សុខភាព
ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង
បង្កង មិនថាតែបង្កងទឹកសាបឬទឹកប្រៃនោះទេ សុទ្ធតែជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ និងមានគុណប្រយោជន៍ប៉ូវដល់សុខភាពទៀតផង រាប់ចាប់ពីបង្កងតូចដល់បង្កងធំ។ បង្កងត្រូវបានគេរកឃើញថាមានលាក់ទុកនូវសារធាតុសំខាន់ៗច្រើនយ៉ាង។

ពពួកប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុសំខាន់បំផុតមួយដែលរាងកាយត្រូវការជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល និយាយរួមពេញមួយដងខ្លួន គឺត្រូវការប្រូតែអ៊ីនជាចាំបាច់។
អ៊ីយ៉ូត៖ នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការ ដើម្បីបង្កើតអ័រម៉ូនទីរ៉ូអ៊ីត ដែលជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយូតក្នុងបង្កង អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។
ស្ពាន់៖ ស្ពាន់មានតួនាទីសំខាន់ជួយផលិតកោសិការឈាមក្រហម និងឈាមស ព្រមទាំងជួយជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន។ វាមានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ និងជួយសុខភាពឆ្អឹងរឹងមាំ។
វីតាមីន B12៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការបង្កើតកោសិការគ្រាប់ឈាមក្រហម។
អាស៊ីដខ្លាញ់អូមេហ្គា៣៖ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ វាអាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និង ជំងឺគាំងបេះដូង។ អាស៊ីដខ្លាញ់ប្រភេទនេះ ក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់មនុស្សចាស់ ជួយការពារពីជំងឺវង្វេង ហើយចុះពោះស្ដ្រីមានផ្ទៃពោះ ជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ។
កាល់ស្យូម៖ កាលស្យូមមានសារៈសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។
ផូស្វ័រ៖ ផូស្វ័រក៏មានតួនាទីជួយពង្រឹងដល់សុខភាពឆ្អឹងដូចគ្នា និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល ការជួសជុលកោសិកា និងការប្រើប្រាស់សារធាតុចិញ្ចឹមត្រឹមត្រូវក្នុងរាងកាយ។
បង្កង ជារបបអាហារដែលផ្ដល់គុណប្រយោជន៍ច្រើន មិនចាញ់ពពួកអាហារផ្សេងទៀត ដូចជាត្រីសាម៉ុន ធូណានោះឡើយ។ មួយវិញទៀត បង្កងក៏ជាប្រភេទអាហារដែលមានកម្រិតកាឡូរីទាប ដែលយើងអាចញ៉ាំបានជារៀងរាល់ថ្ងៃដោយមិនខ្លាចប៉ះពាល់សុខភាពនោះទេ។ យោងតាមការសិក្សាថ្មីៗ បង្ហាញថា បង្កងក៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលប្រឈមនឹងជំងឺមហារីក ជាច្រើនប្រភេទ ព្រោះប្រភេទអាស៊ីដខ្លាញ់អូមេហ្គា ៣ នៅក្នុងបង្កងមានផ្ទុកនូវ EPA, DHA, និង Selenium អាចមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ រួមទាំងមហារីកសុដន់ ពោះវៀនធំ ក្រពេញប្រូស្តាត សួត ក្រពះ ថ្លើម និងមហារីកអូវែ។

ប៉ុន្ដែក្នុងករណីខ្លះបង្កងទឹកប្រៃ អាចមានលក្ខណៈខុសប្លែកបន្ដិចពីបង្កងទឹកសាប សម្រាប់អ្នកញ៉ាំ ព្រោះវាបង្កជាបញ្ហាដល់អ្នកដែលមានអាការៈ ប្រតិកម្មអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្រ។ វាមិនខុសពីប្រភេទអាហារសមុទ្រផ្សេងនោះទេ ដោយថា បង្កងក៏ជាពពួកពូជអម្បូរខ្យង ក្ដាម បង្គារ អាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបអាការៈឡើង កន្ទួលរមាស់ ប្រតិកម្មស្បែក អាលែហ្ស៊ីបានដែរ៕
ចុចអាន៖សារធាតុចិញ្ចឹមដ៏អស្ចារ្យទាំង ៨ នៅក្នុងស៊ុត ជួយពង្រឹងសុខភាពរាងកាយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


