Connect with us

អាជីព

ក្នុងពិភពការងារ គួរចៀសវាង ៥ ចំណុចនេះឲ្យមែនទែន

បានផុស

នៅ

កេរ្តិ៍ឈ្មោះគឺជារឿងសំខាន់សម្រាប់បុគ្គលិកដែលធ្វើការតាមអូហ្វីស ព្រោះ​បើ​អ្នក​អាច​ថែរក្សា​ឲ្យបាន​ល្អ វា​នឹង​ជួយឲ្យអ្នក​ឡើង​ជណ្ដើរ​អាជីព​កាន់តែ​ខ្ពស់​។ ផ្ទុយទៅវិញ នៅពេលដែលអ្នកមិនអាចថែរក្សាបានត្រឹមត្រូវ វានឹងជះឥទ្ធិពលយ៉ាងខ្លាំង ដែលអាចបំផ្លាញអាជីព ដែលយើងបានសាងកន្លងមក។

ដូច្នេះហើយ ត្រូវប្រយ័ត្នកុំធ្វើខុស ដែលអាចបំផ្លាញអាជីព និងមុខមាត់ខ្លួនឯង ដែល​អ្នក​បាន​និង​កំពុង​ថែរក្សា​បាន​យ៉ាងល្អ​។

១ ព្រងើយកណ្តើយ ហើយមិនខ្វល់ពីមិត្តរួមការងារ មិន​ត្រឹម​តែ​ក្នុង​ពិភព​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ពិភព​ការងារ អ្នក​ក៏​ត្រូវ​ចេះ​សម្រប​ខ្លួន​ឲ្យ​បាន​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។ ត្រូវតែដឹងពីរបៀប​ដាក់​ទីតាំង​ខ្លួនឯង​ នៅពេល​​ត្រូវដោះស្រាយ​ជាមួយចៅហ្វាយ មិត្តរួមការងារ និង​អតិថិជន។ ការ​ព្រងើយ​កណ្តើយ ហើយ​មិន​ខ្វល់ពីមិត្តរួមការងារ​ អាចប៉ះពាល់ដល់​អាជីព។ ប្រសិនបើយើង​ជា​មនុស្ស​អាត្មានិយម ហើយ​មិន​ខ្វល់ពីមិត្ត​រួមការងារ​ នោះគេនឹងធ្វើដូច​យើង​ធ្វើ​ដាក់គេ​ដែរ។ កុំរំពឹង​ថា​អ្នក​ដទៃ​ខ្វល់ពី​យើង នៅពេលយើង​មិនខ្វល់​ពី​ពួកគេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ការបិទដោយខ្លួនឯងនិងការកំណត់ខ្លួនឯង ការ​ដាក់​កម្រិត​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​គួរ​ចៀស​វាង ​គឺ​ជា​រឿង​ធម្មជាតិ ហើយ​មិន​មែន​ជា​បញ្ហា​ទេ។ ឧទាហរណ៍ អ្នកដាក់កម្រិតខ្លួនឯង​មិនឲ្យ​ចូលរួម នៅពេលដែលមិត្តរួមការងារ​និយាយ​ដើម​គេ ហើយ​និយាយ​អំពី​រឿង​អាក្រក់ ចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់​ចៅហ្វាយ ឬមិត្តរួមការងារផ្សេង​ទៀត។ បញ្ហា​គឺ​នៅ​ពេល​ដែល​អ្នក​ដាក់​កម្រិត​ខ្លួន​ឯង​ខ្លាំង​ពេក ​ដោយ​រើស​ខ្លាំង​ពេក ​អំពី​អ្នក​ដែល​អ្នក​ធ្វើ​ការ​ជាមួយ។ ឧទាហរណ៍ នៅពេលដែល​យើង​ជ្រើសរើស ដៃគូការងារត្រូវតែបុគ្គលយើងពេញចិត្ត ។ តាមពិតទៅ គន្លឹះមួយដើម្បីទទួលបាន​ជោគជ័យនៅកន្លែង​ធ្វើការ​ គឺ​បណ្តាញ។ អ្នកមិនត្រឹមតែអាចជ្រើសរើសមិត្តរួមការងារសម្រាប់ក្រុម ឬនៅពេលអ្នកកំពុងធ្វើគម្រោងនោះទេ។ វាដូចគ្នានឹងការផ្តល់ឲ្យអ្នកនូវឱកាសតិចតួច និងមានកម្រិតដើម្បី​អាចសម្រេចបាននូវភាពជោគជ័យ ព្រោះវាមិនចាំបាច់ជាមិត្តរួមការងារដែលអ្នកចាត់ទុកថាមិនសំខាន់នោះទេ តាមពិតអាចជួយកែលម្អអាជីពរបស់អ្នក។ ដូច្នេះ កុំបិទខ្លួឯង បង្កើតទំនាក់ទំនងទូលំទូលាយ​ជាមួយប្រភេទ និងតួអង្គផ្សេងៗនៃមិត្តរួមការងារនៅក្នុងការិយាល័យរបស់អ្នក។

៣ តែងតែរិះគន់ និង​ត្អូញត្អែរ​នៅកន្លែងធ្វើការ នៅកន្លែងធ្វើការ ពិតណាស់អាចមាន​ការងារបន្ថែម​ដែល​កើតឡើងភ្លាមៗ ការប្រជុំភ្លាមៗ ចំពោះការកើតឡើង​នៃបញ្ហាដែលអាចកើតមាន​នៅក្នុងការងារ​ដែលអ្នកបាន​បញ្ចប់​ពីមុន។ នៅទីនេះអ្នកត្រូវមានជំនាញវិជ្ជាជីវៈក្នុងការដោះស្រាយជាមួយវា។ ជាពិសេសប្រសិនបើបញ្ហាកើតឡើង​ដោយសារតែការធ្វេសប្រហែស ឬកំហុសដែលអ្នកបានធ្វើ។ ឈប់​រិះគន់ ឬ​មើលងាយ​អ្នក​ដទៃ ប្រសិនបើអ្នកទទួលស្គាល់កំហុសរបស់អ្នក ហើយ​ព្យាយាម​រក​ដំណោះស្រាយដើម្បីដោះស្រាយវា។ ជាពិសេសប្រសិនបើអ្នករិះគន់ការងាររបស់មិត្តរួមការងារ​ផ្សេងទៀត​នៅក្នុងក្រុមរបស់អ្នក។ វាមិនចាំបាច់ថាការងាររបស់អ្នក ប្រសើរជាងមិត្តរួមការងារ​ ដែល​អ្នក​កំពុងរិះគន់នោះទេ។ ទម្លាប់​ត្អូញត្អែរ​ពេល​មាន​ការងារ​បន្ថែម​ ក៏​មិនល្អ​សម្រាប់​អ្នក​ធ្វើ​ដែរ។ ព្រោះវាគ្រាន់តែបន្ថែមបន្ទុកដល់ចិត្តរបស់អ្នក។ វាប្រសើរជាង ប្រសិនបើអ្នកប្រើគំនិតរបស់អ្នកដើម្បីបញ្ចប់ការងារបន្ថែមយ៉ាងឆាប់រហ័ស។ អ្នកកាន់តែត្អូញត្អែរ វានឹងចំណាយពេលយូរដើម្បីបញ្ចប់។ ការរិះគន់ និងត្អូញត្អែរញឹកញាប់នៅកន្លែងធ្វើការ នឹងបំផ្លាញអាជីព។

៤ មិនចេះ​ប្រុង​ប្រយ័ត្ន​ ពេលនិយាយជាមួយអ្នកដទៃអំពីបញ្ហានៅអូហ្វីស ត្រូវចាំថា ប្រសិនបើអ្នកនៅក្រៅអូហ្វីស ហើយ​ដើរលេង ជាមួយ​អ្នកដទៃ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​និយាយ​ស្ដី ជាពិសេសនៅពេល​ពិភាក្សា​ការងារ​របស់​អ្នក។ ហេតុអ្វី? ពីព្រោះប្រសិនបើអ្នកនិយាយដោយចៃដន្យអំពីរឿងអាក្រក់ ឬ​អវិជ្ជមាន​អំពី​កន្លែង​ធ្វើការ​ នោះ​អាច​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ឮ​ដោយ​មិត្ត​រួមការងារ​របស់​អ្នក។ ជាឧទាហរណ៍ អ្នកនិយាយអំពីភាពអាក្រក់របស់ចៅហ្វាយ មិត្តរួមការងារ ឬគោលនយោបាយការិយាល័យដែលអ្នកគិតថាមិនល្អនៅក្នុងភ្នែកអ្នក។ នេះ​គឺ​ជា​ប្រធានបទ​ដ៏​រសើប​សម្រាប់អ្នកដើម្បីនិយាយជាមួយមនុស្សផ្សេងទៀត។ ជាពិសេស បើ​អ្នក​ពិត​ជា​មិន​ស្គាល់​មនុស្ស និងចរិតរបស់បុគ្គលនោះ​ ​មិនមានការធានាថា គាត់​នឹង​មិននិយាយ​ឡើង​វិញ​ នូវ​អ្វី​ដែល​អ្នក​បាន​ប្រាប់​គាត់​ទេ? ប្រសិនបើការពិតវាកើតឡើង និង​រីករាលដាល​នៅ​កន្លែងធ្វើការរបស់អ្នក នោះអាជីពរបស់អ្នក នឹងរងផលប៉ះពាល់ដោយ​ប្រយោល អ្នកបានបំផ្លាញអាជីព ដែលអ្នកបានសាង​កន្លងមក។

៥ ការមិនអើពើនឹងពេលវេលា​​ ដើម្បីបញ្ចប់យ៉ាងឆាប់រហ័ស ព្យាយាម​ធ្វើការងារឲ្យ​បានល្អ តាមដែលអាចធ្វើបាន ហើយបញ្ជូនវាមុន​កាលកំណត់ ។ ការឆាប់បញ្ចប់ការងារមួយ អ្នកនឹងបន្តទៅការងារមួយទៀតកាន់តែឆាប់។ ជាពិ​សេសប្រសិនបើការងារនោះ ទទួលបានលទ្ធផលជាទីគាប់ចិត្ត និងទទួលបានការ​សរសើរពី​ថ្នាក់លើ នោះវានឹងបង្កើនអាជីពរបស់អ្នកកាន់តែលឿន។ ប៉ុន្តែ​ត្រូវ​ចាំ​ថា កុំ​ធ្វេសប្រហែស​ពេល​សម្រាក​របស់​អ្នក ដើម្បី​ចាប់​ការងារ​របស់​អ្នកឲ្យបាន​លឿន។ ព្រោះនៅពេលដែលយើងអស់កម្លាំងដោយសារការសម្រាកមិនបានគ្រប់គ្រាន់ នោះនឹងងាយស្ត្រេស ជួបប្រទះនឹងអារម្មណ៍មិនស្ថិតស្ថេរ ឬអារម្មណ៍ដែលបណ្តាលឲ្យមានការឈឺចាប់។

សរុបជារួម យើងត្រូវចៀសវាង ចំនុច៥ខាងលើ ដើម្បីកុំឲ្យខូចដល់អាជីពដែលបានសាងកន្លងមក។ កុំបណ្តោយឲ្យការខិតខំប្រឹងប្រែង ការតស៊ូ និងភាពអត់ធ្មត់ កសាងអាជីពរបស់អ្នកទៅកាន់កន្លែងដែលអ្នកនៅសព្វថ្ងៃនេះ ដោយសារតែសកម្មភាពយើងផ្ទាល់។ ដូច្នេះហើយ​ ​ត្រូវ​ប្រយ័ត្ន​ទាំង​ការ​និយាយ សកម្មភាព និង​ការ​ចូលរួម​សង្គម​ជាមួយ​បរិស្ថាន​ជុំវិញ​ខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយពង្រឹងផ្លូវអាជីពឲ្យកាន់តែរឹងមាំ និងប្រសើរជាងមុន

ចុចអាន៖កុំដាក់របស់ទាំង ៥ នេះលើតុអូហ្វីស បើមិនចង់ឲ្យផលិតភាពការងារធ្លាក់ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម