KPT+
បើមិនចង់ខូចមុខ កុំប្រើគ្រឿងសម្អាងដែលផ្ទុកគ្រឿងផ្សំ ៦ នេះ ជាមួយគ្នាឲ្យសោះ
ការជ្រើសរើសផលិតផលយកមកប្រើប្រាស់នៅលើស្បែក ត្រូវតែជាការជ្រើសរើសដ៏ម៉ត់ចត់បំផុត អ្នកគប្បីពិនិត្យទាំងការវេចខ្ចប់ ប្រភព ជាពិសេសគ្រឿងផ្សំដែលមាននៅលើសំបក ឬប្រអប់ជាដើម។ ពេលខ្លះមិនមែនឲ្យតែប្រតិកម្មសុទ្ធតែជារបស់មិនល្អនោះទេ ប្រហែលមកពីយើងប្រើមិនត្រូវ ឬប្រហែសលាយគ្រឿងផ្សំទាំងនេះចូលគ្នាក៏មិនដឹង៖
១. Retinoid ឬ Retinol និង Alpha Hydroxy Acid ឬ AHAs

គ្រឿងផ្សំទាំងនេះមានតួនាទីពន្លឿនការផ្លាស់ប្តូរកោសិកាស្បែក និងបង្កើនការផលិតកូឡាជែនឲ្យស្បែកភ្លឺថ្លា គ្មានភាពជ្រីវជ្រួញ អញ្ជឹងបើប្រើលើសកំណត់គឺមិនល្អនោះទេ ព្រោះវាអាចធ្វើឲ្យស្បែកស្ដើង ងាយប្រតិកម្ម ឬឡើងរោល។
២. Retinoid ឬ Retinol និង Benzoyl Peroxide
សារធាតុ Retinoids ត្រូវបានគេស្គាល់ថា ជាសារធាតុប្រឆាំងភាពចាស់ ប៉ុន្តែវាក៏ជាកម្លាំងដ៏ខ្លាំងក្លាមួយក្នុងការបំបាត់មុនផងដែរ ដោយសារពួកវាជួយជម្រុះស្បែកដើម្បីការពាររន្ធញើសដែលជាប់។ Benzoyl peroxide អាចធ្វើឱ្យអសកម្មនៃម៉ូលេគុល retinoid។
៣. Retinoid ឬ Retinol និង វីតាមីន C
វីតាមីន C មានប្រសិទ្ធភាពបំផុតនៅក្នុងបរិស្ថាន pH ដែលមានជាតិអាស៊ីត។ Retinol ដំណើរការក្នុង pH ខ្ពស់ (អាល់កាឡាំងកាន់តែច្រើន) ។ បើប្រើវាជាមួយគ្នា វាគ្មានប្រសិទ្ធិភាពទេ អាចនឹងរោលមុខទៀតផង។ អ្នកគួរប្រើ Retinol នៅពេលយប់ ហើយវីតាមីន C នៅពេលថ្ងៃ។
៤. Retinoid ឬ Retinol និង Salicylic Acid

ដោយសារតែគ្រឿងផ្សំទាំងពីរអាចធ្វើឲ្យស្បែកស្ងួត និងប្រឆាំងការកើតមុនដូចគ្នា បើលាយគ្នាក្នុងពេលតែមួយស្បែកប្រាកដជារលាកជាមិនខានឡើយ។ អ្នកអាចប្ដូរមកប្រើ Retinoid ឬ Retinol ពេលយប់ និង Salicylic Acidពេលថ្ងៃវីញ។
៥. សាប៊ូលាងមុខ និង វីតាមីន C
មិនមែនហ្វូមលាងមុខទេណា សាប៊ូនេះគឺសំដៅទៅលើសាប៊ូដែលផលិតពីសូលុយស្យុងអាល់កាឡាំងខ្លាំងដូចជា សូដ្យូមអ៊ីដ្រុកស៊ីត ខ្លាញ់ធម្មជាតិ និងប្រេង។ ការប្រើសាប៊ូដែលមានជាតិអាស៊ីតខ្ពស់ដែលមាន pH ខ្ពស់នឹងកាត់បន្ថយសមត្ថភាពស្រូបយកវីតាមីន C របស់ស្បែក។
៦. ផលិតផលពីរដែលមាននាទីដូចគ្នា

មុននឹងប្រើប្រាស់សូមពិនិត្យមើលគ្រឿងផ្សំឲ្យច្បាស់ បើអ្នកប្រើប្រាស់ផលិតផលពីរមានសកម្មភាពដូចគ្នា មុខរបស់អ្នកប្រហែលទទួលយកមិនបាននាំឲ្យមានការរលាក និងស្ដើង។
ដូច្នេះហើយ បើអ្នកប្រើប្រាស់ផលិតផលមិនឃើញប្រសិទ្ធិភាព ឬរោលរលាកប្រហែលមកពីអ្នកលាយគ្រឿងទាំងលើនេះចូលគ្នាដោយមិនបានដឹងជាមុនហើយ សូមពិភាក្សាជាមួយពេទ្យសើស្បែក ពេលមានបញ្ហាកើតឡើង ជៀសវាងប្រឹក្សានឹងអ្នកលក់គ្រឿងសម្អាងគ្មានជំនាញច្បាស់លាស់៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
ចុចអាន៖គ្រឿងសម្អាង និងទឹកអប់មានអាយុកាលផុតកំណត់ ប្រើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


