ងងុយគេង Archives - Kampuchea Thmey Daily

ប៉ុន្មានវិធីនេះ អាចដោះស្រាយបញ្ហាងងុយគេង ក្រោយបាយថ្ងៃត្រង់
បន្ទាប់ពីម៉ោងបាយថ្ងៃត្រង់ហើយស្រាប់តែមានមានអារម្មណ៍ថា ងងុយគេង ទន់ភ្នែក អស់កម្លាំង ដែលនេះស្ទើរតែក្លាយជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ មកទល់ពេលនេះក៏មិនទាន់មានការសិក្សាណាអាចស្រាយបង្ហាញពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែយើងអាចដោះស្រាយទម្លាប់នេះបានដោយសាកល្បងអនុវត្ដវិធីមួយ​ចំនួន​។

១.ធ្វើសម្មភាពរាងកាយ

បន្ទាប់ពីញ៉ាំបាយហើយ មានអារម្មណ៍ថាងងុយគេង យើងអាចធ្វើសកម្មភាពផ្សេងៗបានដូចជា ការដើរទៅនេះទៅនោះ ឬការនិយាយលេងជាមួយមិត្ដភក្ដិជាដើម។ ការធ្វើសកម្មភាពរាងកាយ ជួយឲ្យសាច់ដុំធ្វើចលនាប្រើប្រាស់ថាមពល និងចរន្ដឈាមដំណើរការស្រួល ដូច្នេះយើងអាចចំណាយពេល យ៉ាងហោចបានចន្លោះពី ៥ ទៅ ១០នាទី បន្ទាប់ពីញ៉ាំអាហារគឺគ្រប់គ្រាន់ហើយ។

២.ញ៉ាំចំណីចំណុក

ញ៉ាំចំណីចំណុកបន្ដិចបន្ដួច ប៉ុន្ដែច្រើនដងអាចជួយបន្លប់អារម្មណ៍យើងមិនឲ្យងងុយគេងបាន។ ពិសេសពពួកផ្លែឈើសម្បូរវីតាមីន C, B, A, ប៉ូតាស្យូម ដែលជំនួយដល់ស្មារតី និង ខួរក្បាល។

៣.ផឹកទឹកឲ្យបានគ្រប់គ្រាន់

ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់គឺជួយទៅដល់ការបំពេញជាតិទឹកក្នុងរាងកាយ មិនតែប៉ុណ្ណោះ ក៏ជាចំណែកមួយជួយបង្កើនថាមពលផងដែរ។ ការសិក្សាបានបង្ហាញថា រាងកាយបាត់បង់ជាតិទឹក ១% អាចធ្វើឲ្យថាមពលយើងចុះខ្សោយដល់ទៅ ១០%។

៤.ញ៉ាំតែ ឬកាហ្វេ

ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬ កាហ្វេទោះមានបរិមាណតិច ក៏អាចជួយកាត់បន្ថយអាការៈ​ងងុយគេងបានដែរ។ ដូច្នេះយើងអាចអនុវត្ដវិធីនេះបាន ត្រឹមកាហ្វេ ឬតែមួយពែង អាចជួយដាស់ស្មារតីឲ្យរឹងមាំ ប៉ុន្ដែត្រូវប្រយ័ត្នប្រយែង ពេលឆុងកាហ្វេ ឬតែ គួរកាត់បន្ថយការបន្ថែមស្ករ ព្រោះស្ករច្រើនអាចធ្វើឲ្យយើងមានអារម្មណ៍ងងុយគេងវិញ។

៥.មើលវីដេអូ ឬស្ដាប់ចម្រៀង

ការមើលរឿងកំប្លែង ឬស្ដាប់ចម្រៀង ដែលយើងចូលចិត្ដ ជួយឲ្យអារម្មណ៍សប្បាយៗក៏អាចជំនួយដល់ស្មារតី និង បង្កើតអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពតានតឹង និង ស្រ្ដេស បានខ្លះដែរ។

អត្ថបទផ្ដល់ដោយ Hello Krupet

The post ប៉ុន្មានវិធីនេះ អាចដោះស្រាយបញ្ហាងងុយគេង ក្រោយបាយថ្ងៃត្រង់ appeared first on Kampuchea Thmey Daily.

ងងុយគេងនៅកន្លែងធ្វើការ សាកល្បងអនុវត្តគន្លឹះ ៥ យ៉ាងនេះភ្លាម
សម្រាប់មនុស្សពេញវ័យ ការងារគឺជាកាតព្វកិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកនៅតែត្រូវធ្វើការ ដើម្បីអាចបំពេញតម្រូវការនៃជីវិតបាន។ ប៉ុន្តែយើងខ្លួនឯងដឹងថា ឧបសគ្គ​ដ៏​ធំ​បំផុតក្នុង​​ផលិតភាព​ការងារគឺ​រ​ងងុយគេង។ ចុះ​ធ្វើ​ម៉េច​មិន​ងងុយដេក ​ពេល​ធ្វើ​ការ​នៅ​ការិយាល័យ?

១ ត្រូវ​ប្រាកដ​ថា​គេង​បាន​គ្រប់គ្រាន់ ប្រសិនបើ​អ្នក​មិន​ចង់​ងងុយគេង​ពេល​ធ្វើ​ការ​ក្នុង​ការិយាល័យ ​រឿង​ដំបូង​ដែល​ត្រូវ​ប្រាកដ​ថា ​តើ​អ្នក​គេង​គ្រប់គ្រាន់​ឬ​អត់។ ដោយសារតែគុណភាព​នៃ​ការ​គេង​កាន់​តែ​ប្រសើរ និង​បំពេញ​តម្រូវការ​សម្រាក​របស់​អ្នក វានឹងកាត់​បន្ថយ​លទ្ធភាព​នៃការ​ងងុយគេង។ ដូច្នេះ នៅ​ពេល​អ្នក​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក ហើយធ្វើការនៅក្នុង​ការិយាល័យ អ្នក​នឹង​រំភើប និង​ពោរពេញ​ដោយ​ថាមពល។

២ ផឹក​ទឹក​ក្រូចឆ្មារ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គន្លឹះមួយទៀត ដើម្បីកុំឲ្យ​ដេកលក់​នៅ​ការិយាល័យ គឺផឹក​ទឹក​ក្រូចឆ្មារ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង។ វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ណាស់ ​ក្នុង​ការ​ការពារពី​ការ​ងងុយគេង​ពេល​ធ្វើ​ការ។ ប៉ុន្តែសូមកុំផឹក​កាហ្វេ​ពេញមួយថ្ងៃ​ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព។ គ្រាន់តែផឹកអ្វីដែលអ្នកចូលចិត្ត និងធ្វើឲ្យ​មានអារម្មណ៍ស្រស់ស្រាយ ទៅបានហើយ។

៣ បំពេញក្រពះរបស់អ្នក ជាមួយនឹងអាហារពេលព្រឹក មូលហេតុដែលភាគច្រើនធ្វើឲ្យ​​មនុស្ស​ងងុយ​គេង​នៅ​កន្លែង​ធ្វើការ​គឺដោយសារតែក្រពះទទេ និង​ឃ្លាន។  គន្លឹះ​ទីបី​នេះ គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​បំពេញ​ក្រពះ​​ជាមួយ​នឹង​អាហារ​ពេលព្រឹក ។ អាហារពេលព្រឹកមិនចាំបាច់​ជាអាហារឆ្ងាញ់ៗ​ដូចជា​បាយ​ទេ អ្នក​អាច​មាន​បបរ គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ ឬ​សូម្បីតែ​នំប៉័ង។ មិន​ថា​អាហារ​ពេល​ព្រឹក​អ្វី​នោះ​ទេ អ្វីដែល​សំខាន់​នោះ​គឺ​ក្រពះ​របស់​អ្នក​​ឆ្អែត ដើម្បីកុំឲ្យ​ការ​ផ្ដោត​អារម្មណ៍ខុស​ ហើយ​មិន​ងងុយគេង​ដោយសារតែ​ឃ្លាន។

៤ អ្នក​អាចធ្វើការ ខណៈពេលកំពុងស្តាប់តន្ត្រី ប្រសិន​បើ​អនុញ្ញាត គន្លឹះ​មួយ​ទៀត​ដើម្បីកុំឲ្យ​ងងុយ​គេង​ពេល​ធ្វើការ​ក្នុង​ការិយាល័យ គឺ​អាច​ធ្វើវាបានពេលកំពុងស្តាប់តន្ត្រី។ ប៉ុន្តែជាការពិតណាស់ វាអាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​កន្លែងធ្វើការ និងចៅហ្វាយរបស់អ្នក​អនុញ្ញាត ព្រោះគ្រប់ការិយាល័យមាន​ច្បាប់ផ្សេងៗគ្នា។ ជៀសវាង​តន្ត្រី​សម្រាក​លំហែ​ជាមួយ​ចង្វាក់​ផ្អែម​ល្ហែម ប៉ុន្តែ​ជ្រើសរើស​តន្ត្រី​ដែល​ពោរពេញ​ដោយ​ថាមពលដូចជាបទញាក់ជាដើម។ ដោយសារ តន្ត្រី​ដែយើង​ស្តាប់​អាច​ប៉ះពាល់​ដល់​ស្មារតី និង​ខួរក្បាល ដូច្នេះ​ទើប​មិន​មាន​អារម្មណ៍​ងងុយ​គេង។

៥ ធ្វើការលាតសន្ធឹង ប្រសិនបើ​មានអារម្មណ៍​ងងុយគេង ការងងុយគេងពេលធ្វើការនៅក្នុងការិយាល័យ ​គឺជារឿងធម្មតា​ដែលកើតឡើងចំពោះយើង ហើយវិធីមួយ​ដើម្បីយកឈ្នះ​វា គឺការ​លាតសន្ធឹង​រាងកាយ។ ជាឧទាហរណ៍ ប្រសិនបើអ្នក​ស្ងាប​ច្រើន​ជាងមួយដង ចូរលាតសន្ធឹង​លាតរាងកាយ ហើយធ្វើលំហាត់ប្រាណ​បន្តិច។ ប្រសិន​បើ​មាន​ការ​ខ្មាសអៀន​ចំពោះមិត្តរួមការងារផ្សេងទៀត អ្នក​អាច​ធ្វើ​វា​នៅ​កន្លែង​ស្ងាត់ ឬ​បន្ទប់។

ប្រសិនបើ​អ្នក​ងងុយ​គេង​ នោះ​ផលិតភាព​ការងារ​នឹង​ត្រូវ​បាន​រារាំង ដូច្នេះ​សាក​ធ្វើគន្លឹះទាំង៥នេះ ដើម្បី​កុំ​ឲ្យ​ខ្លួនឯង​ទោរទន់​នឹង​ដំណេក​នៅ​ការិយាល័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងពិភពការងារ គួរចៀសវាង ៥ ចំណុចនេះឲ្យមែនទែន

ចុចអាន៖៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច

The post ងងុយគេងនៅកន្លែងធ្វើការ សាកល្បងអនុវត្តគន្លឹះ ៥ យ៉ាងនេះភ្លាម appeared first on Kampuchea Thmey Daily.

គន្លឹះ ៤ យ៉ាង ជួយដោះស្រាយបញ្ហាងងុយគេង ពេលបើកបរផ្លូវឆ្ងាយ
ការបើកបរផ្លូវឆ្ងាយ អាចបង្កើតភាពអស់កម្លាំងដល់អ្នកបើកបរដោយមិនដឹងខ្លួន។ ជាពិសេស អាចបណ្តាលឲ្យងងុយដេក ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ហានិភ័យ នៃគ្រោះថ្នាក់​បានយ៉ាងងាយ​ស្រួល។ ដូច្នេះ យើងខ្ញុំ​សូមណែនាំគន្លឹះ ៤ យ៉ាង​សម្រាប់​ដោះស្រាយ​បញ្ហា​ងងុយ​គេង ​ពេល​កំពុង​បើកបរលើផ្លូវឆ្ងាយ។

១ សម្រាក​ឲ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរ

អ្នកបើកបរត្រូវប្រើរាងកាយ និងភ្នែក​ក្នុងរយៈពេលយូរ។ ដូច្នេះហើយ អ្នកត្រូវតែគេងឲ្យ​បាន​ច្រើន ដើម្បី​រក្សា​រាងកាយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និងមានភាពស្រស់ថ្លាឡើងវិញ។ ម៉្យាងទៀត​ ​វា​ក៏​ជួយ​ទប់ទល់​នឹង​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​ផ្លូវផងដែរ។

២ រៀបចំ​ផែនការ​មុន​ពេល​ធ្វើដំណើរ

ការរៀបចំផែនការ ជួយឲ្យអ្នកបានដឹងថា​ ​តើវាជាការបើកបរនៅលើផ្លូវ​ដែលធ្លាប់ស្គាល់ ឬផ្លូវ​ដែល​មិន​ធ្លាប់​ស្គាល់។ ប្រើកម្មវិធីរុករកតាមទូរសព្ទ​ នឹងជួយ​ចៀសវាងការកកស្ទះចរាចរណ៍ មិន​បើក​បរ​ទៅ​កាន់​គោល​ដៅ​ក្នុង​ពេល​តែ​មួយ​ វា​នឹង​ជួយ​កាត់​បន្ថយភាព​អស់កម្លាំង។

៣ សម្រាករៀងរាល់ ២ម៉ោងម្តង

ឈប់​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ ហាង​កាហ្វេ នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​​សាច់ដុំ និង​សរសៃ​ប្រសាទ​របស់​អ្នក​​ស្មារតី ជួយ​ការពារ​អារម្មណ៍​នឿយហត់​បាន​ថែម​ទៀត​ផង។

៤ បង្កើតបរិយាកាសនៅក្នុងឡាន

គួរ​តែ​ចាក់​បទ​ចម្រៀង​ពិរោះៗ ​ឬ​និយាយ​ទៅ​កាន់​អ្នក​ដំណើរ​នៅ​ក្នុង​ឡាន។ អ្នក​ក៏​គួរ​តែ​មាន​អាហារ​សម្រន់ ឬ​ស្ករ​គ្រាប់​មាន​រសជាតិ​ជី​អង្កាម​ក្នុង​រថយន្ត​របស់​អ្នក​ផង​ដែរ។ វា​នឹង​ជួយ​ឲ្យ​អ្នក​បើកបរ​មាន​ការ​ប្រុងប្រយ័ត្ន និង​សម្រាក​ពេញ​មួយ​ការ​ធ្វើដំណើរ។

បន្ថែមពីលើគន្លឹះទាំង៤នេះ រថយន្ត​ដែល​ប្រើ​ដើម្បី​បើកបរ​គួរ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ដូច្នេះ​ការ​ត្រួត​ពិនិត្យ​រថយន្ត​ជា​បឋម​ត្រូវ​ពិនិត្យ​មុន​ពេល​ចេញ​ដំណើរ។ មិនថាសារធាតុរាវនៅក្នុងម៉ាស៊ីន ស្ថានភាព​ហ្វ្រាំង ស្ថានភាពសំបកកង់ និង​សម្ពាធ​សំបក​កង់​ ទាំងនោះ​សុទ្ធតែ​អាច​ជួយ​អ្នក ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច

ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?

The post គន្លឹះ ៤ យ៉ាង ជួយដោះស្រាយបញ្ហាងងុយគេង ពេលបើកបរផ្លូវឆ្ងាយ appeared first on Kampuchea Thmey Daily.

៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច
មនុស្សជាច្រើនមានទំនោរទៅរកការងងុយគេងនៅពេលថ្ងៃ។ ជាពិសេសបន្ទាប់ពីអាហារថ្ងៃត្រង់ ដូច្នេះកម្ពុជាថ្មីសូមបង្ហាញពីមូលហេតុ នៃការងងុយគេងពេលថ្ងៃ ​​ឲ្យ​កាន់​តែ​លម្អិតជាងនេះ។

មូលហេតុ​នៃ​ការ​ងងុយ​គេង​ពេលថ្ងៃ ​មូលហេតុ​ចម្បង​ដែល​មនុស្ស​ភាគច្រើន មាន​អារម្មណ៍​ងងុយគេង​ច្រើន​ជាង​ធម្មតា​គឺ​បណ្ដាល​មក​ពី​​កង្វះ​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ប្រូតេអ៊ីន​អេម៉ូក្លូប៊ីននៅក្នុងឈាម។ កង្វះ​ជាតិ​ដែក​បង្អាក់​សមត្ថភាព​ដឹក​អុកស៊ីសែន​ពី​សួត​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អេម៉ូក្លូប៊ីនប្រូតេអ៊ីន​របស់រាងកាយថយចុះ នេះបណ្តាលឲ្យ​ដកដង្ហើមខ្លីៗ និងញ័រទ្រូង។ អត្រារំលាយអាហាររបស់រាងកាយថយចុះ មានអារម្មណ៍ក្រៀមក្រំនៅពេលថ្ងៃ មាន​បញ្ហា​ក្នុង​ការ​គេង រហូត​ដល់​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​គ្រប់ពេល។

ហេតុអ្វី​បាន​ជា​យើង​តែងតែ​មាន​អារម្មណ៍​ងងុយគេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ថ្ងៃត្រង់? ការទទួលទានអាហារថ្ងៃត្រង់ នឹងបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្ន កយ៉ាងឆាប់រហ័ស។ ជាលទ្ធផល កោសិកាខួរក្បាលផលិតប្រូតេអ៊ីនបញ្ជូនសរសៃប្រសាទតិចជាងមុន ដែលរំញោច​ខួរក្បាលហៅថា Orexin ដែលបណ្តាលឲ្យ​មនុស្សមានអារម្មណ៍ងងុយគេង បន្ទាប់ពីអាហាររួច។

កត្តាសំខាន់សម្រាប់ការពារការងងុយគេង បន្ទាប់ពីអាហារថ្ងៃត្រង់ ៖

១ ញ៉ាំយឺតៗ ហើយទំពារឲ្យ​បានហ្មត់ចត់ ការទំពារ​យឺតៗ​ នឹង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ នេះ​នឹង​ការពារ​អ្នក​ពី​ការ​ងងុយគេង​ក្រោយ​អាហារ និង​ការពារ​ការ​ធាត់។

២ ញ៉ាំ​បន្លែ ផ្សិត និង​សារ៉ាយ​ជាមុនសិន ជាតិ​សរសៃ​អាហារ​ដែល​មាននៅក្នុងបន្លែ ផ្សិត និងសារ៉ាយសមុទ្រជាដើម នឹង​ជួយ​ពន្យឺត​ការ​រំលាយ​អាហារ និងការស្រូបជាតិ​ស្ករ​ចូល​ទៅក្នុងរាងកាយ។ ការ​ទទួលទានអាហារ​បែប​នេះ​ មុន​ពេល​ម្សៅ​ គឺល្អក្នុងការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំង នៃកម្រិតជាតិស្ករក្នុងឈាម។

៣ ជ្រើសរើស​អាហារ​ដែលមិនធ្វើឲ្យ​កម្រិតជាតិស្ករក្នុងឈាមកើនឡើង នេះត្រូវបានធ្វើ ដោយ​ការចៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករខ្ពស់ និង​ម្សៅស។ ប៉ុន្តែ​ជ្រើសរើស​ទទួលទាន​អង្ករ​សំរូប បបរ ស្រូវសាលី និងគ្រាប់ធញ្ញជាតិ ដែលមិនបណ្តាលឲ្យ​មានការកើនឡើងជាតិស្ករក្នុងឈាម។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​មានបញ្ហាងងុយគេងពេញមួយថ្ងៃ និងក្រោយអាហារថ្ងៃត្រង់ សូម​សាកល្បងវិធីនេះ។ ប៉ុន្តែ​នេះ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​ទៀត​ ក្នុង​ការ​បង្ការ និង​ដោះស្រាយ​បញ្ហា​ទាំងនេះ គឺបង្កើតទម្លាប់គេងឲ្យ​មានសុខភាពល្អ យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការទទួលទានអាហារពេលល្ងាច​​ រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?

ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

The post ៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច appeared first on Kampuchea Thmey Daily.

ហេតុអ្វីពេលកំពុងអានសៀវភៅ តែងតែងងុយគេងជានិច្ច?
អ្នកណាខ្លះដែលអានអានសៀវភៅ ហើយតែងងងុយគេង? ជាការពិតណាស់ សឹងតែភាគច្រើន​នៃមនុស្ស​គ្រប់គ្នា​​ធ្លាប់​អានសៀវភៅ​ តែង​ងងុយ​គេងមិនដឹង​មូលហេតុ​ វា​ប្រៀប​ដូចជា​សារធាតុ​អ្វី​ម៉្យាង ​ដែល​ដាក់ឲ្យយើងកាន់តែ​ឆាប់ងងុយខ្លាំងលើសមុន។

ហេតុអ្វីបានជា អានសៀវភៅ យើងប្រែជាងងុយគេង?

១ មកពី​យើងងងុយដេកហើយ មូលហេតុដំបូង​បំផុត​គឺ អាច​មកពី​យើង​ងងុយដេកស្រាប់ ពេលខ្លះយើង​សម្រាក​មិន​បាន​គ្រប់គ្រាន់ ធ្វើឲ្យ​​យើង​ងងុយ​គេង ប៉ុន្តែ​យើង​ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​​អាន​ ឧទាហរណ៍ ​យើង​ត្រូវ​អាន​សៀវភៅ ព្រោះ​ថ្ងៃ​ស្អែក​ត្រូវ​ប្រឡង​ តែ​ត្រូវតែ​បង្ខំចិត្តអាន​ វា​មិន​ចម្លែក​ទេ​ ដែល​ធ្វើ​ឲ្យ​យើង​ងងុយគេង។

២ មាតិកា​ពី​សៀវភៅ​មិន​គួរឲ្យចាប់​អារម្មណ៍  មាតិកា​ដែល​មិន​ចាប់​អារម្មណ៍​ពី​ក្នុង​សៀវភៅ ​អាច​នឹង​ធ្វើ​​​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់។ ភាព​អផ្សុក​នេះ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​មិន​សូវ​មាន​កម្លាំង  នោះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងងុយ​គេង​លើស​មុន​ថែម​ទៀត។

៣ ភ្នែក​ធ្ងន់ ភ្នែក​ត្រូវ​ផ្លាស់ទី​ជុំវិញ​ពេល​កំពុង​អាន ហើយ​ភ្នែក​ធ្វើការ​ជាមួយ​នឹង​ខួរក្បាល​ដើម្បី​បកស្រាយ និង​ដំណើរការ​អ្វី​ដែល​បាន​អាន ពេល​អ្នក​ទាំង​ពីរ​ខំ​ប្រឹង​ធ្វើ​ការ វា​នឹង​ធ្វើ​ឲ្យ​អស់កម្លាំង ហើយ​ធ្វើឲ្យ​​ខ្ញុំ​ចង់​សម្រាក ។

៤ ពេល​អាន តែងតែ​ស្ថិត​ក្នុង​ទីតាំង​ស្រួល​ពេក នៅ​ពេល​ដែល​យើង​អាន យើង​មាន​ទំនោរ​ទៅ​កន្លែង​ដែល​មាន​ផាសុកភាព ដូចជា​នៅ​លើ​គ្រែ លើ​សាឡុង​ដែល​យើង​ចូលចិត្ត។ នៅពេល​ដែល​រាងកាយ​ចូល​ទៅ​ក្នុង​ស្ថានភាព​នៃ​ការសម្រាក នៅ​ក្នុង​ទីតាំង​សុខ​ស្រួល សាច់ដុំ​​នឹង​ចាប់ផ្ដើម​សម្រាក ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ងងុយគេង​ កាន់​តែ​ខ្លាំង​លើស​ដើម។

ធ្វើ​ម៉េច​ឲ្យ​​អាន​សៀវភៅ​ហើយ​មិន​ងងុយ​?  ត្រូវ​អាន​សៀវភៅ​បន្ទាប់​ពី​សម្រាក​ឲ្យបាន​ពេញ​ ហើយអាន​ឲ្យ​ខ្លាំង​ៗផងដែរ។ មួយវិញទៀត​ គួរ​អាន​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ល្អ​ និង​អង្គុយ​អាន​នៅ​លើកៅអី ផឹកទឹកពេលកំពុងអាន ហើយ​សម្រាក​ខ្លះៗ ។ វិធីសាស្ត្រ​ទាំង​នេះ​ អាច​ជួយអ្នក​ឲ្យ​អានបានយូរ​ ហើយ​មិន​ងងុយ​គេងថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?

ចុចអាន៖អ៉ិន បូបូ ៖ តើយើងយល់បែបណា ចំពោះការរៀនអភ័យទោស?

The post ហេតុអ្វីពេលកំពុងអានសៀវភៅ តែងតែងងុយគេងជានិច្ច? appeared first on Kampuchea Thmey Daily.

ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?
ងងុយគេងបន្ទាប់ពីស្ងាបច្រើនដង​ គឺជា​យន្តការ​មួយ​ដែល​រាងកាយ​ត្រូវការ​ ដើម្បី​យក​អុកស៊ីសែន​ពី​ខ្យល់​ចូល​ទៅ​ក្នុង​ចរន្តឈាម។ ក្នុងពេលជាមួយគ្នា នេះ​វាជួយ​ជំរុញ​កាបូនឌីអុកស៊ីត​នៅ​ក្នុង​ឈាម ដើម្បី​រក្សា​តុល្យភាព​នៃ​រាងកាយ។ វាក៏​កើតឡើងនៅពេល​ដែលរាងកាយ​មិនមានអុកស៊ីសែន​គ្រប់គ្រាន់ ឬមានកាបូនឌីអុកស៊ីតច្រើនពេក ​នៅក្នុងឈាម រហូតដល់ធ្វើ​ឲ្យ​ងងុយដេក។

ការ​ស្ងាប​ច្រើន​ដង​ ​ជា​រឿង​ធម្មតា ​តែ​ស្ថានភាព​ខ្លះ​ យើង​ក៏​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ច្បាស់​ ព្រោះ​ករណីមួយទៀត ​អាច​ជា​ជំងឺ។

១ ការគេងមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ អាចបណ្តាល​ឲ្យ​ងងុយគេងពេលថ្ងៃ ទោះបីជាវា​មិនធ្ងន់ធ្ងរក៏ដោយ។ ប៉ុន្តែ​អាចប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ វាក៏បង្កហានិភ័យនៃការវិវត្ត​ទៅជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺធាត់  បេះដូង ឬ​​ធ្លាក់ទឹកចិត្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ព្យាយាមពិនិត្យមើលខ្លួនឯង​ ប្រសិនបើ​ដូច្នេះ​មែន ចូរ​កែសម្រួល​ទម្លាប់​គេង​របស់​អ្នក និង​កំណត់​កាលវិភាគ​គេង​ថ្មី។

២ ដេក​អត់​លក់

ការគេងមិនលក់ គឺជារោគសញ្ញា​ដែលរាងកាយមានអារម្មណ៍ថា​ចង់គេង ប៉ុន្តែ​មិន​អាចគេង​បានដោយត្រូវ​ចំណាយពេលយូរជាងធម្មតា។ យើង​ងងុយគេង ប៉ុន្តែ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​ឡើង​នៅពាក់កណ្តាល​យប់ និងមិនអាចគេងបានទៀតទេ ធ្វើ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ខ្សោយ ។

ដូច្នេះ​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​សារធាតុ​រំញោច​ខួរក្បាល ដូចជា ជាតិ​កាហ្វេអ៊ីន ដែល​មាននៅ​ក្នុងតែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាដើម ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ផឹក គួរ​តែ​ជ្រើសរើស​ផឹក​មុន​ម៉ោង ២រសៀល ព្រោះ​បើ​ផឹក​ក្រោយ​ម៉ោង ២រសៀល អាចបណ្តាល​ឲ្យ​រាងកាយ​មាន​បញ្ហា​គេង​មិន​លក់ ប្រសិនបើ​មាន​ការ​គេង​មិន​លក់​ញឹកញាប់ អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។

៣ ផល​ប៉ះពាល់​នៃ​ថ្នាំ

ក្រុម​មនុស្ស​ដែល​ប្រើថ្នាំ ដូចជាថ្នាំប្រឆាំង​នឹងជំងឺធ្លាក់ទឹកចិត្ត ឬក្រុមថ្នាំថប់បារម្ភ អាចបណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់ ងងុយដេក គេង​មិនលក់។

៤ ផលវិបាក​ពី​ជំងឺ​ដែល​មាន​ស្រាប់

មាន​ជំងឺ​ជា​ច្រើន​ ដែល​ធ្វើ​​ឲ្យ​រាង​កាយ​ស្រវាំង​ជាង​ធម្មតា​ដូច​ជា MS (multiple sclerosis) ដុំ​សាច់​ក្នុង​ខួរក្បាល។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺឆ្កួតជ្រូក ជំងឺ​ខ្សោយថ្លើម ជំងឺ​ដាច់សរសៃឈាម​ខួរ​ក្បាល​ស្រួច​ស្រាវ ជាដើម។

វិធី​ព្យាបាល​ការ​អាការ​ស្ងាប​ញឹកញាប់

​ប្រសិនបើ​យើង​ជាមនុស្សម្នាក់ដែល​ស្ងាប​ច្រើន ហើយ​បង្កបញ្ហាដូចជា ងងុយ​ដេក​អំឡុង​ពេល​ធ្វើការ រៀនសូត្រ ឬ​កិច្ចប្រជុំ​ញឹកញាប់ ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​មួយ​ចំនួន៖

-គេង​ឲ្យ​បានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់​រាងកាយ ជាធម្មតា ៦-៩ ម៉ោង។
-បន្ត​ធ្វើ​លំ​ហាត់ប្រាណ​​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​រក្សា​រាង​កាយ​​ឲ្យ​​ស្រស់ថ្លា ។
-ផឹកទឹក​ឲ្យ​បានច្រើន ដើម្បី​បន្ថែម​ភាព​ស្រស់ស្រាយ​ដល់រាងកាយ។
-ចៀសវាង​អាហារ​ម្សៅ និង​ជាតិ​ស្ករ​លើស  ព្រោះ​ញ៉ាំ​ម្សៅ និង​ស្ករ​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​រាងកាយ​ងងុយគេង។

-ដោយសារ​តែ​លំពែង​បញ្ជូន​អាំងស៊ុយលីន​ចេញ​ ដើម្បីរំលាយ​ជាតិស្ករ​ក្នុងបរិមាណច្រើន។ ជា​លទ្ធផល​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម​កើន​ឡើង បណ្ដាល​ឲ្យ​ងងុយដេក។
-ក្រោក​ពី​កៅអី នៅ​ពេល​អង្គុយ​នៅ​ក្នុង​ថ្នាក់ អង្គុយ​ក្នុង​ទីតាំង​ដដែល​រយៈពេល​យូរ។
-បដិសេធ ឬ​កាត់​បន្ថយ​គ្រឿងស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

យ៉ាងណាមិញ​ ប្រសិនបើ​យើង​បាន​ព្យាយាម​កែតម្រូវ​អាកប្បកិរិយា​អាក្រក់នេះរួច ហើយ​ការ​ងងុយគេង​ញឹកញាប់​ នៅ​តែ​មិន​ប្រសើរ​ឡើង នោះ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​បន្ត​ការ​ព្យាបាល​នៅ​នឹង​កន្លែង​តែ​ម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

ចុចអាន៖អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ

The post ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ? appeared first on Kampuchea Thmey Daily.

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?
មាន​មនុស្ស​ជាច្រើន​តែង​តែ​ជួប​ប្រទះ​អាការៈ​ស្ងាប បើ​ទោះ​ជា​គេង​បាន​ច្រើន​ហើយ​ក៏​ដោយ តើ​នោះ​មកពី​បញ្ហា​អ្វី​ទៅ ទើប​ចេះ​តែ​ស្ងាបមិនឈប់ ហើយ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​កំប៉ុងផ្អែមៗដែល​ជួយ​ឲ្យ​ស្វាង​ជា​ដំណោះ​ស្រាយ​ល្អ ឬ​ទេ?

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អាការៈ​ងុយ​គេង​ទាំង​ដែល​គេង​ឆ្អែត​ហើយ​នោះ​មកពី​មូលហេតុ​ផ្សេង​ច្រើន។ លោក​បន្ត​ទៀត មាន​ថ្នាំ​មួយ​ចំនួន​ធ្វើឲ្យ​យើង​ស្ងាប​ផង​ដែរ​ដូចជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​​ទឹកចិត្ត និង​ថ្នាំ​សសៃ​ប្រសាទ​ជាដើម។

មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ក៏​បណ្ដាល​ឲ្យ​ស្ងាប​ផង​ដែរ ព្រោះ​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក បរិមាណ​ឈាម​របស់​យើង​នឹង​ធ្លាក់​ចុះ។ ជា​ទូទៅ​ឈាម​គឺជា​អ្នក​បញ្ជូន​អុកស៊ីសែនទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ​នៃ​រាងកាយ​រួម​មាន​ទាំង​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​បរិមាណ​ឈាម​ចុះ​ទាប មិន​អាច​បញ្ជូន​អុកស៊ីសែ​នគ្រប់គ្រាន់​ទៅ​កាន់​ខួរ និង​រាងកាយ​យើង​បាន​នោះ​ទេ ហើយ​វា​ក៏​ធ្វើឲ្យ​រាងកាយ​គ្មាន​កម្លាំង​កំហែង ស្ងាប និង​ងងុយ​ដេក​តែ​ម្ដង។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បកស្រាយ​បន្ត​ទៀត​ថា មកពី​អាការៈ​ខ្វះ​ឈាម ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំង​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ស្ងាប ហើយ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ស្ងាប​មិន​ឈប់​ទោះ​ជា​គេង​ស្កប់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់លាស់។

ចំពោះ​ដំណោះស្រាយ​ពេល​ស្ងាប​ងុយ​គេង ដោយ​ទៅ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ដើម្បី​ឲ្យ​ស្វាង​មិនល្អ​ចំពោះ​សុខភាព​ឡើយ។ ផឹកភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់​សកម្មភាព pineal gland ដែល pineal gland នេះ មាន​តួនាទី​ផលិត​មេឡាតូនីន​ធ្វើឲ្យ​ងងុយ​ដេក។ ទម្លាប់​ផឹក​ភេសជ្ជៈ​អស់​ទាំង​នោះ​យូរ​ៗ​ទៅ អាច​កើត​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម តម្រងនោម ​ថ្លើម និង​ជំងឺ​បេះដូងច្រើនប្រភេទទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​

ចុចអាន៖ គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

The post គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់? appeared first on Kampuchea Thmey Daily.