Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងចិន ១០ រូប គេចាត់ទុកជាស្រីស្អាតប្រចាំប្រទេស

បានផុស

នៅ

នៅប្រទេសអាស៊ីសម្បូរទៅដោយតារាស្រីដែលមានសម្រស់ស្អាត និងពូកែៗ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងមានទេពកោសល្យ និងល្បីល្បាញខ្លាំងនៅក្នុងពិភពលោកទៀតផង។

ដោយឡែក ប្រទេស​ចិន​ឯណោះវិញក៏មាន​តារា​ស្រី​ៗស្រស់​ស្អាត និង​មាន​ទេព​កោសល្យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​មាន​ប្រជាប្រិយភាព​ក្នុង​ពិភពលោក​ដូចគ្នា។ ​ខាងក្រោមនេះ ជាតារាស្រីដែលគេដាក់នាមថា ពិតជាស្អាតខ្លាំងក្នុងប្រទេស៖

១​ Zhao Liying

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​ត្រូវបានគេស្គាល់ថា Zanilia Zhao ជា​តារា​សម្ដែង​ ​តារា​ចម្រៀង និង​កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ១៩៨៧ នៅ Langfang ខេត្ត Hebei ប្រទេស​ចិន។ Zhao ​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​ពាន​រង្វាន់ និង​ការ​ទទួល​ស្គាល់​ជា​ច្រើនហើយក៏​​​ស្រី​ស្អាត​បំផុត​ក្នុង​ប្រទេសថែមទៀត។ នាង​បង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​រឿង​គ្រួសារ “Golden Marriage” ហើយ​ក្នុងឆ្នាំ ២០០៩ Zhao បានចូលរួមនិង​ឈ្នះ “Yahoo Search Star Game” ។ មិន​ត្រឹម​ប៉ុណ្ណឹង ​នាង​គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ក្នុង​ប្រទេស​ចិន និង​ជា​ពិភព​លោក​ផង​ដែរ។

២ Dilraba Dilmurat

Dilraba មាន​ឈ្មោះពិត Dilreba Dilmurat បាន​បង្ហាញខ្លួនជាលើកដំបូង​នៅក្នុងរឿងភាគ​ទូរទស្សន៍ Anarhan ដែល​ដើរតួ​ជា​តួឯក​ក្នុងឆ្នាំ ២០១៣។ រឿងនេះបានទទួលការតែងតាំងសម្រាប់ “រឿង​ភាគ​ទូរទស្សន៍​ឆ្នើម” នៅ​ក្នុង​កម្មវិធី​ពានរង្វាន់ Flying Apsaras Awards លើកទី៣០។ Dilraba ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្អាត​ទាំង​ក្នុង​និង​ក្រៅ។​ ស្រី​ស្អាត​​លំដាប់​ទី ២​នេះ​ តារា​សម្ដែង​ដែល​មាន​សមត្ថភាព​ច្រើន ​ព្រោះ​នាង​ជា​ពិធី​ករ អ្នក​រាំ និង​ជា​តារា​សម្ដែង​ឆ្នើម​ប្រចាំ​ប្រទេស​ចិន​ថែម​ទៀត​ផង។

៣ Yang Zi

Yang Zi មាន​ឈ្មោះ​ពិតថា Andy Yang ជាតារាសម្តែង តារា​ចម្រៀង និង​​​តារាបង្ហាញម៉ូដ។ នាង​កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៩២ នៅស្រុក Fangshan ក្រុងប៉េកាំង ប្រទេសចិន។ Yang Zi បាន​ចាប់ផ្ដើម​ប្រឡូក​ក្នុង​អាជីព​ជា​តារា​សម្ដែង​ តាំង​ពី​កុមារភាព​ហើយ​ និង​ចេញ​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០២។

៤ Zhao Lusi

Zhao Lusi គឺជាតារាសម្តែង និងជាតារាចម្រៀងដែល​កើតនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ នៅទី​ក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន។ ឈ្មោះផ្សេងទៀតរបស់នាង​គឺ Rosy Zhao នាង​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង The Romance of Tiger and Rose, រឿង Oh! My Emperor, រឿងLove Better than Immortality និងរឿង Dating in the Kitchen ជាដើម។

៥ Janice Wu / Wu Qian

Janice Wu កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ១៩៩២ នៅទីក្រុង Ezhou ខេត្ត Hubei ប្រទេសចិន និងត្រូវបានគេស្គាល់ថា Wu Qian ។ ក្នុងឆ្នាំ ២០២១ Wu បានបង្ហាញខ្លួនជា​លើកដំបូងហើយ​ក្នុងឆ្នាំ ២០១៤ ហើយដើរតួជានាទីតូចតាចនៅក្នុងរឿង Heroes of Sui និង Tang Dynasty ៣ & ៤។ នាងទទួលបានភាពល្បីល្បាញ​ដោយសារតួនាទី​របស់នាង​ នៅ​ក្នុង​រឿង​ភាគ​មនោសញ្ចេតនា​ឆ្នាំ ២០១៥ “My Sunshine” ។

៦ Xing Fei

ត្រូវបានគេស្គាល់ផងដែរថា ជា Fair Xing កើតនៅ Hulunbuir តំបន់ Inner Mongolia ប្រទេសចិន នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៩៤។ នាងត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​តួក្នុងរឿង Master Devil Do Not Kiss Me (២០១៧), Your Majesty Class Monitor ( ២០១៩), Put Your Head on My Shoulder (២០១៩), My Little Happiness (២០២១), និង forget You Remember Love (២០២០) ។ ក្នុង​ឆ្នាំ ២០១៥ នាង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​រឿងភាគ​តាម​អ៊ិនធឺរណែត Campus Basketball Situation ហើយក៏ត្រូវបានបង្ហាញខ្លួននៅក្នុងរឿង featured in the youth Tornado girl ផងដែរ។

៧ Ju Jingyi

Ju Jingyi កើតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១១៩៤ នៅ Suining ខេត្ត Sichuan ប្រទេសចិន។ នាង​ជា​តារា​ចម្រៀង អ្នក​រាំ និង​ជា​តារា​សម្ដែង​ជនជាតិ​ចិន។ នាង​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា​ជា Kuku ក្នុងវិថីសិល្បៈ ។
នាងក៏​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​នារី​ចិន SNH48 ។ ក្នុងឆ្នាំ ២០១៨ Ju បានសម្តែងក្នុងរឿងភាគប្រវត្តិសាស្ត្រ Legend of Yunxi ជាមួយ Zhang Zhehan ។

៨ Shen Yue

Shen Yue បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងរឿងភាគទូរទស្សន៍ចិន “Autumn Harvest Uprising” ។ នាង​ជា​តារា​សម្ដែង​ដ៏​មាន​ទេព​កោសល្យ និង​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន ។ នាងបាន​បង្ហាញខ្លួន​ជា​លើកដំបូងក្នុងរឿង “The Yin Yang Master” ក្នុងឆ្នាំ ២០២១។

៩ Yang Mi

Yang Mi កើតនៅស្រុក Xuanwu ទីក្រុងប៉េកាំង ក្នុងគ្រួសា​មន្ត្រីប៉ូលីស និងជា​ស្ត្រី​មេផ្ទះ។ នៅអាយុ ៤ ឆ្នាំ នាង​បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ប្រវត្តិសាស្ត្រ Tang Ming Huang ដឹកនាំដោយ Chen Jialin ដោយដើរតួជាព្រះនាង Xianning ។ តារាស្រីរូបនេះ មានកូនស្រីម្នាក់ ឈ្មោះ Noemie Lau។ នាងក៏ជា​តារា​សម្ដែង​ តារាម៉ូដែល​ដ៏​ល្បី​មួយ​រូប ​ក្នុង​ប្រទេស​ចិន និង​​ពិភព​លោក​ផង​ដែរ។

១០ Fan Bingbing

គឺជាតារាសម្តែង តារា​ម៉ូដែល ផលិតករទូរទស្សន៍ និងជាតារាចម្រៀង ដែលកើតនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៨១ នៅ Yantai ទីក្រុង Shandong ប្រទេសចិន។ ពីឆ្នាំ ២០១៣ Fan Bingbing បានចុះបញ្ជីតារាស្រីដែលរកចំណូល​បានច្រើនជាងគេបំ​ផុតរបស់ប្រទេសចិន ​នៅ​ក្នុង​បញ្ជីតារា​ល្បីរបស់ Forbs China។ នាង​ជា​តារា​ចម្រៀង​ចិន​ Fan ជា​តារា​ស្រី​ដែល​ជោគជ័យ​បំផុត​របស់​ប្រទេស ​ក្នុង​ឆ្នាំ​ ២០២២ ទ្រព្យសម្បត្តិ​សុទ្ធ​របស់​នាង​គឺ ១០០លាន​ដុល្លារ។ នាង​ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត និង​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​ចិន​ដូចគ្នា៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយទ្រព្យសម្បតិ្តតារាស្រីចិន ១០ រូប ដែលចាត់ទុកជាសេដ្ឋីនីក្នុងឆ្នាំ ២០២២

ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម