KPT+
៣ វិធី ព្យាបាលការងងុយគេង ក្រោយញ៉ាំអាហារថ្ងៃត្រង់រួច
មនុស្សជាច្រើនមានទំនោរទៅរកការងងុយគេងនៅពេលថ្ងៃ។ ជាពិសេសបន្ទាប់ពីអាហារថ្ងៃត្រង់ ដូច្នេះកម្ពុជាថ្មីសូមបង្ហាញពីមូលហេតុ នៃការងងុយគេងពេលថ្ងៃ ឲ្យកាន់តែលម្អិតជាងនេះ។

មូលហេតុនៃការងងុយគេងពេលថ្ងៃ មូលហេតុចម្បងដែលមនុស្សភាគច្រើន មានអារម្មណ៍ងងុយគេងច្រើនជាងធម្មតាគឺបណ្ដាលមកពីកង្វះជាតិដែកនៅក្នុងខ្លួន ដែលជាសមាសធាតុសំខាន់នៃប្រូតេអ៊ីនអេម៉ូក្លូប៊ីននៅក្នុងឈាម។ កង្វះជាតិដែកបង្អាក់សមត្ថភាពដឹកអុកស៊ីសែនពីសួតទៅផ្នែកផ្សេងៗនៃរាងកាយ។ អេម៉ូក្លូប៊ីនប្រូតេអ៊ីនរបស់រាងកាយថយចុះ នេះបណ្តាលឲ្យដកដង្ហើមខ្លីៗ និងញ័រទ្រូង។ អត្រារំលាយអាហាររបស់រាងកាយថយចុះ មានអារម្មណ៍ក្រៀមក្រំនៅពេលថ្ងៃ មានបញ្ហាក្នុងការគេង រហូតដល់ធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងគ្រប់ពេល។
ហេតុអ្វីបានជាយើងតែងតែមានអារម្មណ៍ងងុយគេង បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់? ការទទួលទានអាហារថ្ងៃត្រង់ នឹងបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្ន កយ៉ាងឆាប់រហ័ស។ ជាលទ្ធផល កោសិកាខួរក្បាលផលិតប្រូតេអ៊ីនបញ្ជូនសរសៃប្រសាទតិចជាងមុន ដែលរំញោចខួរក្បាលហៅថា Orexin ដែលបណ្តាលឲ្យមនុស្សមានអារម្មណ៍ងងុយគេង បន្ទាប់ពីអាហាររួច។
កត្តាសំខាន់សម្រាប់ការពារការងងុយគេង បន្ទាប់ពីអាហារថ្ងៃត្រង់ ៖
១ ញ៉ាំយឺតៗ ហើយទំពារឲ្យបានហ្មត់ចត់ ការទំពារយឺតៗ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត។ នេះនឹងការពារអ្នកពីការងងុយគេងក្រោយអាហារ និងការពារការធាត់។
២ ញ៉ាំបន្លែ ផ្សិត និងសារ៉ាយជាមុនសិន ជាតិសរសៃអាហារដែលមាននៅក្នុងបន្លែ ផ្សិត និងសារ៉ាយសមុទ្រជាដើម នឹងជួយពន្យឺតការរំលាយអាហារ និងការស្រូបជាតិស្ករចូលទៅក្នុងរាងកាយ។ ការទទួលទានអាហារបែបនេះ មុនពេលម្សៅ គឺល្អក្នុងការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំង នៃកម្រិតជាតិស្ករក្នុងឈាម។
៣ ជ្រើសរើសអាហារដែលមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង នេះត្រូវបានធ្វើ ដោយការចៀសវាងអាហារដែលមានជាតិស្ករខ្ពស់ និងម្សៅស។ ប៉ុន្តែជ្រើសរើសទទួលទានអង្ករសំរូប បបរ ស្រូវសាលី និងគ្រាប់ធញ្ញជាតិ ដែលមិនបណ្តាលឲ្យមានការកើនឡើងជាតិស្ករក្នុងឈាម។

យ៉ាងណាមិញ ប្រសិនបើអ្នកមានបញ្ហាងងុយគេងពេញមួយថ្ងៃ និងក្រោយអាហារថ្ងៃត្រង់ សូមសាកល្បងវិធីនេះ។ ប៉ុន្តែនេះជាវិធីសាស្ត្រដ៏សំខាន់មួយទៀត ក្នុងការបង្ការ និងដោះស្រាយបញ្ហាទាំងនេះ គឺបង្កើតទម្លាប់គេងឲ្យមានសុខភាពល្អ យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការទទួលទានអាហារពេលល្ងាច រៀងរាល់ម៉ោង ៧ យប់ ជួយឲ្យរស់បានយូរជាងមុន?
ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ជនសង្ស័យពីររូប សារភាពថា ពិតជាបានសម្លាប់ Tangmo