ព័ត៌មានអន្ដរជាតិ
កំណើនកម្តៅផែនដីធ្វើឲ្យពេលថ្ងៃ អូសបន្លាយពេលយូរជាងពេលយប់
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី១៧ខែកក្កដាឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស បានបង្ហាញថា បច្ចុប្បន្ននេះ ពេលថ្ងៃ នៅលើភពផែនដី មានរយៈពេលយូរជាងពេលយប់ ហើយនិន្នាការនេះនឹងកើនឡើងជាបន្តទៀត ដោយសារតែបម្រែបម្រួលអាកាសធាតុ។

នៅពេលទឹកកកប៉ូលរលាយ នៅតំបន់ហ្គ្រីនលែននិងអង់តាក់ទិក ចំណុចកណ្តាលនៃទំនាញផែនដីបានងាកទៅរកខ្សែអេក្វាទ័រ ដោយបន្ថយល្បឿននៃបង្វិលជុំរបស់ភពផែនដីបន្តិចម្តងៗ ហើយក្រុមអ្នកស្រាវជ្រាវព្យាករថា ប្រសិនបើកម្រិតបំភាយឧស្ម័ន មិនកាត់បន្ថយទេនោះ រយៈពេលថ្ងៃនឹងកើនឡើង ២,៦២ មិល្លីវិនាទី ត្រឹមចុងឆ្នាំ២១០០។
ត្បិតតែផលប៉ះពាល់នេះ ទំនងជាមិនចោទជាបញ្ហាធំដល់មនុស្សភាគច្រើនក៏ពិតមែន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងលំហអវកាសបាន។

សហអ្នកនិពន្ធឈ្មោះ Benedikt Soja នៅសាកលវិទ្យាល័យ ETH Zurich បាននិយាយថា៖«លឿនដំបូងរបស់ផែនដីនឹងយឺតជាងមុន ដោយសារតែម៉ាស់ផ្លាស់ទីឆ្ងាយចេញពីអ័ក្សបង្វិល។ នៅពេលដំណើររបស់ផែនដីយឺតជាងមុន ពេលវេលាដែលខ្លួនត្រូវការដើម្បីបង្វិលលើអ័ក្សច្បាស់ជាកើនឡើងដែរ ជាហេតុធ្វើឲ្យរយៈពេលថ្ងៃមានកាន់តែយូរជាងកម្រិតស្តង់ដារ ៨៦ ៤០០វិនាទី»។

ទោះបីជាយ៉ាងណាក៏ដោយ ទ្រឹស្តីខាងលើនេះ មិនមែនជាបញ្ហាតែមួយ ដែលអាចបណ្តាលឲ្យផែនដីវិលយឺតជាងមុន នាំឲ្យពេលថ្ងៃយូរជាងពេលយប់នោះទេ។ ជាក់ស្តែង នៅក្នុងឯកសារមួយទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញបញ្ហាផ្សេងផងដែរ។
បញ្ហាមួយទៀតគឺ “Tidal Friction” ដែលបណ្តាលមកពីទំនាញរបស់ព្រះចន្ទនៅលើផ្ទៃមហាសមុទ្រ។ កត្តានេះ បានបន្ថែមពេលថ្ងៃប្រហែល ២,៤មិល្លីវិនាទី រៀងរាល់សតវត្ស ក្នុងរយៈពេលរាប់លានឆ្នាំមកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


