ឋានព្រះចន្ទ Archives - Kampuchea Thmey Daily

NASA នឹងបញ្ជូន​អវកាសយានិកទៅភពព្រះចន្ទក្នុងខែមីនា ក្រោយជោគជ័យតេស្តចាក់អ៊ីដ្រូសែន
ភ្នាក់ងារអវកាស NASA កំពុងកំណត់គោលដៅបញ្ជូន​អវកាសយានិក៤រូប ក្នុងបេសកកម្ម Artemis II ដើម្បីហោះក្រឡឹងជុំវិញ​ភព​ព្រះចន្ទ នៅថ្ងៃទី៦ខែមីនាខាងមុខនេះ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា។ នេះ​បើយោង​តាម​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AP នា​ថ្ងៃសៅរ៍​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

(រូបថត៖ Shutterstock)

លោក Jared Isaacman នាយកគ្រប់គ្រង NASA បានថ្លែងកាលពីថ្ងៃសុក្រ​ថា ក្រុមការងារសម្រេចបាន «វឌ្ឍនភាពដ៏សំខាន់» បន្ទាប់ពីការធ្វើតេស្តសាកល្បងលើកទីពីរបានបញ្ចប់ដោយជោគជ័យ ដោយគ្មានការលេចធ្លាយឧស្ម័នអ៊ីដ្រូសែន ក្រោយពេលដែលបញ្ហានេះបានបង្កការរំខានដល់ការសាកល្បងលើកដំបូង និងធ្វើ​ឲ្យ​ខកខានការបង្ហោះក្នុងខែកុម្ភៈ។

លោក Isaacman បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា «ការធ្វើតេស្តនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការវិលត្រឡប់របស់អាមេរិកទៅកាន់បរិយាកាសឋាន​ព្រះចន្ទ»។ ដើម្បីត្រៀមលក្ខណៈ​ឲ្យបានរួចរាល់ អវកាសយានិកអាមេរិក៣រូប និងកាណាដា១រូប បានចាប់ផ្តើមធ្វើ​ចត្តាឡីស័ក ដើម្បីតាមដានសុខភាពរយៈពេល​២សប្តាហ៍។ NASA មានរយៈពេលត្រឹមតែ​៥ថ្ងៃប៉ុណ្ណោះក្នុងខែមីនា ដើម្បីបង្ហោះរ៉ុក្កែត Space Launch System មុនពេលត្រូវពន្យារពេលទៅដល់ខែមេសា៕

ប្រែសម្រួល៖ ឈាង

The post NASA នឹងបញ្ជូន​អវកាសយានិកទៅភពព្រះចន្ទក្នុងខែមីនា ក្រោយជោគជ័យតេស្តចាក់អ៊ីដ្រូសែន appeared first on Kampuchea Thmey Daily.

រុស្ស៊ី​​គ្រោង​​បង្កើត​​រោង​ចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​នៅ​លើ​​ឋាន​ព្រះចន្ទ​នៅឆ្នាំ​២០៣៦
រុស្ស៊ី​គ្រោង​នឹង​ដាក់ដំណើរ​ការ​​រោង​ចក្រ​ថាម​ពលនុយ​ក្លេ​អ៊ែរ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​មួយ​ទសវត្សរ៍​ក្រោយ​ ដើម្បី​ផ្គត់​ផ្គង់​ថាម​ពល​លើ​យាន​​​អវកាស​​​របស់ខ្លួន ដែល​ជា​​ស្ថានីយ៍​ស្រាវ​ជ្រាវ​រួម​រុស្ស៊ីនិង​ចិន ខណៈ​​មហា​អំណាច​ធំៗ​ប្រញាប់​​រុក​រក​ផ្កាយ​រណប​ធម្មជាតិ​តែ​មួយគត់​របស់​ភ​ព​​ផែន​ដី​។ នេះ​បើតាមសារព័ត៌មាន​រ៉យទ័រ។

ព្រះចន្ទនិងទង់ជាតិរុស្ស៊ី។ Reuters

ចាប់​តាំង​ពី​អាកាស​យានិក​សូវៀត លោក Yuri Gagarin បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ឡើង​ទៅ​កាន់​ទីអវកាស​ក្នុង​ឆ្នាំ១៩៦១ ប្រទេស​រុស្ស៊ី​មានអំណួត​​​ថា​ ខ្លួន​​ជា​មហា​អំណាច​ឈាន​មុខ​គេ​ក្នុង​ការ​រុក​រកនៅ​ឯ​​​ទី​​អវកាស​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ថ្មីៗនេះ រុស្ស៊ី​បាន​ធ្លាក់​ចុះវិញ​​ ​ក្រោយសហរដ្ឋអាមេរិក និងចិន​កាន់​តែមាន​អំណាច​​ខ្លាំង​ជាង​។

មហិច្ឆតា​របស់​រុស្ស៊ីបាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ២០២៣ នៅ​ពេល​ដែល​បេសក​កម្ម​យន្តហោះ​ Luna-២៥ គ្មាន​មនុស្ស​បើក​របស់ខ្លួន​បាន​បុក​ទៅ​លើ​ផ្ទៃ​ភព​​ព្រះចន្ទ​ ខណៈដែល​​​ព្យាយាម​ចុះ​ចត​។​ ចំណែក​លោក​ Elon Musk បានដំណើរ​ការ​​បង្ហោះ​យាន​អវ​កាសរបស់​ខ្លួន​ជំនួស​​វិញ​​ ដែលនេះ​​ធ្លាប់ជា​ជំនាញ​របស់ប្រទេស​​រុស្ស៊ី។

ក្រុមហ៊ុន​អវកាស​រដ្ឋ​របស់​រុស្ស៊ី​ Roscosmos បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ខ្លួន​គ្រោង​នឹង​សាង​សង់​រោង​ចក្រ​ថាមពល​នៅ​​លើ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០៣៦​ និង​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Lavochkin Association ដើម្បី​ធ្វើ​វា។

ក្រុម​ហ៊ុន​ Roscosmos បាន​និយាយ​ថា គោល​បំណង​នៃ​ការ​បង្កើត​រោង​ចក្រ​នេះ​​គឺ​ដើម្បី​ផ្តល់​ថាមពល​តាមរយៈកម្ម​វិធី​ចន្ទ​គតិ​របស់​រុស្ស៊ី រួម​ទាំង​រថយន្ត​រ៉ូ​វ័រ​ (rovers) ដែលជា​កន្លែង​សង្កេត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ស្ថានីយ​ស្រាវ​ជ្រាវ​​ភព​​ព្រះ​ចន្ទ​អន្តរ​ជាតិ​រួមរុស្ស៊ី-ចិនផង​ដែរ​។

ក្រុមហ៊ុន Roscosmos បន្ត​​ថា​៖«គម្រោង​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ស្ថានីយ៍​តាមរយៈ​ព្រះចន្ទ និង​ជា​​វិទ្យា​សាស្ត្រ​ដែល​ដំណើរ​ការ​ជា​អចិន្ត្រៃយ៍​ ហើយ​ផ្លាស់​ប្តូរ​ពី​បេសក​កម្ម​ក្នុង​រយៈ​ពេល​ខ្លី​ ទៅជា​កម្ម​វិធី​រុក​រក​តាម​ព្រះ​ចន្ទ​ក្នុង​រយៈ​ពេល​វែង»​។

ប្រធានរបស់​ក្រុម​ហ៊ុន​​អវកាស​​ Roscosmos លោក Dmitry Bakanov បាន​និយាយ​កាល​ពី​ខែ​មិថុនា​ថា៖«គោល​បំណង​តែ​មួយ​របស់​យើង​គឺ​ដើម្បី​ដាក់​រោង​ចក្រ​ថាមពល​នុយ​ក្លេអ៊ែរ​នៅ​លើ​ព្រះចន្ទ និង​ដើម្បី​ស្វែង​យល់​ពី​​ភព Venus ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​​ជាភព «បងប្អូនស្រី» របស់​ផែន​ដី។

ព្រះចន្ទ​ស្ថិត​នៅ​ចម្ងាយ ៣៨៤,៤០០គីឡូ​ម៉ែត្រ ពី​ភព​ផែន​ដី​ ដើម្បី​សម្រួល​នៃ​ការ​វិល​ជុំវិញ​របស់​ផែន​ដី​លើ​អ័ក្ស​របស់​វា ដែល​ធានា​បាន​នូវអាកាស​ធាតុ​មាន​ស្ថេរភាព​ជាង​មុន។ វា​ក៏​បណ្តាល​ឱ្យ​មានខ្យល់​​ជំនោរ​នៅ​ក្នុង​មហា​សមុទ្រ​ពិភពលោក​ផង​ដែរ​៕​

ប្រែសម្រួល៖ ណឺ មិនា​

The post រុស្ស៊ី​​គ្រោង​​បង្កើត​​រោង​ចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​នៅ​លើ​​ឋាន​ព្រះចន្ទ​នៅឆ្នាំ​២០៣៦ appeared first on Kampuchea Thmey Daily.

អវកាសយានិក​ចិន​២​រូប អាច​ដើរ​ក្នុង​លំហរយៈពេល​៩ម៉ោង បំបែក​កំណត់ត្រា​អាមេរិក
ចិន ប្រកាស​ថា អវកាសយានិក​២​នាក់របស់ខ្លួន បានបញ្ចប់ការដើរ​ក្នុង​លំហអាកាសរយៈពេល៩​ម៉ោង ដែលជាការ​​បំបែកកំណត់ត្រា​​ចាស់​​របស់​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០០១។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២៤។

(រូបភាព៖ ទីភ្នាក់ងារអវកាសចិន Manned Space Agency)

បើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency អវកាសយានិកទាំង​២​រូប​ មាន​ឈ្មោះ​ថា Cai Xuzhe និង Song Lingdong ជា​សមាជិក​​នៃយានអវកាស Shenzhou-19។ ពួក​គេ​ បាន​បិទ​បញ្ចប់​សកម្មភាព​ដើរ​ក្នុង​លំហ នៅ​មុន​ម៉ោង​១០​យប់​​ថ្ងៃអង្គារ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០២៤។

វា​ជា​​ជោគជ័យ​ថ្មី​មួយ​ទៀត​ និង​ចុង​ក្រោយ​បង្អស់​សម្រាប់​មហាយក្ស​ចិន ចំពោះ​​មហិច្ឆតា​​​កម្មវិធី​អវកាស​របស់​ខ្លួន។​

យោងតាមអង្គការ NASA កំណត់ត្រា​ដើរ​លំហ​លើក​មុន មាន​រយៈពេល​៨​ម៉ោង​៥៦​នាទី ធ្វើ​ឡើង​ដោយ​អវកាសយានិកអាមេរិក លោក James Voss និងលោកស្រី Susan Helms នៅថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០០១។

ចិន បានខិតខំប្រឹងប្រែងយ៉ាង​ខ្លាំង ក្នុងការ​ធ្វើ​ខ្លួនជាតួអង្គសំខាន់ក្នុងលំហ​អវកាស ប្រជែង​ជាមួយ​សហរដ្ឋអាមេរិក និង​បណ្ដាប្រទេស​ដទៃ។ សកម្មភាព​​លំហ​អវកាស​របស់​ចិន ​​កំពុងសម្លឹងមើលកាន់តែខ្លាំង​លើ​​ផលប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ ធនធាន និង​សន្តិសុខជាតិ។

រដ្ឋបាលអវកាសជាតិចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុវត្តជាបន្តបន្ទាប់នូវបេសកកម្មមនុស្សយន្ត​នៅ​​លើ​ភព​ព្រះ​ចន្ទ។ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៤ យានអវកាសចិន Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង៕

ដោយ៖ ឈាង

The post អវកាសយានិក​ចិន​២​រូប អាច​ដើរ​ក្នុង​លំហរយៈពេល​៩ម៉ោង បំបែក​កំណត់ត្រា​អាមេរិក appeared first on Kampuchea Thmey Daily.

រុស្ស៊ី ឥណ្ឌា និងចិន គ្រោង​ចាប់​ដៃ​គ្នា​បង្កើត​រោងចក្រ​នុយក្លេអ៊ែរ​លើ​ភព​ព្រះ​ចន្ទ
​ឥណ្ឌា និង​ចិន អាច​នឹង​ចាប់​ដៃ​សហការ​គ្នា​ជាមួយ​រុស្ស៊ី ក្នុង​ការ​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​នៅ​លើ​ភព​ព្រះ​ចន្ទ។ គម្រោង​នេះ​​ ត្រូវ​បាន​​ដឹក​នាំ​ដោយ​​ក្រុមហ៊ុន​អវកាស​រដ្ឋ​រុស្ស៊ី Rosatom ដែល​មាន​បំណង​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​តូច​មួយ​​ទំហំ​ ០,៥​មេហ្គាវ៉ាត់ សម្រាប់​ប្រើប្រាស់​​ក្នុង​​មូលដ្ឋាន​នៅ​លើ​​ភព​ព្រះ​ចន្ទ។ នេះ​បើ​យោង​​តាម​​ការ​ចុះ​ផ្សាយ​របស់​​​​​ទីភ្នាក់​ងារ​ព័ត៌មានរដ្ឋ​រុស្ស៊ី Tass ដែល​បាន​ដក​ស្រង់​ប្រភព​ពី​​លោក Alexey Likhachev ​​​ប្រធាន​ក្រុមហ៊ុន Rosatom។

(រូបភាព៖ Bing Image Creator)

ថ្លែង​នៅ​វេទិកា Eastern Economic Forum កាល​ពី​សប្ដាហ៍​មុន លោក Likhachev បាន​​​បង្ហើប​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា និង​ចិន មាន​​ការ​ចាប់​អារម្មណ៍​​ក្នុង​កិច្ច​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​លើ​​ព្រះ​ចន្ទ ដែល​ជា​តម្រូវ​ការ​​ផ្គត់ផ្គង់​ថាមពល​​ចាំបាច់​​សម្រាប់​គម្រោង​សង់​មូលដ្ឋាន​​អចិន្ត្រៃយ៍​នៅ​ទីនោះ។

ឥណ្ឌា​​បាន​បង្ហាញ​ពី​បំណង​ចង់​ចូលរួម​វិនិយោគ​ ដោយ​ហេតុ​ថា​​គម្រោង​នេះ​​​គាប់ជួន​នឹង​គម្រោង​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក និង​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​​​​របស់​​​ខ្លួន​លើ​​ភព​ព្រះ​ចន្ទ​​នា​ឆ្នាំ​២០៤០​ខាង​មុខ។

ចំណែក​ រុស្ស៊ី និង​ចិន បាន​ប្រកាស​គម្រោងសាងសង់​មូលដ្ឋាន​នៅ​​លើ​ព្រះ​ចន្ទ​រួម​គ្នា កាល​ពី​ឆ្នាំ​២០២១ ដែល​មាន​ឈ្មោះ​ថា International Lunar Research Station (ILRS) ត្រៀម​ដាក់​​ឲ្យ​ដំណើរការ​​ចន្លោះ​ពី​ឆ្នាំ​២០៣៥ និង​​ឆ្នាំ​២០៤៥។

ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ធ្លាប់បាន​ប្រកាស​កាល​ពី​ខែ​ឧសភា​ថា ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​កំពុង​ដំណើរការ ហើយ​ត្រៀម​តំឡើង​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​លើ​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០៣៦។

ការ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​លើ​ព្រះ​ចន្ទ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។ រុស្ស៊ីបានស្នើថា ការសាងសង់ភាគច្រើនអាចត្រូវបានអនុវត្តដោយស្វ័យភាព ដោយកាត់បន្ថយតម្រូវការសម្រាប់ការចូលរួមដោយផ្ទាល់របស់មនុស្ស៕

ដោយ៖ ឈាង

The post រុស្ស៊ី ឥណ្ឌា និងចិន គ្រោង​ចាប់​ដៃ​គ្នា​បង្កើត​រោងចក្រ​នុយក្លេអ៊ែរ​លើ​ភព​ព្រះ​ចន្ទ appeared first on Kampuchea Thmey Daily.

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​ចិន ប្រើ​ដី​ភព​ព្រះ​ចន្ទ​ផលិត​ជា​ទឹក
អ្នកវិទ្យាសាស្ត្រចិន បានរកឃើញ «វិធីសាស្រ្តថ្មី» ផលិតទឹកក្នុងបរិមាណដ៏ច្រើនដោយប្រើ​គំរូ​ដី​ ដែល​យក​​មក​ពី​​ភព​ព្រះ​ចន្ទ​​ក្នុង​​បេសកកម្ម​​មួយ​កាល​ពី​ឆ្នាំ​​២០២០។

(រូបភាព៖ EPA)

នៅឆ្នាំ២០២០ បេសកកម្ម Chang’e-5 របស់ប្រទេសចិន ​បាន​ក្លាយ​ជា​ជោគជ័យ​ដំបូង​របស់​មនុស្ស​ជាតិ​​ក្នុង​រយៈពេល​៤៤​ឆ្នាំ​កន្លង​ទៅ ដែល​​បាន​ពាំនាំ​យកគំរូ​ដីភព​ព្រះ​ចន្ទ​មក​សិក្សា។ ទូរទស្សន៍​ររដ្ឋ​ចិន CCTV បានរាយការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​សីហា​ថា ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានរកឃើញថា សារធាតុរ៉ែនៅក្នុង​ដី​ភព​ព្រះ​ចន្ទ​មានផ្ទុកអ៊ីដ្រូសែនច្រើន ហើយ​ពេល​ធ្វើប្រតិកម្មជាមួយសារធាតុផ្សេងទៀត​ខណៈ​កម្ដៅ​​ឡើង​ខ្ពស់​ខ្លាំង​បំផុត វា​អាច​បង្កើត​បាន​ជាចំហាយទឹក។

តាម​រយៈ​វិធី​សាស្ត្រ​ថ្មី​នេះ ដី​​ភព​ព្រះ​ចន្ទ​​១​​តោន​នឹង​អាច​ផលិត​ទឹក​បាន​ប្រហែល ៥១​ទៅ​៧៦​គីឡូក្រាម ស្មើ​នឹង​ទឹក​​ចំណុះ​ជាង​៥ម៉ឺន​មីលីលីត្រ ឬ​​ស្មើ​នឹង​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ៥០​នាក់​។

CCTV បាន​​ផ្សាយ​ថា៖ «បន្ទាប់ពីរយៈពេល​៣​ឆ្នាំនៃការស្រាវជ្រាវស៊ីជម្រៅ និងការផ្ទៀងផ្ទាត់ម្តងហើយម្តងទៀត វិធីសាស្រ្តថ្មីនៃការប្រើប្រាស់ដី​ភព​ព្រះ​ចន្ទ​ដើម្បីផលិតទឹកក្នុងបរិមាណដ៏ច្រើន ត្រូវបានរកឃើញ ដែលត្រូវបានគេរំពឹងថានឹងផ្តល់នូវមូលដ្ឋាន​គំរូ​ដ៏សំខាន់ សម្រាប់ការសាងសង់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រ​ភព​ព្រះចន្ទ និងលំហអវកាស​នាពេលអនាគត»។

របកគំហើញនេះអាច​ផ្ដល់​ជា​សារប្រយោជន៍​​ចម្បង សម្រាប់គម្រោងរយៈពេលជាច្រើន​សិប​ឆ្នាំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុងការកសាងស្ថានីយអវកាសអចិន្ត្រៃយ៍ ចំពេលមានកា​រ​ប្រកួត​ប្រជែង​រវាងសហរដ្ឋអាមេរិក និងចិន ដើម្បីស្វែងរក​និងជីកយក​ធនធាន​រ៉ែ​នៅ​លើ​​ភព​ព្រះ​ចន្ទ។

ដី​ភព​ព្រះ​ចន្ទ (រូបភាព៖ NASA)

ប្រធានអង្គការ NASA លោក Bill Nelson បានលើកឡើងម្តងហើយម្តងទៀតអំពី​ការ​ព្រមាន​ចំពោះ​ភាពជឿនលឿននៃកម្មវិធីអវកាសរបស់ប្រទេសចិន និងលទ្ធភាពនៃទីក្រុងប៉េកាំងកាន់កាប់ទីតាំងដែលសម្បូរធនធានបំផុតនៅលើ​ភព​ព្រះ​ចន្ទ។

ចិនសង្ឃឹមថា បេសកកម្ម​ភព​ព្រះ​ចន្ទ​នាពេលថ្មីៗនេះ និងនាពេលអនាគតនឹងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវ​ភព​ព្រះចន្ទ​អន្តរជាតិ (ILRS) ដែលជាគំនិតផ្តួចផ្តើមមួយដែលខ្លួនកំពុងដឹកនាំ​រួម​គ្នា​ជាមួយប្រទេសរុស្ស៊ី។

ទីភ្នាក់ងារអវកាសចិន បានកំណត់​យក​ឆ្នាំ​២០៣៥ ជាកាលបរិច្ឆេទដែល «ស្ថានីយ៍មូលដ្ឋាន» នៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទ​​នឹងត្រូវបានសាងសង់ ជាមួយនឹងការបន្ថែមស្ថានីយអវកាសវិលជុំវិញព្រះចន្ទ​នៅឆ្នាំ​២០៤៥។

សូម​បញ្ជាក់​ថា សារៈសំខាន់នៃទឹក​នៅ​លើ​ភព​ព្រះ​ចន្ទ​ ក្រៅ​តែ​ពី​ជួយ​ឲ្យ​វត្តមានជាអចិន្ត្រៃយ៍​របស់មនុស្ស​ជាតិ​អាចដំណើរការបាន វា​ក៏​នឹង​ជួយ​ជំរុញ​ការ​រុក​រក​លំហ​នា​ពេល​អនាគត​ផង​ដែរ។ ប្រធាន​អង្គការ​ NASA ធ្លាប់​បាន​លើក​ឡើង​កាលពីខែឧសភាថា ទឹកដែលបានរកឃើញនៅលើ​ភព​ព្រះ​ចន្ទ​ អាចប្រើដើម្បីបង្កើតឥន្ធនៈគ្រាប់រ៉ុកកែត​អ៊ីដ្រូសែន ដែលជំរុញការរុករកអវកាសបន្ថែមទៀតទៅកាន់ភពព្រះអង្គារ និង​ភព​ដទៃ​ទៀត៕

ដោយ៖ ឈាង

The post របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​ចិន ប្រើ​ដី​ភព​ព្រះ​ចន្ទ​ផលិត​ជា​ទឹក appeared first on Kampuchea Thmey Daily.

២០០លានឆ្នាំទៀត មួយថ្ងៃនឹងមានរយៈពេល២៥ម៉ោង
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ពេលថ្ងៃនៅលើផែនដី កាន់តែមានរយៈពេលយូរជាងមុន ព្រោះថា ព្រះចន្ទកាន់តែឃ្លាតចេញពីភពផែនដី ហើយបើតាមការព្យាកររបស់ក្រុមអ្នកវិទ្យាសាស្រ្ត ប្រហែល២០០លានឆ្នាំទៀត មួយថ្ងៃលើភពផែនដីនឹងមានរយៈពេល២៥ម៉ោង។

(រូបថត៖ NOAA)

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី១៦ខែសីហា, អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលព្រះចន្ទផ្លាស់ទីកាន់តែឆ្ងាយ ឥទ្ធិពលនៃទំនាញរបស់វា ធ្វើឲ្យផែនដីវិលកាន់តែយឺតហើយមានពេលថ្ងៃកាន់តែយូរ។

លោក Stephen Meyers សាស្ត្រាចារ្យផ្នែកភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានពន្យល់ថា នៅពេលដែលព្រះចន្ទរំកិលទៅឆ្ងាយផែនដី​ ទំនាញក៏កាន់តែថយចុះ ហើយផែនដីវិលយឺតជាងមុន។

(រូបថត៖ AP)

ព្រះចន្ទស្ថិតនៅចម្ងាយប្រហែល ៣៨៣ ​០២៣ គីឡូម៉ែត្រពីភពផែនដីរបស់យើង ប៉ុន្តែការស្រាវជ្រាវពីមុនបានរកឃើញថា ព្រះចន្ទកំពុងរសាត់ទៅឆ្ងាយប្រហែល ៣.៨១សង់ទីម៉ែត្រក្នុងមួយឆ្នាំ ដែលនេះមានន័យថា វាចំណាយពេលយូរជាងមុន ដើម្បីវិលជុំវិញភពផែនដី។

ការសិក្សានេះ ធ្វើឲ្យគេនឹកឃើញដល់របកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស ដែលបង្ហាញថា បច្ចុប្បន្ន ពេលថ្ងៃ នៅលើភពផែនដី មានរយៈពេលយូរជាងពេលយប់ ហើយនិន្នាការនេះនឹងកើនឡើងជាបន្តទៀត ដោយសារតែបម្រែបម្រួលអាកាសធាតុ។

(រូបថត៖ Shutterstock)

នៅពេលទឹកកកប៉ូលរលាយ នៅតំបន់ហ្គ្រីនលែននិងអង់តាក់ទិក ចំណុចកណ្តាលនៃទំនាញផែនដីបានងាកទៅរកខ្សែអេក្វាទ័រ ដោយបន្ថយល្បឿននៃបង្វិលជុំរបស់ភពផែនដីបន្តិចម្តងៗ ហើយក្រុមអ្នកស្រាវជ្រាវព្យាករថា ប្រសិនបើកម្រិតបំភាយឧស្ម័ន មិនកាត់បន្ថយទេនោះ រយៈពេលថ្ងៃនឹងកើនឡើង ២.៦២ មិល្លីវិនាទី ត្រឹមចុងឆ្នាំ២១០០។

ត្បិតតែផលប៉ះពាល់នេះ ទំនងជាមិនចោទជាបញ្ហាធំដល់មនុស្សភាគច្រើនក៏ពិតមែន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងលំហអវកាសបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កំណើន​កម្តៅ​ផែនដី​​ធ្វើ​ឲ្យពេលថ្ងៃ​ អូសបន្លាយ​ពេល​យូរជាង​ពេលយប់

The post ២០០លានឆ្នាំទៀត មួយថ្ងៃនឹងមានរយៈពេល២៥ម៉ោង appeared first on Kampuchea Thmey Daily.

រកឃើញ​រណ្ដៅល្អាង​ដ៏​ជ្រៅ​នៅ​លើភព​ព្រះ​ចន្ទ ទំនង​អាច​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​មនុស្ស
ជាលើកដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញរណ្ដៅល្អាង​​ដ៏​ជ្រៅ​មួយ​កន្លែង​​នៅលើភព​ព្រះចន្ទ ដែល​មាន​ជម្រៅ​យ៉ាង​ហោច​ណាស់ ១០០​ម៉ែត្រ ហើយវាអាចក្លាយ​ជាកន្លែងដ៏ល្អសម្រាប់មនុស្សក្នុងការកសាងមូលដ្ឋានអចិន្ត្រៃយ៍នៅ​ទីនោះ​បាន។

(រូបភាព៖ NASA)

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃ​​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ រណ្ដៅ​ដែល​ទើប​រក​ឃើញ​ថ្មី​នេះ គ្រាន់តែជារណ្ដៅមួយប៉ុណ្ណោះក្នុងចំណោមរណ្ដៅរាប់រយកន្លែងទៀត ដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រកឃើញ​នៅ​លើ​ភព​ព្រះចន្ទ។ ​អ្នក​វិទ្យាសាស្ត្រ​២​រូប​គឺ​លោក Lorenzo Bruzzone និង​លោក Leonardo Carrer នៅ​សកលវិទ្យាល័យ Trento ប្រទេស​អ៊ីតាលី បាន​ប្រើ​បច្ចេកវិទ្យា​​ប្រព័ន្ធ​រ៉ាដា Mare Tranquillitatis ក្នុង​ការ​វាស់​ជម្រៅ និង​សណ្ឋាន​រណ្ដៅល្អាង។

បើតាម​ពិត​ទៅ ព្រោះ​តែ​​មាន​ទំហំ​ធំ​ខ្លាំង រណ្ដៅនេះ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ពី​ផែនដី ហើយ​វា​ក៏​ជា​កន្លែង​មួយ​នៅ​ជិត​កន្លែង​ដែល​យាន Apollo ទី​១១ ធ្លាប់​បាន​ចុះ​ចត​ដែរ កាល​ពី​ឆ្នាំ​១៩៦៩។ រណ្ដៅ​នេះ​ទៀត​សោត ទំនង​ជា​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​រាប់​លាន ឬ​រាប់​ពាន់​លាន​ឆ្នាំ​មុន នៅ​ពេល​មាន​កម្អែ​ភ្នំភ្លើង​ហូរ​​នៅ​លើ​ភព​ព្រះចន្ទ ហើយ​បង្កើត​បាន​ជា​ផ្លូវ​រូង​ក្រោម​ដី​​យ៉ាង​ដូច្នេះ។ ឧទាហរណ៍​ក្នុង​ករណី​ស្រដៀង​គ្នា​ដែល​បង្កើត​ឲ្យ​មាន​រណ្ដៅ​ដ៏​ជ្រៅ​បែប​នេះ​នៅ​​លើ​ព្រះ​ចន្ទ គឺ​រណ្ដៅ​​ភ្នំភ្លើង​នៅ​លើ​កោះ Lanzarote ប្រទេស​អេស្ប៉ាញ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​នាំ​គ្នា​ទៅ​សិក្សា​នៅ​ទីនោះ ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​គម្រោង​តាំង​មូលដ្ឋាន​នៅ​លើ​ភព​ព្រះ​ចន្ទ។

លោក​សាស្ត្រចារ្យ Leonardo Carrer បាន​រៀបរាប់​ថា ជីវិត​ដំបូង​​នៅ​លើផែនដី​​ផ្ដើម​ចេញ​ពី​ការ​រស់នៅ​ក្នុង​​រណ្ដៅ​ល្អាង ហេតុ​ដូច្នោះ​ហើយ​វា​ជា​រឿង​សមហេតុ​ផល​ដែល​មនុស្ស​គួរ​តែ​អាច​រស់នៅ​ក្នុង​រណ្ដៅ​ល្អាង​លើ​ភព​ព្រះ​ចន្ទ​ដូច​គ្នា។

កន្លងមក ប្រទេសជា​ច្រើន កំពុងប្រជែងគ្នា ដើម្បី​ពាំនាំ​នូវ​​វត្តមាន​របស់​មនុស្សទៅ​តាំង​មូលដ្ឋាន​អចិន្ត្រៃយ៍នៅលើព្រះចន្ទ ខណៈ​បញ្ហា​ប្រឈម​​នា​ពេល​បច្ចុប្បន្ន​​នេះ គឺពួក​គេ​ត្រូវ​​ការពារអវកាសយានិកពីវិទ្យុសកម្ម បម្រែបម្រួល​សីតុណ្ហភាព និងអាកាសធាតុនៅ​ក្នុងលំហ។

អ្នក​ស្រី Helen Sharman ដែលជាអវកាសយានិកអង់គ្លេស​ដំបូង​គេ​ធ្វើដំណើរទៅកាន់ទីអវកាស បានប្រាប់ BBC ថា រណ្ដៅ​ដែលទើបរកឃើញថ្មី ទំនង​ជាកន្លែងល្អ អាច​យក​ប្រើប្រាស់​សម្រាប់​សាងសង់​មូលដ្ឋាន។ ទន្ទឹម​នោះ អវកាសយានិក​រូប​នេះ បានប៉ាន់ប្រមាណ​ថា មនុស្ស​អាច​ទៅ​រស់នៅ​ក្នុង​រណ្ដៅ​នេះ​នៅ​ក្នុង​រយៈពេល​២០ ទៅ​៣០ឆ្នាំ​ខាង​មុខ។

រណ្ដៅ​ល្អាង​នៅ​​លើ​ភព​ព្រះ​ចន្ទ នឹង​​ផ្ដល់​ជា​ប្រយោជន៍​ចំពោះ​មនុស្សជាតិ ដែល​អាច​ឲ្យ​យើង​ដឹង​ពី​ប្រវត្តិ​នៃ​ការ​កកើត​ភព​ព្រះ​ចន្ទ ព្រមទាំងប្រព័ន្ធ​ព្រះ​អាទិត្យ​ថែម​ទៀត​ផង ដោយ​ផ្អែក​លើ​ការ​សិក្សា​​​ផ្ទាំង​ថ្មនៅខាងក្នុងរណ្ដៅ​ល្អាង​ ដែល​មិនធ្លាប់​រងការខូចខាត ឬបំផ្លាញ​ដោយសារកត្តា​អាកាសធាតុ​នៅ​ក្នុងលំហ​នោះ​ទេ ដូច្នេះវា​អាចផ្តល់នូវកំណត់ត្រាភូមិសាស្ត្រយ៉ាងទូលំទូលាយដែលមានអាយុកាលរាប់ពាន់លានឆ្នាំ៕

(រូបភាព៖ BBC)

ដោយ៖ ឈាង

The post រកឃើញ​រណ្ដៅល្អាង​ដ៏​ជ្រៅ​នៅ​លើភព​ព្រះ​ចន្ទ ទំនង​អាច​សង់​មូលដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​មនុស្ស appeared first on Kampuchea Thmey Daily.

យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា
នៅទីបំផុត ក្រោយបំពេញបេសកកម្មអស់រយៈពេល២ខែនៅឋានព្រះចន្ទ យានអវកាសរបស់ចិនឈ្មោះ Chang’e-6 បានវិលត្រឡប់មកភពផែនដីវិញហើយ ដោយពាំនាំមកជាមួយនូវសំណាកដ៏កម្រយកពីតំបន់មួយចំហៀងទៀតនៃព្រះចន្ទ ហើយរឿងនេះ ត្រូវបានគេសាទរថា ជាគន្លឹះដ៏សំខាន់ ជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សិក្សាកាន់តែច្បាស់អំពីរបៀបដែលភពទាំងឡាយកកើតឡើង។

(រូបថត៖ Weibo)

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារទី២៥ខែមិថុនា, យានអវកាស Chang’e-6 បានចុះចតដោយជោគជ័យនៅស្ថានីយ៍ក្នុងតំបន់ Inner Mongolia នាវេលាម៉ោង ២:០៧នាទីរសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។

ចំពោះបេសកកម្មនេះផងដែរ បានធ្វើឲ្យចិន ក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលបញ្ជូនយានអវកាសទៅដល់តំបន់មួយចំហៀងទៀតនៃព្រះចន្ទសែនឆ្ងាយ ជាកន្លែងដែលមនុស្ស​មិនធ្លាប់មើលឃើញទាល់តែសោះ ដោយសារតែវាមានចម្ងាយឆ្ងាយហួស និងស្ថានភាពផ្ទៃព្រះចន្ទ ពោរពេញទៅដោយរណ្តៅយក្ស។

(រូបថត៖ BBC)

សូមបញ្ជាក់ថា យាន Chang’e 6 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Wenchang លើកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៣ខែឧសភា ហើយប៉ុន្មានសប្តាហ៍ក្រោយមក វាបានចុះចតដោយជោគជ័យនៅជិតប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នៅពេលទៅដល់ មនុស្សយន្ត បានជីកយកដីនិងថ្ម ព្រមទាំងថតរូបផ្ទៃខាងលើ និងដោតទង់ជាតិចិននៅលើនោះផងដែរ។

បច្ចុប្បន្ននេះ ប្រទេសមហាអំណាចពិភពលោក មិនត្រឹមតែប្រជែងគ្នាលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងឈ្លោះទាស់ទែងគ្នានៅទីអវកាសផងដែរ។ ជាក់ស្តែងទីក្រុងប៉េកាំង បានជះធនធានយ៉ាងសន្ធឹកចូលទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន នារយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដើម្បីតាមឲ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា

The post យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា appeared first on Kampuchea Thmey Daily.