KPT+
សារធាតុបង្កគ្រោះថ្នាក់ ៧ ប្រភេទ ច្រើនមាននៅក្នុងគ្រឿងសម្អាងសព្វថ្ងៃ
នាបច្ចុបន្បន្ននេះលំហូរនៃការនាំចូលផលិតផលគ្រឿងសម្អាងចូលមកក្នុងប្រទេសនៅអាស៉ី មានទាំងស្របច្បាប់និងខុសច្បាប់ បើទោះមានសារធាតុខ្លះត្រូវបានប្រទេសអភិវឌ្ឍហាមឃាត់យ៉ាងតឹងរ៉ឹងក្ដី ប៉ុន្តែវត្តមានពួកវានៅតែមានលក់លើទីផ្សារសេរីដដែល។
ដ្បិតថាយ៉ាងនេះក្ដី ក្នុងនាមជាអ្នកប្រើប្រាស់មួយរូប អ្នកគម្បីមានការយល់ដឹងពីផលិតផលដែលកំពុងប្រើប្រាស់ដើម្បីចៀសឲ្យឆ្ងាយពីគ្រឿងផ្សំដែលជាសារធាតុគីមីក្នុងផលិតផល។ សូមកុំប្រើគ្រឿងសម្អាង ឬផលិតផលណាដែលគ្មានរាយធាតុផ្សំច្បាស់លាស់ និងគ្មានស្តង់ដារផលិតត្រឹមត្រូវ ទោះមានតម្លៃធូរថ្លៃ តែសុខភាពអ្នកសំខាន់ជាង។
១ បារត (Mercury)
សារធាតុនេះច្រើនមាននៅក្នុងផលិតផលដែលធ្វើឲ្យស្បែកស សាប៊ូដុំ និងគ្រឿងតុបតែងភ្នែកដូចជាម៉ាស្ការ៉ា គឺដើម្បីរក្សាទុកផលិតផលឲ្យបានយូរ។ ប្រសិនបើរាងកាយអ្នកមានជាតិបារតក្នុងខ្លួនច្រើន វាអាចប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែក ឬខូចក្រលៀនដោយមិនដឹងខ្លួន ហើយក៏អាចជ្រាបចូលសសៃឈាមតូចៗនៃស្បែក ដែលយូរទៅនឹងបង្កទៅជាអាការស្ពឹក ឬរំញោចនៃស្បែក។ ចំពោះស្រ្តីមានផ្ទៃពោះ បារតអាចបង្អាក់ដំណើរការលូតលាស់ខួរក្បាលរបស់ទារកបាន។ ជាពិសេស
២ BHT (butylated hydroxytoluene)
ជាសារធាតុដែលធ្វើឲ្យផលិតផលទុកបានយូរ ភាគច្រើនមាននៅក្នុងក្រែមលាបមាត់ គ្រីមផ្ដល់សំណើម។ សារធាតុនេះអាចជ្រាបចូលស្បែកទៅបំផ្លាញដំណើរការច្រោះជាតិពុលចេញពីរាងកាយរបស់ថ្លើម។ បើថ្លើមមិនអាចច្រោះជាតិពុលពីរាងកាយបានល្អទេ សរីរាង្គផ្សេងទៀតក៏នឹងត្រូវជួបគ្រោះថ្នាក់ពីជាតិពុលទាំងនោះដែរ។ ការសិក្សាលើសត្វមួយចំនួនបានបង្ហាញថា BHT ជាអ្នកបង្អាក់ប្រព័ន្ធ endocrine ប៉ះពាល់ដល់កម្រិតអ័រម៉ូន testosterone ក៏ដូចជាប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោល។
៣ Hydroquinone អ៉ីដ្រូឃ្វីណូន
សារធាតុនេះជាសារធាតុពេញនិយមណាស់ ព្រោះវាជួយឲ្យស្បែកសលឿន។ ជាំកំណើតកូន អាច់រុយ ស្នាមអុចខ្មៅអីគឺ Hydroquinone ចាត់ការបានលឿនសាហាវ ដោយបង្អាក់ដំណើរការនៃការបញ្ចេញជាតិមេឡានីន ឬជាតិពណ៌ត្នោតរបស់ស្បែក។ សារធាតុនេះអាចបង្កឲ្យស្បែកស្ដើងខ្លាំង ងាយអាឡ័កស៊ី ងាយក្រហម រលាក ឬកាន់តែជាំលើសដើម បើប្រើប្រាស់មិនបានត្រឹមត្រូវ និងលើសបរិមាណកំណត់។
៤ Steroid ស្តេរ៉ូអ៉ីត
ភាគច្រើនមាននៅក្នុងផលិតផលលាបមុខដូចជាផលិតផលកម្ចាស់កោសិការចាស់ៗនិងថ្នាំចាក់ឲ្យសាច់ដុំឡើង។ សារធាតុនេះបង្កផលប៉ះពាល់ច្រើនណាស់ វាបំផ្លាញសមត្ថភាពក្នុងការផ្សះរបួសរបស់ស្បែក បំផ្លាញរបាំងស្បែក ហើយបង្កឲ្យមានបញ្ហាធ្ងន់ៗ ដូចជាមុនក្លាយ មុនដំបៅធំៗ ស្នាម សង្វារ រលាក កន្ទួល ជាំដុំៗ ធ្វើឲ្យស្បែកស្ដើង បែកសសៃក្រហមជាដើម។
៥ Paraben ប៉ារ៉ាបែន
មាននៅក្នុងស្ទើរគ្រប់ផលិតផលគ្រឿងសម្អាង ស្រដៀង BHT ដែរ វាជាសារធាតុដែលជួយឲ្យផលិតផលទុកបានយូរ។ ប៉ុន្តែវាក៏អាចបង្អាក់ការផលិតអរម៉ូនក្នុងរាងកាយ (ជាពិសេសអរម៉ូនភេទ estrogen) ដែលបង្កឲ្យមានបញ្ហាដូចជាពិបាកមានគភ៌ បញ្ហារោគស្ត្រី រោគបុរស និងធំជាងគេគឺមហារីក។
៦ សំណ (Lead)
ដ្បិតថាសំណត្រូវបានដកចេញជាយូរណាស់មកហើយ ប៉ុន្តែនៅក្នុងផលិតផលសព្វថ្ងៃវត្តមានរបស់វានៅតែចរចរណ៍ពាស់វាពាសកាលទៅវិញ។ ប្រសិនបើវាស្រូបចូលស្បែក ធាតុគីមីនេះនឹងបង្អាក់សមត្ថភាពប្រព័ន្ធប្រសាទក្នុងការសិក្សា និងការបញ្ចេញឥរិយាបថ រួមទាំងកាត់បន្ថយសមត្ថភាពខួរក្បាលក្នុងការដោះស្រាយបញ្ហានានា។
៧ អាល់កុលគីមី (Denatured Alcohol)
ជាប្រភេទអាល់កុលគីមីដែលមានក្នុងគ្រឿងសម្អាងប្រភេទផលិតផលថែរក្សាផ្ទាល់ខ្លួនជាច្រើនប្រភេទដូចជា ឡេលាបខ្លួន, ទឹកអប់, ផលិតផលកោរពុកមាត់, ថ្នាំដុសធ្មេញ និងផលិតផលថែរក្សាសក់ ដែលវាមានសមត្ថភាពធ្វើឲ្យប្រភេទគ្រីមមានលក្ខណៈរាវជាងមុន ជួយឲ្យធាតុគីមីផ្សេងៗទៀតជ្រាបចូលស្បែកបានល្អ និងជួយឲ្យផលិតផលទុកបានយូរ។ ប៉ុន្តែអាល់កុល អាចធ្វើឲ្យស្បែកស្ងួត រោល រលាក និងឡើងមុនបានយ៉ាងងាយប្រិសនប្រប្រាស់មិនបានត្រឹមត្រូវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនសម្រេចផឹកខូឡាជែនជួយសាច់ស្អាត ត្រូវដឹងពីផលប៉ះពាល់ ៦ យ៉ាងសិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


