីអន្តរជាតិជួរមុខជាច្រើន កំពុងញៀនដល់ថ្នាក់ខ្វះមិនបាន appeared first on Kampuchea Thmey Daily.

សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាង ហាមស្ត្រីមានគភ៌ប្រើប្រាស់
ការប្រើប្រាស់គ្រឿងសម្អាងត្រូវប្រុងប្រយ័ត្នព្រោះវាអាចប៉ះពាល់សុខភាព ជាពិសេសស្ត្រីមានគភ៌ ។ ដូច្នេះមិត្តនារីគប្បីជៀសវាងសារធាតុ ៥ យ៉ាងនេះមុនប្រើផលិតផលអ្វីមួយ ៖

១. ជាតិសំណ

ជាតិសំណភាគច្រើនប្រើ​​ក្នុង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ហើយ​​សារធាតុ​នេះអាចបំ​ពុលប៉ះ​ពាល់​ដល់​ការ​វិវត្តន៍ប្រព័ន្ធ​​សរសៃ​ប្រសាទកូនក្នុងផ្ទៃ ​។ យោងតាមការសិក្សាបានឲ្យដឹង​ថា វា​ជា​មូលហេតុ​មួយបង្ក​ឲ្យ​រលូតរាប់​លានករណី និង​បញ្ហាផ្សេងៗ​ដូចជា ​កើត​មក​មិន​គ្រប់ទម្ងន់ ឬ​​ខូច​រូប​រាង​ពី​កំណើតជាដើម ។

២. ជាតិទ្រីក្លូសាន

សារធាតុទ្រីក្លូសាន (Triclosan) រួម​ជាមួយ ទ្រីក្លូកាបែន (Triclocarban) មាន​នៅ​ក្នុង​ពពួក​សាប៊ូ​សម្លាប់​មេរោគ ថ្នាំ​ដុស​ធ្មេញ និង​ផលិត​ផល​ប្រឆាំង​បាក់តេរី​ជា​ច្រើន​ទៀត ។ សារធាតុ​គីមី​នេះ​អាច​ទៅ​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយយើង ​​ធ្វើឲ្យ​​កូនប្រឈម​​នឹងជំងឺ​ប្រព័ន្ធ​អង់ដូគ្រីន​ ក៏​ដូច​ជា​ភាព​មិន​ប្រក្រតី​ផ្លូវ​ចិត្ត និង​កើត​មក​មិន​គ្រប់ទម្ងន់ផងដែរ ។ ការ​សិក្សា​នៅ​ឆ្នាំ ​២០១០ ​បង្ហាញ​ថា ​ប៉ះពាល់​សារធាតុទ្រីក្លូសានមុន​ពេល​សម្រាលអាច​ប៉ះពាល់ដល់ការលូតលាស់របស់ទារក ។

៣. ប៉ារ៉ាបែន

ប៉ារ៉ាបែន (Parabens) ​ជា​សារធាតុ​គីមី​សម្រាប់​រក្សា​គុណភាពឲ្យ​បាន​យូរ និង​​ប្រើ​​ជា​ទូទៅ​ក្នុង​ផលិតផលគ្រឿងសម្អាង​ច្រើន​ជាង ​៩០ ភាគរយឯណោះ ។  លើសពីនេះប៉ារ៉ាបែនអាច​រំខាន​ដល់​ដំណើរ​ការ​ប្រព័ន្ធ​អង់ដូគ្រីន​ ​ធ្វើឲ្យ​​អ័រម៉ូនម៉ាក់ៗ​កំពុង​ពពោះគ្មានតុល្យ​ភាព ​ហើយប៉ះពាល់​ដល់​ការវិវត្តន៍​របស់ទារក​ក្នុង​ផ្ទៃ ។

៤. អាស៊ីដ Salicylic

​អាស៊ីដ Salicylic ត្រូវ​គេ​ចាត់​ទុក​ជា​សារធាតុ​អាច​បង្ក​ជំងឺ​មហារីក​ ។ ទោះ​បី​​សារធាតុ BHA តិច​ជាង ២ ភាគរយមាន​សុវត្ថិភាព​ក៏​ដោយ តែ​អ្នក​ជំនាញ​​​ណែ​នាំ​ឲ្យស្ត្រីកំពុង​ពពោះ​បកមកប្រើសារធាតុ AHA ជំនួស​វិញ ។

៥- សារធាតុ Retinol និង​ពពួក​សារធាតុ​ក្លាយ​ពី Retinol

សារធាតុ Retinol និង Retinyl palmitate ត្រូវគេ​ប្រើ​ច្រើន​ជាង​គេក្នុង​គ្រឿង​សម្អាង ព្រោះ​​មាន​ប្រសិទ្ធភាពបំបាត់​ស្នាម​ ​និង​ភាព​ជ្រីវ​ជ្រួញ ។ ក្រៅ​ពី​គុណ​ប្រយោជន៍​ ការ​ប្រើ​ប្រាស់សារធាតុ Retinol អាច​ធ្វើ ​កូន​ខូច​រូប​រាង​ពី​កំណើត​ និង​ពុល​ថ្លើម ​បើ​សិន​ប្រើ​វា​​​លើស​កំណត់​ ។

ក្រៅពីផលិតផលកែច្នៃ ម៉ាក់ៗគួរណាតែជ្រើសរើសរបស់ធម្មជាតិដូចជា ពន្លៃ រមៀត កាហ្វេ ប្រេងដូង មកប្រើប្រាស់វិញកក់ក្ដៅចិត្តជាង ថែមទាំងមិនបង្កហានិភ័យដល់ទារកជាទីទៀតផង ៕

ប្រែសម្រួល៖ វារី

ចុចអាន ៖ សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាងហាមស្ត្រីមានគភ៌ប្រើប្រាស់

The post សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាង ហាមស្ត្រីមានគភ៌ប្រើប្រាស់ appeared first on Kampuchea Thmey Daily.

សារធាតុគ្រោះថ្នាក់ ១១ យ៉ាង ក្នុងគ្រឿងសម្អាង ស្ត្រីមានផ្ទៃពោះគួរចៀសវាង
អំឡុងពេលពរពោះ អរម៉ូនម៉ាក់ៗមានការប្រែប្រួលជាច្រើន បណ្ដាលឲ្យមានធុំក្លិនខ្លួន ស្បែកស្រអាប់ មានសង្វារជាដើម។ បញ្ហាទាំងនេះហើយ ជាមូលហេតុ​ជំរុញ​ឲ្យ​មនុស្ស​ស្រី​ស្វែងរក​ផលិតផល​មក​ប្រើប្រាស់ ​ព្រោះខ្លាចបាត់សម្រស់។ ជួនកាលគាត់គិតថា ផលិតផល​គ្រឿងសម្អាង​នោះគេ​ប្រើ​ឬ​ធ្លាប់​ប្រើ​មក​យូរ​ហើយ​ មិន​ឃើញ​មាន​កើត​អី​ផង​ ទើប​គាត់​បន្តប្រើប្រាស់ រហូតដល់មានបញ្ហាទើបស្ដាយក្រោយ។

ខាងក្រោម​នេះ ​ជាសារធាតុគីមី​ក្នុង​គ្រឿងសម្អាង​មាន​គ្រោះថ្នាក់​បំផុត​ សម្រាប់​ស្ត្រី​មាន​គត៌៖

១. Formaldehyde: មាន​ក្នុង​ថ្នាំ​លាប​សក់ ថ្នាំលាបក្រចក

ការ​ប៉ះពាល់សារធាតុ Formaldehyde អំឡុង​ពេល​មាន​ផ្ទៃពោះ ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ពិការភាព ចាប់ពីការខូចទ្រង់ទ្រាយពីកំណើត រហូតដល់​ការ​រំលូត​កូន​ដោយ​ឯកឯង។

២. Retinol or Retin A: ពពួក​ថ្នាំ​លាប​និង​លេប​បាត់​មុន

ការ​ប្រើប្រាស់វីតាមីន A សំយោគ (retinoids) ដូចជា isotretinoin (Accutane) អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បណ្ដាល​ឱ្យ​មានផលប៉ះពាល់ជាច្រើនលើការវិវត្តរបស់អំប្រ៊ីយ៉ុង និងទារក រួមទាំង​ការ​រលូត​កូន ការ​សម្រាល​កូន​មិន​គ្រប់ខែ និងពិការភាពពីកំណើតផ្សេងៗ។

៣. Benzoyl peroxide & salicylic acids: គ្រីមលាបបាត់មុន

ម៉ាក់ៗ​អាចប្រើប្រាស់បានដោយសុវត្ថិភាពក្នុងកម្រិតតិចតួច តែគួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ឲ្យ​ច្បាស់​សិន​ចៀសវាង​ហានិភ័យ។

៤. Hydroquinone: ពពួក​ផលិតផល​ឲ្យស បាត់​ជាំ អាចម៍រុយ

មាន​ឥទ្ធិពល​លើ​សត្វ​រួម​មាន​ការ​សម្រាល​កូន​ខូច​ទ្រង់ទ្រាយ និង​ទាប​ជាង​ទម្ងន់​កំណើត​មធ្យម។

៥. Aluminum chloride: ផលិតផល​បំបាត់​ក្លិន ក្លិន​ខ្លួន ក្លិន​ក្លៀក

បណ្ដាលឲ្យមានការយឺតយ៉ាវនៃការលូតលាស់ ក៏ដូចជាពិការភាពនៃគ្រោងឆ្អឹងផងដែរ។ លើសពីនេះ​អត្រានៃការស្លាប់​របស់​ទារក និងទារកក្នុងផ្ទៃត្រូវបានកើនឡើងយ៉ាងខ្លាំង។

៦. Chemical sunscreen: ឡេការពារកំដៅថ្ងៃមួយចំនួយ

វាប៉ះពាល់ដល់អរម៉ូន ធ្វើឲ្យអរម៉ូនអ៊ីស្ត្រូសែនខ្សោយ ហើយអាចផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទម្ងន់កំណើតនៅក្នុងការសិក្សាពីមនុស្ស។

៧. Tetracycline: ថ្នាំ​អង់​ទីប្យូទិច

តេត្រាស៊ីគ្លីន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ឆ្អឹង និងធ្វើឱ្យធ្មេញ​របស់​ទារកប្រែពណ៌។ Tetracyclines មិនត្រូវ​បាន​ណែនាំឲ្យ​ប្រើ​បន្ទាប់​ពី​សប្តាហ៍ទី៥ នៃការមានផ្ទៃពោះនោះទេ។

៨. Fragrance: មាន​ក្នុងទឹកអប់ និងផលិតផលបាត់ក្លិន

រំខាន​ដល់​កម្រិត​អរម៉ូន ប៉ះពាល់ដល់ការមានកូន និងការកើនឡើងទឹកដោះម្តាយ នៅពេលអ្នក​មាន​ផ្ទៃពោះ។

៩. Paraben: ក្រោម​ទម្រង់​ជា methylparaben, propylparaben, butylparaben, and ethylparaben

វាអាច​មាន​ផល​វិបាក​សម្រាប់​ការ​លូតលាស់​ទម្ងន់​ជា​បន្តបន្ទាប់​របស់គត៌។

១១. Diazolidyn urea: មាន​ក្នុង Mascara

បណ្ដាល​ឲ្យ​កូន​មាន​ជំងឺមហារីក។ ដូច្នេះសូមអ្នកម្ដាយដែលកំពុងតែពពោះ គួរកុំប្រើសារធាតុទាំងនេះចូលទៅក្នុងខ្លួនអី។

ដើម្បី​ចៀសវាង​បញ្ហា​ប៉ះពាល់​ដល់​គតិ​ ម្ដាយ​គ្រប់រូប​គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ជំនាញ ឬ​ជ្រើសរើស​ផលិតផល​ធម្មជាតិ​មក​ប្រើប្រាស់​បន្តិចបន្តួច​ដូចជា ប្រេងដូង ឬ​ពន្លៃ​រមៀត​ជា​ដើម៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ

ចុចអាន៖រឿង ៥ យ៉ាង ស្រីៗកំពុងពពោះត្រូវយកចិត្តទុកដាក់ ការពារកុំឲ្យមានបញ្ហាសុខភាព

The post សារធាតុគ្រោះថ្នាក់ ១១ យ៉ាង ក្នុងគ្រឿងសម្អាង ស្ត្រីមានផ្ទៃពោះគួរចៀសវាង appeared first on Kampuchea Thmey Daily.

តារាប្រុសចិន ៥ រូប ធ្លាប់ធ្វើជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងសម្អាង
ក្នុងប្រទេសចិន មិនមែនឲ្យតែតារាស្រីៗទេ ទើបមាន​សិទ្ធធ្វើជា​ទូតសុឆន្ទៈ​ម៉ាកផលិតផល​សម្រស់​អន្តរជាតិទេ។ បុរសៗក៏កំពុងឈានទៅរកការចាប់អារម្មណ៍​ខ្លាំង ជាងពេលណាៗទាំងអស់ ហើយពួកគេមិនបានកំណត់គោលដៅ​លើដៃគូរបស់​ពួកគេ​នោះទេ។

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែតារាប្រុសទាំងនេះ​ មានអ្នកគាំទ្រជាមនុស្សស្រីយ៉ាងច្រើន ដែលធ្វើការដើម្បីទាញការលក់ឲ្យម៉ាកផលិតផលសម្រស់ទាំងនេះ និងបង្កើតការឃោសនាកាន់តែខ្លាំងនាបច្ចុប្បន្ននេះផងដែរ។

១ Xiao Zhan

លោកត្រូវបានគេស្គាល់ផងដែរថាជា Sean Xiao សិល្បករអាយុ ៣១ ឆ្នាំគឺជា​ទូត​សុឆន្ទៈ​ឲ្យ​ម៉ាកយីហោរបស់ប្រទេសចិន​​សម្រាប់គ្រឿងសម្អាង​និង​គ្រឿងក្រអូប Olay និង Estee Lauder អាស៊ីប៉ាស៊ីហ្វិក  ។

២ Wang Yibo

តារា​សម្ដែង និង​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូប​នេះ គឺ​ជា​ទូត​សុឆន្ទៈឲ្យ​ម៉ាក​យីហោ​របស់​ប្រទេស​ចិន​ សម្រាប់​ក្រុមហ៊ុន Shu Uemura និង Origins។

៣ Li Xian

តារាសម្ដែងប្រុសរូបនេះមាន​អាយុ ៣០ ឆ្នាំ ហើយ​លោក​ក៏​ជា​ទូត​សុឆន្ទៈ​ឲ្យ​ម៉ាកយីហោ​អាស៊ីប៉ាស៊ីហ្វិក​សម្រាប់ Estee Lauder (ផ្នែក​ថែរក្សា​ស្បែក ​និង​ការ​តុបតែង​មុខរបស់ស្រីៗ) ។

៤ Kris Wu

តារា​ចម្រៀង​និង​ជា​តារា​សម្ដែង​វ័យ ៣១ ឆ្នាំ​រូប​នេះ ​ជា​ទូត​សុឆន្ទៈឲ្យ​ម៉ាក Lancome Asia Pacific ដំបូង​គេ។

៥ Lay Zhang

តារា​ចម្រៀង​វ័យ ៣១ឆ្នាំ​រូប​នេះ​​ជា​​​ទូតសុឆ្ទៈឲ្យ​ម៉ាក​យីហោ​អាស៊ី​ប៉ាស៊ីហ្វិក​ដំបូង​គេ​របស់ M.A.C. ពីមុនលោក​ជាទូតសុឆន្ទៈរបស់ប្រទេសចិនប៉ុណ្ណោះ។

ទោះយ៉ាងណា នេះ​តារា​ចិន​ប្រុសៗដែលបានរៀបរ៉ាប់ខាងលើនេះ ​គឺសុទ្ធតែ​ធ្លាប់​បង្ហាញ​វត្តមាន​ឲ្យ​ទូត​សុឆន្ទៈ​ល្បីៗ​ និង​ថែម​ទាំង​ល្បីល្បាញ​ជាង​តារាស្រីៗ​ទៅ​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba ត្រៀមថតរឿងថ្មី ជាមួយបុរសសង្ហាជាងគេលើពិភពលោក

ចុចអាន៖តារាសម្ដែងចិន ១០ រូប គេចាត់ទុកជាស្រីស្អាតប្រចាំប្រទេស

The post តារាប្រុសចិន ៥ រូប ធ្លាប់ធ្វើជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងសម្អាង appeared first on Kampuchea Thmey Daily.

អត្ថប្រយោជន៍មាស 24K ទាំង ១៩ ចំណុច មាននៅក្នុងម្ហូបអាហារ និងគ្រឿងសម្អាង
24K ជាមាសមានតម្លៃថ្លៃបំផុត ដោយសារតែភាពសុទ្ធរបស់វា ធ្វើឡើងពីមាស សុទ្ធ៩៩ភាគរយ និងប្រាក់តែ១ភាគរយតែប៉ុណ្ណោះ។ គ្នាយើង​ខ្លះ​ប្រាកដជា​ឆ្ងល់ហើយថា ​មាស​ដែល​ធ្លាប់​តែ​ជា​គ្រឿងអលង្ការ​ បែរជាគេយកមកធ្វើជាម្ហូប​ និង​គ្រឿងសម្អាង​សម្រាប់​លាបមុខ​ទៅ​វិញ ​នោះ​ពិត​ជា​ផ្ដល់ប្រសិទ្ធិភាពពិតៗដែរឬយ៉ាងណា ។

ខាងក្រោមនេះជាអត្ថប្រយោជន៍​ទាំង១៩ ដែលយើងនឹងទទួលបានពីមាស 24K៖

១. កាត់​បន្ថយ​ជំងឺ​ទូទៅ និង​រលាក​សន្លាក់

២. ការពារ​ការ​កើត​មុន ប្រឆាំង​នឹង​ការ​រលាក សម្រាប់​ស្បែក​មុខ​គ្រប់​ប្រភេទ​តែ​ហាម​ប្រើ​លើមុន

៣. កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ

៤. កាត់បន្ថយ​ការបំផ្លាញពី​កម្ដៅ​ព្រះអាទិត្យ

៥. ជួយឲ្យ​ស្បែក​សមួយកម្រិត

៦. គ្រប់គ្រង​ពណ៌​ស្បែក​ឲ្យ​ម៉ត់ថ្លា

៧. ធ្វើឲ្យ​ស្បែកទន់ម៉ត់រលោង

៨. កម្ចាត់​រ៉ាឌីកាលើសេរីមិនល្អនៅលើស្បែក

៩. ការពារស្បែកពីភាពចាស់ជរាគឺធ្វើឲ្យមុខក្មេងភ្លាមៗបន្ទាប់ពីប្រើប្រាស់

១០. ពន្យឺតភាពថយចុះនៃខូឡាជែន

១១. ផ្ដល់នូវពន្លឺស្បែកភ្លឺដូចមាស

១២. ជំរុញភាពរឹងមាំនៃស្បែក

១៣. ធ្វើឲ្យស្បែកមានសភាពយឺត និងតឹងណែន

១៤. ជួយឲ្យស្បែកមិនយារធ្លាក់

១៥. ជំរុញការលូតលាស់កោសិកាថ្មី

១៦. ជាឡេការពារកម្ដៅថ្ងៃពីធម្មជាតិ

១៧. ជួយបង្កើនទឹករងៃ

១៨. កាត់បន្ថយស្លាកស្នាម និងស្នាមអុជខ្មៅនៅលើស្បែក

១៩. ជួសជុលកោសិកាស្បែកដែលខូច

អាស្រ័យលើអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់របស់មាស24Kទើបបច្ចុប្បន្នគ្រឿងសម្អាងថ្លៃៗនិងភោជនីយដ្ឋានលំដាប់ៗគេនិយមប្រើប្រាស់វាមកធ្វើជាផ្នែកមួយនៃគ្រឿងផ្សំ ជាពិសេសមាសនេះក៏ជួយលើកសម្រស់ម្ហូបអាហារទាំងនោះឲ្យមើលទៅទំនងនិងមានតម្លៃថ្លៃ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ជាស្ត្រីសម័យទំនើប គួរមានវត្ថុ ៥ នេះក្នុងកាបូប ដើម្បីជួយឲ្យមានទំនុកចិត្ត ពេលចេញក្រៅ

ចុចអាន៖ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

The post អត្ថប្រយោជន៍មាស 24K ទាំង ១៩ ចំណុច មាននៅក្នុងម្ហូបអាហារ និងគ្រឿងសម្អាង appeared first on Kampuchea Thmey Daily.

បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ
ការជ្រើសរើសផលិតផលយកមកប្រើប្រាស់នៅលើស្បែក ត្រូវតែជាការជ្រើសរើសដ៏ម៉ត់ចត់បំផុត អ្នកគប្បីពិនិត្យទាំងការវេចខ្ចប់ ប្រភព ជាពិសេសគ្រឿងផ្សំដែលមាននៅលើសំបក ឬប្រអប់ជាដើម។ ពេលខ្លះមិនមែនឲ្យតែប្រតិកម្មសុទ្ធតែជារបស់មិនល្អនោះទេ ប្រហែលមកពីយើងប្រើមិនត្រូវ ឬប្រហែសលាយគ្រឿងផ្សំទាំងនេះចូលគ្នាក៏មិនដឹង៖

១. Retinoid ឬ Retinol និង Alpha Hydroxy Acid ឬ AHAs

គ្រឿងផ្សំទាំងនេះមានតួនាទីពន្លឿនការផ្លាស់ប្តូរកោសិកាស្បែក និងបង្កើនការផលិតកូឡាជែនឲ្យស្បែកភ្លឺថ្លា គ្មានភាពជ្រីវជ្រួញ អញ្ជឹងបើប្រើលើសកំណត់គឺមិនល្អនោះទេ ព្រោះវាអាចធ្វើឲ្យស្បែកស្ដើង ងាយប្រតិកម្ម ឬឡើងរោល។

២. Retinoid ឬ Retinol និង Benzoyl Peroxide

សារធាតុ Retinoids ត្រូវបានគេស្គាល់ថា ជាសារធាតុប្រឆាំងភាពចាស់ ប៉ុន្តែវាក៏ជាកម្លាំងដ៏ខ្លាំងក្លាមួយក្នុងការបំបាត់មុនផងដែរ ដោយសារពួកវាជួយជម្រុះស្បែកដើម្បីការពាររន្ធញើសដែលជាប់។ Benzoyl peroxide អាចធ្វើឱ្យអសកម្មនៃម៉ូលេគុល retinoid។

៣. Retinoid ឬ Retinol និង វីតាមីន C

វីតាមីន C មានប្រសិទ្ធភាពបំផុតនៅក្នុងបរិស្ថាន pH ដែលមានជាតិអាស៊ីត។ Retinol ដំណើរការក្នុង pH ខ្ពស់ (អាល់កាឡាំងកាន់តែច្រើន) ។ បើ​ប្រើ​វា​ជាមួយ​គ្នា វាគ្មានប្រសិទ្ធិភាពទេ អាចនឹងរោលមុខទៀតផង។ អ្នកគួរប្រើ Retinol នៅពេលយប់ ហើយវីតាមីន C នៅពេលថ្ងៃ។

៤.  Retinoid ឬ Retinol និង Salicylic Acid

ដោយសារតែគ្រឿងផ្សំទាំងពីរអាចធ្វើឲ្យស្បែកស្ងួត និងប្រឆាំងការកើតមុនដូចគ្នា បើលាយគ្នាក្នុងពេលតែមួយស្បែកប្រាកដជារលាកជាមិនខានឡើយ។ អ្នកអាចប្ដូរមកប្រើ Retinoid ឬ Retinol ពេលយប់ និង Salicylic Acidពេលថ្ងៃវីញ។

៥. សាប៊ូលាងមុខ និង វីតាមីន C

មិនមែនហ្វូមលាងមុខទេណា សាប៊ូនេះគឺសំដៅទៅលើសាប៊ូដែលផលិតពីសូលុយស្យុងអាល់កាឡាំងខ្លាំងដូចជា សូដ្យូមអ៊ីដ្រុកស៊ីត ខ្លាញ់ធម្មជាតិ និងប្រេង។ ការប្រើសាប៊ូដែលមានជាតិអាស៊ីតខ្ពស់ដែលមាន pH ខ្ពស់នឹងកាត់បន្ថយសមត្ថភាពស្រូបយកវីតាមីន C របស់ស្បែក។

៦. ផលិតផលពីរដែលមាននាទីដូចគ្នា

មុននឹងប្រើប្រាស់សូមពិនិត្យមើលគ្រឿងផ្សំឲ្យច្បាស់ បើអ្នកប្រើប្រាស់ផលិតផលពីរមានសកម្មភាពដូចគ្នា មុខរបស់អ្នកប្រហែលទទួលយកមិនបាននាំឲ្យមានការរលាក និងស្ដើង។

ដូច្នេះហើយ បើអ្នកប្រើប្រាស់ផលិតផលមិនឃើញប្រសិទ្ធិភាព ឬរោលរលាកប្រហែលមកពីអ្នកលាយគ្រឿងទាំងលើនេះចូលគ្នាដោយមិនបានដឹងជាមុនហើយ សូមពិភាក្សាជាមួយពេទ្យសើស្បែក ពេលមានបញ្ហាកើតឡើង ជៀសវាងប្រឹក្សានឹងអ្នកលក់គ្រឿងសម្អាងគ្មានជំនាញច្បាស់លាស់៕

ប្រែសម្រួល៖ វារី

ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ

ចុចអាន៖គ្រឿងសម្អាង និងទឹកអប់មានអាយុកាលផុតកំណត់ ប្រើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់

The post បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ appeared first on Kampuchea Thmey Daily.