KPT+
គ្រឿងសម្អាង និងទឹកអប់មានអាយុកាលផុតកំណត់ ប្រើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់
អាយុកាលគ្រឿងសម្អាង និងទឹកអប់ មិនមែនមាននៅក្នុងប្រអប់ ឬ ដប ដែលគេហៅថា ការផុតកំណត់នោះទេ។ ក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអាយុកាលផលិតផល បន្ទាប់ពីបើកប្រើថ្ងៃដំបូង៖
១.ផលិតផលថែស្បែក
ផលិតផលទាំងនេះមានដូចជា៖ ហ្វូម គ្រីម ឡេការពារកម្ដៅថ្ងៃ សេរ៉ូម ម្សៅទ្រនាប់ជាដើម។ ភាគច្រើនមានអាយុកាល ១ឆ្នាំ ខ្លះឈានដល់ ២ឆ្នាំ។

២.ក្រែម
សម្រាប់ប្រភេទក្រែមលាបមាត់ ដែលគ្មានពណ៌ផុតកំណត់ក្រោយបើកបាន ១ឆ្នាំ ប៉ុន្តែបើវាផ្ទុកគ្រឿងផ្សំធម្មជាតិអាចនៅបានត្រឹមតែ ៦ខែតែប៉ុណ្ណោះ។ រីឯក្រែមប្រភេទមានពណ៌ និងក្រែមទឹកអាចនៅបាន ១ឆ្នាំដូចគ្នា។
៣.ម៉ាស្ការ៉ា និងទៀនគូភ្នែក
របស់ទាំងនេះ មិនអាចនៅល្អបាន ១ឆ្នាំទេ អ្នកត្រូវប្ដូរវារៀងរាល់ ៣ខែម្ដង។
៤.កូល័រថ្ពាល់ កូល័រភ្នែក
ពពួកនេះអាចប្រើបានយូរដល់ទៅ ៣ឆ្នាំទើបខូច។ ក្រៅពីសាច់ម្សៅហ៊ុយ វានឹងខូចក្នុងរយៈពេល ១ឆ្នាំតែប៉ុណ្ណោះ។
៥.ទឹកអប់
អាយុកាលវាអាចនឹងមានទៅតាមប្រភេទទឹកអប់ដែរ មានពី ១ឆ្នាំ ដល់ ៥ឆ្នាំ។ ជាទូទៅទោះបីផុតកំណត់មែន ប៉ុន្តែយើងនៅតែអាចបាញ់វាបានដដែល គ្រាន់តែគុណភាពត្រូវបានអន់ថយ។

ផលប៉ះពាល់នៃការប្រើប្រាស់របស់ដែលខូច
ការដែលប្រើប្រាស់ផលិតផលហួសកំណត់ ជាពិសេសរបស់ប្រើប្រាស់លើស្បែកមុខ មាត់ នឹងធ្វើឲ្យស្បែកអ្នកមានបញ្ហាដូចជា កន្ទួលរមាស់ ហើម ក្រហម ឈានដល់ជំងឺស្បែកធ្ងន់ធ្ងរ។ ប៉ុន្តែក្នុងករណីផលិតផលនោះ ជារបស់ល្អខ្លាំង វាគ្រាន់តែបាត់បង់គុណភាព ហើយមិនផ្ដល់ផល់ប៉ះពាល់អីទេ៕
អត្ថបទ៖ វារី
ចុចអាន៖របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


