KPT+
មុនសម្រេចផឹកខូឡាជែនជួយសាច់ស្អាត ត្រូវដឹងពីផលប៉ះពាល់ ៦ យ៉ាងសិន
ខូឡាជែន (Collagen) គឺជាប្រូតេអ៊ីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពរឹងមាំ និងរចនាសម្ព័ន្ធនៃជាលិកាផ្សេងៗក្នុងរាងកាយ រួមទាំងស្បែក ឆ្អឹង សាច់ដុំ និងសរសៃពួរ ។ នៅពេលដែលយើងកាន់តែចាស់ ការផលិតខូឡាជែនធម្មជាតិរបស់យើងថយចុះ ដែលនាំឲ្យមានសញ្ញានៃភាពចាស់ដូចជាស្នាមជ្រួញ ស្បែកយារធ្លាក់ និងភាពរឹងនៃសន្លាក់។ ការបន្ថែមខូឡាជែនអាចជួយបំពេញបន្ថែមនូវខូឡាជែនដែលបាត់បង់ និងជួយដល់សុខភាពទូទៅតាមវិធីជាច្រើន។ វាអាចជំរុញភាពយឺតនៃស្បែក និងជាតិទឹក កាត់បន្ថយភាពជ្រីវជ្រួញ និងលើកកម្ពស់ស្បែកក្មេងជាងវ័យ។
ទោះបីជាវាអាចមានគុណសម្បត្តិផ្សេងៗក៏ដោយ ជារឿងសំខាន់ដែលត្រូវដឹងថា ខូឡាជែនអាចមានគុណវិបត្តិលាក់បាំង។ ទាំងនេះគឺជាផលប៉ះពាល់ទាំង ៦ ពី ពីអាហារថែរសម្រស់ដែលត្រូវបានណែនាំសម្រាប់ជំនួយដល់សក់ និងក្រចកដែលមានសុខភាពល្អ។

១ ហានិភ័យនៃគ្រួសក្នុងតម្រងនោម
គុណវិបត្តិដ៏មានសក្តានុពលមួយនៃខូឡាជេន គឺការផ្សារភ្ជាប់ជាមួយនឹងគ្រួសក្នុងតម្រងនោម។ ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Advances of Urology បានបង្ហាញថា ការទទួលទានច្រើនហួសកម្រិតនៃប្រភេទកូឡាជែន ជាពិសេសសារធាតុដែលបានមកពីប្រភពសត្វ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោម។ វាកើតឡើងដោយសារតែកម្រិតខ្ពស់នៃ oxalate និងកាល់ស្យូមដែលមាននៅក្នុងអាហារបំប៉នទាមងនោះ មួយចំនួនដែលអាចរួមចំណែកដល់ការបង្កើតថ្មនៅក្នុងតម្រងនោម។
២ បញ្ហារំលាយអាហារ
ក្នុងពេលដែលយើងមានបំណងលើកកម្ពស់ភាពស្រស់ស្អាតពីខាងក្នុង ខូឡាជេនអាចមានឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធរំលាយអាហារ។ បុគ្គលមួយចំនួនបានរាយការណ៍ថា ជួបប្រទះភាពមិនស្រួលក្នុងការរំលាយអាហារដូចជាហើមពោះ មានអាស៊ីត និងរាគ បន្ទាប់ពីទទួលទានខូឡាជេន។ រោគសញ្ញាទាំងនេះអាចកើតមានជាពិសេសចំពោះអ្នកដែលមានក្រពះមិនងាយរំលាយ ឬមានបញ្ហាក្រពះពោះវៀន។
៣ ការប្រមូលផ្តុំជាតិកាល់ស្យូមច្រើនពេក
ខូឡាជេនច្រើនតែមានជាតិកាល់ស្យូមខ្ពស់ ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់សុខភាពឆ្អឹង។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិកាល់ស្យូមច្រើនហួសប្រមាណពីអាហារបំប៉នអាចនាំឲ្យកើតជំអឺ hypercalcemia ដែលជាស្ថានភាពដែលកំណត់ដោយការកើនឡើងកម្រិតកាល់ស្យូមក្នុងឈាម។ រោគសញ្ញានៃ hypercalcemia រួមមាន ចង្អោរ ក្អួត ខ្សោយ និងភាពច្របូកច្របល់ វាក៏អាចប៉ះពាល់ដល់សុខភាពបេះដូងក្នុងរយៈពេលយូរផងដែរ។ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការទទួលទានជាតិកាល់ស្យូមរបស់អ្នក និងពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលបន្ថែមកូឡាជែន។
៤ ឈឺក្បាលនិងវិលមុខ
ក្នុងករណីខ្លះ ខូឡាជេនអាចបណ្តាលឲ្យឈឺក្បាល និងវិលមុខ ជាពិសេសនៅពេលទទួលទានក្នុងកម្រិតខ្ពស់ ឬដោយបុគ្គលដែលងាយនឹងសារធាតុផ្សំមួយចំនួន។ រោគសញ្ញាទាំងនេះអាចជាលទ្ធផលនៃការឆ្លើយតបរបស់រាងកាយចំពោះថ្នាំគ្រាប់ ឬអន្តរកម្មជាមួយថ្នាំដទៃទៀត។ ប្រសិនបើអ្នកជួបប្រទះការឈឺក្បាលរ៉ាំរ៉ៃ ឬវិលមុខបន្ទាប់ពីចាប់ផ្តើមផឹកកូឡាជែន វាចាំបាច់ក្នុងការស្វែងរកការណែនាំពីគ្រូពេទ្យជាបន្ទាន់។
៥ ប្រតិកម្មអាឡ័កស៊ី
ទោះបីជាកម្រក៏ដោយ ខូឡាជេនអាចបង្ហាញប្រតិកម្មអាឡ័កស៊ីចំពោះបុគ្គលដែលងាយរងគ្រោះ។ រោគសញ្ញានៃប្រតិកម្មអាឡ័កស៊ីអាចរួមមាន រមាស់ ហើម កន្ទួល ពិបាកដកដង្ហើម ។ វាមានសារៈសំខាន់ណាស់ក្នុងការអានស្លាកផលិតផលដោយប្រុងប្រយ័ត្ន និងពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកបានដឹងពីអាឡ័កស៊ី ឬប្រវត្តិនៃប្រតិកម្មអាឡ័កស៊ី មុនពេលចាប់ផ្តើមផឹកកូឡាជែន។
៦ ហានិភ័យនៃភាពមិនធម្មតានៃថ្លើម
មានរបាយការណ៍នៃការបន្ថែមកូឡាជែនដែលនាំឲ្យមានភាពខុសប្រក្រតីនៃថ្លើមចំពោះបុគ្គលមួយចំនួន។ ភាពមិនប្រក្រតីទាំងនេះអាចបង្ហាញជាការកើនឡើងនៃអង់ស៊ីមថ្លើម ឬការខូចខាតថ្លើម ទោះបីជាយន្តការពិតប្រាកដនៅតែមិនច្បាស់លាស់ក៏ដោយ។ ប្រសិនបើអ្នកណាម្នាក់ជួបប្រទះនូវរោគសញ្ញាដែលមិនអាចពន្យល់បាន ដូចជាឈឺពោះ ជំអឺខាន់លឿង ឬទឹកនោមមានពណ៌ពេលកំពុងលេបថ្នាំគ្រាប់កូឡាជែន វាប្រហែលជាដល់ពេលដែលត្រូវទៅពិនិត្យដោយវេជ្ជបណ្ឌិតយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


