KPT+
គន្លឹះ ៤ យ៉ាង ជួយដោះស្រាយបញ្ហាងងុយគេង ពេលបើកបរផ្លូវឆ្ងាយ
ការបើកបរផ្លូវឆ្ងាយ អាចបង្កើតភាពអស់កម្លាំងដល់អ្នកបើកបរដោយមិនដឹងខ្លួន។ ជាពិសេស អាចបណ្តាលឲ្យងងុយដេក ដែលត្រូវបានចាត់ទុកថាជាហានិភ័យ នៃគ្រោះថ្នាក់បានយ៉ាងងាយស្រួល។ ដូច្នេះ យើងខ្ញុំសូមណែនាំគន្លឹះ ៤ យ៉ាងសម្រាប់ដោះស្រាយបញ្ហាងងុយគេង ពេលកំពុងបើកបរលើផ្លូវឆ្ងាយ។

១ សម្រាកឲ្យបានគ្រប់គ្រាន់មុនពេលចេញដំណើរ
អ្នកបើកបរត្រូវប្រើរាងកាយ និងភ្នែកក្នុងរយៈពេលយូរ។ ដូច្នេះហើយ អ្នកត្រូវតែគេងឲ្យបានច្រើន ដើម្បីរក្សារាងកាយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមានភាពស្រស់ថ្លាឡើងវិញ។ ម៉្យាងទៀត វាក៏ជួយទប់ទល់នឹងស្ថានភាពដែលកើតឡើងនៅលើផ្លូវផងដែរ។
២ រៀបចំផែនការមុនពេលធ្វើដំណើរ
ការរៀបចំផែនការ ជួយឲ្យអ្នកបានដឹងថា តើវាជាការបើកបរនៅលើផ្លូវដែលធ្លាប់ស្គាល់ ឬផ្លូវដែលមិនធ្លាប់ស្គាល់។ ប្រើកម្មវិធីរុករកតាមទូរសព្ទ នឹងជួយចៀសវាងការកកស្ទះចរាចរណ៍ មិនបើកបរទៅកាន់គោលដៅក្នុងពេលតែមួយ វានឹងជួយកាត់បន្ថយភាពអស់កម្លាំង។

៣ សម្រាករៀងរាល់ ២ម៉ោងម្តង
ឈប់នៅស្ថានីយប្រេងឥន្ធនៈ ហាងកាហ្វេ នៅតាមផ្លូវ ដើម្បីឲ្យសាច់ដុំ និងសរសៃប្រសាទរបស់អ្នកស្មារតី ជួយការពារអារម្មណ៍នឿយហត់បានថែមទៀតផង។
៤ បង្កើតបរិយាកាសនៅក្នុងឡាន
គួរតែចាក់បទចម្រៀងពិរោះៗ ឬនិយាយទៅកាន់អ្នកដំណើរនៅក្នុងឡាន។ អ្នកក៏គួរតែមានអាហារសម្រន់ ឬស្ករគ្រាប់មានរសជាតិជីអង្កាមក្នុងរថយន្តរបស់អ្នកផងដែរ។ វានឹងជួយឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន និងសម្រាកពេញមួយការធ្វើដំណើរ។

បន្ថែមពីលើគន្លឹះទាំង៤នេះ រថយន្តដែលប្រើដើម្បីបើកបរគួរស្ថិតក្នុងស្ថានភាពល្អ និងត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។ ដូច្នេះការត្រួតពិនិត្យរថយន្តជាបឋមត្រូវពិនិត្យមុនពេលចេញដំណើរ។ មិនថាសារធាតុរាវនៅក្នុងម៉ាស៊ីន ស្ថានភាពហ្វ្រាំង ស្ថានភាពសំបកកង់ និងសម្ពាធសំបកកង់ ទាំងនោះសុទ្ធតែអាចជួយអ្នក ទៅដល់គោលដៅដោយសុវត្ថិភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច
ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


