សុខភាព
រឿង ៥ យ៉ាង ស្រីៗកំពុងពពោះត្រូវយកចិត្តទុកដាក់ ការពារកុំឲ្យមានបញ្ហាសុខភាព
ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗប្រាប់ឲ្យធ្វើនេះ ឬហាមមិនឱ្យធ្វើនោះដែលធ្វើឲ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុសដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាពមិនស្រួលខ្លួន ឬបញ្ហាពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុសសាមញ្ញអ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង?

១. រំលងពេលញុំាអាហារ
ត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬញុំាមិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំាអាហារអាចធ្វើឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដក្រពះជាដើម។
លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗមិនគួររំលងពេលញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។
២. ញុំាសម្រាប់ពីរនាក់
ជាការពិតដែលម៉ាក់ៗមានអាអូននៅក្នុងផ្ទៃមែន តែម៉ាក់ៗមិនចាំបាច់ញុំាអាហារសម្រាប់មនុស្សពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់លើសគីឡូដែលនឹងបង្កហានិភ័យសុខភាពដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺទឹកនោមផ្អែមពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។
ជាងនេះទៅទៀត ទារកដែលកើតពីម្តាយធាត់លើសគីឡូ មានទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាសទី ២ និងត្រូវការកាឡូរីបន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។
៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ
ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាកធ្វើចលនា តែមិនមានន័យថាម៉ាក់ៗមិនអាចហាត់ប្រាណបានទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ដូចជា ការរត់ ការឈរជើងមួយ ការលើកដុំដែកធ្ងន់ៗ ឬត្រូវប្រើកម្លាំងខ្លាំងជាដើម។
លំហាត់ប្រាណស្រាលៗដូចជាការដើរ និងការពត់ពែនខ្លួនជាដើមជួយឱ្យម៉ាក់ៗមានសុខភាពល្អ ជំរុញចលនាឈាមរត់ កាត់បន្ថយស្រ្តេស និងជួយឱ្យរាងកាយម៉ាក់ៗធន់នឹងភាពលំបាកនៅពេលសម្រាល។
៤. មិនចាប់អារម្មណ៍ថែសុខភាពផ្លូវចិត្ត
ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលពពោះធ្វើឱ្យម៉ាក់ៗស្រ្តេស បូកផ្សំនឹងការពិបាកក្នុងខ្លួនដូចជា ពិបាកគេង អង្គុយ ដើរ រមួលក្រពើជាដើម ឬការប្រែប្រួលរូបរាងកាន់តែធ្វើឱ្យម៉ាក់ៗមានអារម្មណ៍មិនល្អ។ ភាពតានតឹងទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺបាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកូនក្នុងផ្ទៃ។
ដូច្នេះ ម៉ាក់ៗគួរកាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី ដើរលំហែ ហាត់ប្រាណ ដកដង្ហើមវែងៗ មើលរឿងកប្លែង ធ្វើចិត្តឱ្យសប្បាយៗ ឬគិតពីរឿងល្អៗជាដើម។

៥. គេងមិនបានគ្រប់គ្រាន់
ការគេងមិនសូវបានពេលយប់ដោយសារត្រូវក្រោកនោមញឹកញាប់ ឬដោយសារពោះកាន់តែធំជាហេតុចម្បងបង្កឱ្យម៉ាក់ៗឆាប់អស់កម្លាំង ឬមិនសូវមានកម្លាំង។ ទោះជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ម៉ាក់ៗត្រូវប្រាកដថា គេងបាន៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយបើម៉ាក់ៗគេងបានតិចនៅពេលយប់ ម៉ាក់ៗអាចគេងថ្ងៃបន្ថែម ១ ម៉ោងទៅ ២ ម៉ោង។
ការគេងមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះអាចបង្កឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើង (បង្កឱ្យម៉ាក់ៗពពោះលើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម) ដែលអាចបណ្តាលឱ្យសម្រាលមិនគ្រប់ខែ។
ក្រៅពីកំហុសដូចខាងលើ ម៉ាក់ៗពពោះក៏គួរចៀសវាងការជក់បារី ញុំាគ្រឿងស្រវឹង កាត់បន្ថយជាតិកាហ្វេអ៊ីន អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


