ជីវិតកម្សាន្ដ
តម្លៃកាបូបស្ពាយប្រចាំថ្ងៃ ៤ ប្រភេទ ជាសំណព្វចិត្តបុគ្គលល្បីលំដាប់ពិភពលោក
សម្ភារៈប្រើប្រាស់របស់តារាល្បីលំដាប់ពិភពលោកដូចជាកាបូប ស្បែកជើង គ្រឿងសម្អាងតែងមានមហាជនចាំសង្កេតមើលដើម្បីប្រើតាមព្រោះភាពជឿជាក់ទៅលើនិមិត្តរូបរបស់ពួកគេ ។ មកដឹងពីកាបូប ៤ ប្រភេទដែលតារាល្បីប្រើមិនមែនជាការឧបត្ថម្ភ ៖
១. កាបូបស្បែកធំ The Row
អ្នកប្រមាញ់រូបថតឧស្សាហ៍ឃើញតារាម៉ូដែលលំដាប់ពិភពលោក Kendall Jenner ស្ពាយកាបូបស្បែកពណ៌ខ្មៅរបស់ The Row ណាស់ ។ កាបូបនេះមានម៉ូដសាមញ្ញតែមិនហួសសម័យសក្តិសមជាមួយសំលៀកបំពាក់ប្រចាំថ្ងៃនិងទូលាយងាយស្រួលប្រើប្រាស់ ចំណែកតម្លៃវិញគឺ ១,៧៩០ ដុល្លារ ។


២. កាបូបម៉ាក Chanel
តារាម៉ូដែលលំដាប់ពិភពលោក Emily Ratajkowski ជានារីម្នាក់ក្នុងចំណោមនារីរាប់ម៉ឺននាក់ដែលស្រលាញ់ពេញចិត្តកាបូប Chanel ខាងក្រោមព្រោះវាងាយស្រួលប្រើហើយសាកសមស្ពាយគ្រប់កាលៈទេសៈ ។ កាបូប Chanel ម៉ូដនេះដែរមានតម្លៃ ១០,២០០ ដុល្លារ ហើយអ្នកលេងកាបូបភាគច្រើនមិនសូវមើលរំលងវាប៉ុន្មាននោះទេ ។


៣. កាបូបស្ពាយ YSL
Hailey Bieber ភរិយាតារាចម្រៀង Justin Bieber ចូលចិត្តស្ពាយកាបូបម៉ាក Yves Saint Laurent តម្លៃ ២,៥០០ ដុល្លារដោយសារភាពស៊ីវិល័យរបស់កាបូប ថែមទាំងស្រាលងាយដាក់របស់របរប្រើប្រាស់ទៀតផង ។


៤. កាបូបយួរម៉ាក Polene Paris
វាមានទំហំតូចប៉ុន្តែទាន់សម័យនិងថ្លៃថ្នូរ ហើយគេឃើញព្រះនាង Kate Middleton មហេសីព្រះអង្គម្ចាស់ William សព្វព្រះរាជហឫទ័យនឹងវាណាស់ ចំណែកតម្លៃវិញមិនថ្លៃខ្លាំងទេត្រឹមតែ ៤២០ ដុល្លារប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ ហេតុផល ៦ យ៉ាង យើងមិនគួរទិញកាបូបក្លែងក្លាយ ឬ Top Grade
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


